ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ពេល​មេធាវី​ម្នាក់​បា.ញ់​សម្លា.ប់ស្ត្រីជន​រង​គ្រោះ ​បន្សល់​សម្តី​គួរឲ្យ​ខ្លោ.ចចិត្ត

2 ខែ មុន
  • ភ្នំពេញ

«​ឆ្នាំ​ថ្មី ជូនពរ​ហេង​ហេង​ទាំងអស់​គ្នា​» នេះ​ជាស​ម្តី​ចុង​ក្រោយ​របស់​ស្ត្រីជន​រង​គ្រោះ​បង្ហោះ​ចុង​ក្រោយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ ។ ពិតជា​គួរ​អោយ​អាណិត​ណាស់​! មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ជន​រង​គ្រោះ​ក៏​ត្រូវ​បុរស​ជា​មេធាវី​បា​.​ញ់​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស​ម្លា​.​ប់ កាលពី​យប់​ថ្ងៃ​ទី​៨ ខែមករា​។ រឿង​មេធាវី​បា​.​ញ់​ស​ម្លា​.​ប់​សង្សារ…

«​ឆ្នាំ​ថ្មី ជូនពរ​ហេង​ហេង​ទាំងអស់​គ្នា​» នេះ​ជាស​ម្តី​ចុង​ក្រោយ​របស់​ស្ត្រីជន​រង​គ្រោះ​បង្ហោះ​ចុង​ក្រោយ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​គាត់ ។ ពិតជា​គួរ​អោយ​អាណិត​ណាស់​! មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ជន​រង​គ្រោះ​ក៏​ត្រូវ​បុរស​ជា​មេធាវី​បា​.​ញ់​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស​ម្លា​.​ប់ កាលពី​យប់​ថ្ងៃ​ទី​៨ ខែមករា​។

រឿង​មេធាវី​បា​.​ញ់​ស​ម្លា​.​ប់​សង្សារ ហើយ​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ នៅ​ខណ្ឌ សែន​សុខ កាលពី​យប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ កំពុង​តែ​ធ្វើ​អោយ​មនុស្ស​តាមដាន​ពេញ​បណ្តាញ​សង្គម ។ ចំណែក​ហេតុផល​នៅ​ពីក្រោយ​ឃា​.​ត​កម្មនេះ គឺ​ដោយសារ​តែ​រឿង​ស្នេហា ហើយ​ស្ត្រី​ជា​សង្សារ​បាន​សុំ​បែកផ្លូវ​ពី​មេធាវី​នោះ ។

យោង​តាម​ម្តាយ​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​សារព័ត៌មាន​សង្គម​សម្ភាស​ការ​បា​.​ញ់​ស​ម្លា​.​ប់​នេះ​កើតឡើង​ដោយសារ​តែ​កូនស្រី​របស់​គាត់​សុំ​បែក​គ្នា ប៉ុន្តែ​មេធាវី​ជា​ខ្មាន់​កាំ​ភ្លើ​.​ង​មិន​ព្រម ។

ស្ត្រី​ជា​ជន​រង​គ្រោះ​បាត់បង់​ជីវិត​ក្នុង​ថ្លុ​.​ក​ឈា​.​ម​មានឈ្មោះ អែម សុ​វី​ដេ​ត អាយុ​២៦​ឆ្នាំ គឺជា​អ្នក​រកស៊ី​តាម​អន​ឡាញ ចំណែក​បុរស​ជា​មេធាវី​មានឈ្មោះ​ថា ឈ្មោះ​ទូច វឌ្ឍន​: ។

រឿង​គួរ​អោយ​ស្លុ​.​ត​ចិត្ត​នោះ គឺ​មុន​ពេល​អំពើ​ឃា​.​ត​កម្ម​ជន​រង​គ្រោះ ឯម សុ​វី​ដេ​ត អាយុ ២៦​ឆ្នាំ បាន​ផូស​ជូនពរ​ឆ្នាំ​ថ្មី ដល់​មិត្តភក្តិ​តាម​ហ្វេ​ស​ប៊ុ​កថា «​ហេង ហេង ទាំងអស់​គ្នា​» ។ ប៉ុន្តែ​ក្រោយមក​គាត់​បែរជា​ត្រូវ​សង្សារ​បា​.​ញ់​ស​ម្លា​.​ប់​ទៅ​វិញ ។ នេះ​ពិតជា​រឿង​គួរ​អោយ​អាសូរ​ណាស់ ។

បុរស​ដែល​បា​.​ញ់​សង្សារ​ហើយ​បា​.​ញ់​ស​ម្លា​.​ប់​ខ្លួន​ខ្លួនឯង​នោះ មិន​បាន​បាត់បង់​ជីវិត​ទេ ហើយ​គាត់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ នេះ​ពិតជា​រឿង​គួរ​តក់ស្លុត​ខ្លាំង​ណាស់ ហើយ​វា​កើតឡើង​តែ​មួយ​ថ្ងៃ មុន​ពេល​សែន​បុណ្យចូលឆ្នាំ​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ