សួនកំណាព្យ


រនោចមេសា
(បទកាកគតិ)

-រនោចមេសា ចោរចិត្តឫស្យា បន្តសង្គ្រាម
បង្កើតវិវាទ រាស្ត្របង្ហូរឈាម ដែលរស់នៅតាម
រដ្ឋាទាំងពីរ ។
-រនោចមេសា គ្រាប់ផ្លោងប្រហារ មរណាជីវី
ប្រជាស្លូតត្រង់ ជម្លៀសចេញពី ភូមិឋានរមណី
​ ទីសុវត្ថិភាព ។
-រនោចមេសា សៀមចោរមោហា ចរិតថោកទាប
ប្លន់ដែនកម្ពុជា ប្រើកម្លាំងទ័ព បំផ្លាញភោគទ្រព្យ
ប្រាង្គប្រាសាទខ្មែរ ។
-រនោចមេសា សៀមប្រើហិង្សា គំនិតដូចឆ្កែ
ពេលចាញ់ចរចា ពេលឃ្លានតែងតែ ផ្លោះរបងខ្មែរ
ទ័ពខ្មែរតបត ។
-រនោចមេសា សៀមកុំស្មានថា ខ្មែរសុំអង្វរ
ហ៊ានចូលខ្មែររុញ ឱ្យដឹងខ្មៅស អ្នកឯងបង្ក
ឈ្លានពានមិនខ្មាស ។
-រនោចមេសា សូមបញ្ជាក់ថា សៀមធ្លាប់ក្រឡាស់
គូសផែនទីចោរ យកមកបោកប្រាស់ សកលឃើញច្បាស់
សៀមពិតជាចោរ ៕
និពន្ធដោយលោក ម៉ន ឈុនហេង​មេឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ