ជាមួយនឹងទឹកភ្នែក ម្តាយរបស់ជនរងគ្រោះបាត់បង់ជីវិតដោយសារគ្រា.ប់កាំភ្លើ.ងបាននិយាយ រឿងទំនាក់ទំនងស្នេហាមិនចុះសម្រុងរវាងបុរសជាមេធាវី និងកូនស្រីរបស់គាត់ ។

តាមវីដេអូនៃការសម្ភាសរបស់សារព័ត៌មាន ម្តាយរបស់ជនរងគ្រោះឈ្មោះ អែម សុដេវិត បាន រៀបរាប់សាច់រឿងថា នៅពេលដែលគាត់បានលឺសំឡេងគ្រា.ប់កាំភ្លើ.ងគាត់បានបើកទ្វារផ្ទះចេញមក ក៏ស្រាប់តែឃើញកូនគាត់ដួលស្លា.ប់ទៅហើយ ។ ចំណែកបុរសជាមេធាវីនេះក៏បានបា.ញ់ខ្លួនឯងតែម្តង ។

លោកស្រីនិយាយទៀតថា កូនស្រីរបស់គាត់ អែម សុវីដេត បានសុំបែកគ្នាជាមួយបុរសជាមេធាវីឈ្មោះ ទូច វណ្ណ:នេះ ជាយូរណាស់មកហើយ ប៉ុន្តេមេធាវីរូបនេះមិនព្រម ។ គាត់បាននិយាយទៀតថា កូនស្រីរបស់គាត់បានសុំបែកគ្នា ដោយសារតែកូនស្រីគាត់ដំបូងមិនបានដឹងថា មេធាវីរូប នេះមានប្រពន្ធទេ ។ ដូច្នេះ បន្ទាប់ពីមានប្រពន្ធ កូនស្រីរបស់គាត់ក៏សុំបែក ។ រហូតមកដល់ពេលនេះ មិនមានព័ត៌មានណាចេញពីគ្រួសាររបស់លោកមេធាវីនៅឡើយទេ ។

«ឆ្នាំថ្មី ជូនពរហេង ហេង ទាំងអស់គ្នា» នេះជាសម្តីចុងក្រោយរបស់ស្ត្រីជនរងគ្រោះបង្ហោះចុង ក្រោយនៅលើហ្វេសប៊ុករបស់គាត់ ។ ពិតជាគួរអោយអាណិតណាស់! មិនបានប៉ុន្មានម៉ោងផង ជនរងគ្រោះក៏ត្រូវបុរសជាមេធាវីបា.ញ់ ដែលធ្លាប់មានទំនាក់ទំនងស្នេហា សម្លា.ប់ កាលពីយប់ថ្ងៃទី៨ ខែមករា ។
រឿងមេធាវីបា.ញ់សម្លា.ប់សង្សារ ហើយបា.ញ់សម្លា.ប់ខ្លួនឯងតាមក្រោយ នៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ កំពុងតែធ្វើអោយមនុស្សតាមដានពេញបណ្តាញសង្គម ។ ចំណែកហេតុផលនៅពីក្រោយឃា.តកម្មនេះ គឺដោយសារតែរឿងស្នេហា ហើយស្ត្រីជាសង្សារបានសុំបែកផ្លូវពីមេធាវីនោះ ។


យោងតាមម្តាយរបស់ជនរងគ្រោះដែលត្រូវសារព័ត៌មានសង្គមសម្ភាសការបា.ញ់សម្លា.ប់នេះកើតឡើង ដោយសារតែកូនស្រីរបស់គាត់សុំបែកគ្នា ប៉ុន្តែមេធាវីជាខ្មាន់កាំភ្លើ.ងមិនព្រម ។
ស្ត្រីជាជនរងគ្រោះបាត់បង់ជីវិតក្នុងថ្លុ.កឈា.មមានឈ្មោះ អែម សុវីដេត អាយុ២៦ឆ្នាំ គឺជាអ្នករកស៊ីតាមអនឡាញ ចំណែកបុរសជាមេធាវីមានឈ្មោះថា ឈ្មោះទូច វឌ្ឍន: ។

បុរសដែលបា.ញ់សង្សារហើយបា.ញ់សម្លា.ប់ខ្លួនឯងនោះ មិនបានបាត់បង់ជីវិតទេ ហើយគាត់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ នេះពិតជារឿងគួរតក់ស្លុតខ្លាំងណាស់ ហើយវាកើតឡើងតែមួយថ្ងៃ មុនពេលសែនបុណ្យចូលឆ្នាំចិន ៕


ចែករំលែកព័តមាននេះ