ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេធាវី បា.ញ់​ស​ម្លា​.​ប់​នារី​​ជាសង្សារ​ចាស់ រួច​ហើយ​បា.ញ់ស​ម្លា​.​ប់​​ខ្លួនឯង​តាម​ក្រោយ

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេធាវី​ម្នាក់ បាញ់​ស​ម្លា​.​ប់​នារី​ម្នាក់​(​ជា​សង្សារ​ចាស់​) រួច​ហើយ​បាញ់​ក្បាល​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​លោក​មេធាវី​នៅ​មាន​ដង្ហើម ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ ភ្លាម​ៗ​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​មេធាវី​ម្នាក់ បាញ់​ស​ម្លា​.​ប់​នារី​ម្នាក់​(​ជា​សង្សារ​ចាស់​) រួច​ហើយ​បាញ់​ក្បាល​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​លោក​មេធាវី​នៅ​មាន​ដង្ហើម ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ​បន្ទាន់ ភ្លាម​ៗ​ផង​ដែរ ។

ករណី​បាញ់ប្រហារ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ខ្មាន់កាំភ្លើង​មានឈ្មោះ ទូច វឌ្ឍនៈ អាយុ​៣២​ឆ្នាំ មុខរបរ ជា​មេធាវី ។
ចំណែកឯ​នារី​រង​គ្រោះ​ឈ្មោះ អែម សុ​វី​ដេ​ត អាយុ​២៦​ឆ្នាំ មុខរបរ ជា​ម្ចាស់​អាជីវកម្ម​លក់​ទឹកអប់​រថយន្ត ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ពី​កាមេរ៉ា​សុវត្ថិភាព បាន​បង្ហាញ​ថា នៅ​មុន​ពេល​កើតហេតុ លោក​មេធាវី បាន​ជិះ​រថយន្ត​ម៉ាក MG ពណ៌​ខ្នៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2BS 8007 តាម​មក​ពីក្រោយ​រថយន្ត​ពណ៌​ស​របស់​នារី​ជា​សង្សារ លុះ​ពេល​មក​ដល់​ផ្លូវ​១៩៦៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជន​ដៃដល់​រូប​នោះ និង​នារី​រង​គ្រោះ ក៏​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​២​នាក់ និយាយ​បាន​ប៉ុន្មាន​ម៉ាត់ ស្រាប់តែ​លោក​មេធាវី ដក​កាំភ្លើងខ្លី បាញ់​លើ​នាង ប្រមាណ​៤​គ្រាប់ រួច​ហើយ​បាញ់​ក្បាល​ខ្លួនឯង ០១​គ្រាប់ តាម​ក្រោយ ។

ប្រភព​ក្រៅផ្លូវការ​បាន​បង្ហើប​អោយ​ដឹង​ថា ខ្មាន់កាំភ្លើង និង​នារី​រង​គ្រោះ ជា​សង្សារ​ចាស់​នឹង​គ្នា​។ ហើយ​លោក​មេធាវី ក៏​មាន​ប្រពន្ធ​រួច​ហើយ ប៉ុន្តែ​ទំនាកទំនង​អ្នក​ទាំង​២ ឈាន​ដល់​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ច្បាប់​។ ហើយ​បន្ទាប់​ពី​ធ្វើ​កិច្ចព្រមព្រៀង លោក​មេធាវី ចោទនារី​រង​គ្រោះថានៅ​តែ​មិន​គោរព​ត្រង់​ចំណុច​ខ្លះ ទើប​លោក​មេធាវី សរសេរ​ជា​សេរ​ថា បើ​ជ្រុល​ហើយ គឺ​..​ទាំងអស់​គ្នា​តែ​ម្តង​ទៅ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ បានរកឃើញកាំភ្លើងខ្លីម៉ាក CZp07 និងសំបកគ្រាប់ចំនួន៥ ខណៈ​មន្ត្រី​ជំនាញ បាននិងកំពុង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត ដែល​បណ្តាល​ឲ្យ​ជន​ដៃដល់ បាញ់​សម្លាប់​នារី​រង​គ្រោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ