ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវ​តែ​ទប់ស្កាត់​ទំនិញ​ខូចគុណភាព​កុំឲ្យ​ឆ្លង​ដែន​ចូល​ប្រទេស​បាន

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រហិត​ចម្រុះ​ខូចគុណភាព​ទម្ងន់​២​តោន ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ដកហូត​ដែល​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ ។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៦…

រាជធានី​ភ្នំពេញ ៖ ប្រហិត​ចម្រុះ​ខូចគុណភាព​ទម្ងន់​២​តោន ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ដកហូត​ដែល​ឈ្មួញ​បាន​ដឹក​តាម​រថយន្ត​នាំ​ចូល​ពី​ប្រទេស​ថៃ ។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤​ថា កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឃាត់​រថយន្ត​ម៉ាក Ssang Young Istana ពណ៌​ប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2T-6216 ដឹក​ផលិតផល​ប្រហិត​ចម្រុះ​ចំនួន​២,០០០​គីឡូក្រាម គ្មាន​សុវត្ថិភាព និង​មិន​អនុលោម​ភាព​ផ្នែក​បទដ្ឋាន​ព័ត៌មាន​លក្ខខណ្ឌ​តម្រូវ​ម្ហូបអាហារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​តំបន់​នៃ​ព្រំដែន​ថៃ ។ ឡាន​ដឹក​ប្រហិត​ខុសច្បាប់​នេះ​ត្រូវ​បាន​ប៉ូលិស​ចាប់​ឃាត់ នៅ​ចំណុច​ដី​ឡូ​តិ៍ គ្មាន​លេខ ក្នុង​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ប្រគល់​រថយន្ត និង​ផលិតផល​ប្រហិត​ចម្រុះ​ទម្ងន់​២​តោន ជូន​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ​) ដើម្បី​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី ។

ករណី​នេះ គ្រាន់តែ​ជា​ហេតុការណ៍​ថ្មី​មួយ​តែ​ក៏​មិនមែន​រឿង​ថ្មី ហើយ​ក៏​ទំនង​នឹង​មិនមែន​ជា​រឿង​ចុង​ក្រោយ​ដែរ ។ អ្នក​នាំ​ចូល​សាច់សត្វ ពងមាន់​ពង​ទា ឬ​ក៏​ប្រហិត​ខូចគុណភាព ចូល​ពី​ប្រទេស​ថៃ វៀតណាម ដឹក​តាម​ឡាន មក​លក់​នៅ​ភ្នំពេញ ហើយ​ត្រូវ សមត្ថកិច្ច​ចាប់​បាន ។ តាម​ធម្មតា មុន​ឆ្លង​ដែន​បាន​ត្រូវ​ឆ្លងកាត់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប្រចាំ​ច្រកព្រំដែន​មិន​ចេះ​តិច​ឡើយ ។

ក្នុង​នោះ ក៏​មាន​វិធី​ច្រើន​យ៉ាង​ទើប​ឈ្មួញ​អាច​នាំ​ចូល​សាច់សត្វ ប្រហិត ពងមាន់​ពង​ទា ឆ្លង​ដែន​ចូល​មក​លក់​ចែកចាយ​ក្នុង​ផ្ទៃ​ប្រទេស​យើង​បាន ។ ករណី​ខ្លះ​ឆ្លង​ព្រំដែន បាន​សម្រេច​ហើយ ត្រូវ​កម្លាំង​សមត្ថកិច្ច​ចល័ត​ដេញចាប់​តាម​ផ្លូវ ។

រឿង​ទំនិញ​ឆ្លង​ដែន​ចូល​ដល់ទី​ក្រុង​ទើប​ចាប់​បាន​នាំ​អោយ​មានការ​ចោទសួរ​ថា តើ​ទំនិញ​ទាំងនោះ​ឆ្លង​ដែន​បាន​ដោយ​របៀប​ណា? វា​ប្រាកដជា​មានការ​ចន្លោះ​ប្រហោង​ណាមួយ​កើតឡើង​ដោយ​បិទ​ភ្នែក​ធ្វើ​អោយ​ទំនិញ​ទាំងនោះ​ចូល​ក្រុង​បាន ។

ដូច្នេះ​នៅ​តាម​ព្រំដែន ទាំង​ច្រក​តូច ទាំង​ច្រក​ធំ ហើយ​ទាំង​កម្លាំង​សមត្ថកិច្ច​ជំនាញ​ទាំងអស់ សូម​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ​យើង ជា​អ្នក​ប្រើប្រាស់ និង​ជា​អ្នក​ទទួលទាន​ផង ។ សូម​បង្កើន​ការ​ត្រួតពិនិត្យ ហើយ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៅ​ខាងក្នុង ក៏​សូម​បន្ត​ចាប់​បង្ក្រាប និង​ត្រួតពិនិត្យ​តាម​ផ្សារ ជា​ប្រចាំ​បន្ត​ទៀត ។ មាន​សារធាតុ​គីមី ជា​ទំនិញ​ខូចគុណភាព ត្រូវ​តែ​បង្ហាញ​ច្បាស់​ៗ ហើយ​ចាប់​រឹបអូស​យក​ទៅ​កម្ទេច​ចោល ។ ដើម្បី​សុខភាព​និង​ជីវិត​ប្រជាជន​នោះ យើង​មិន​ត្រូវ​អោយ​ទំនិញ​ប៉ះពាល់​សុខភាព​និង​ជីវិត ប្រជាជន​ឆ្លង​ដែន​ចូល​កម្ពុជា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ