ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យកា.ប់គ្នាមើលតែក្នុងរឿង ចុងក្រោយម្នាក់ៗទឹកភ្នែក

2 ខែ មុន
  • កំពង់ចាម

កំពង់ចាម ៖ នៅវេលាម៉ោង៣:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥…

កំពង់ចាម ៖ នៅវេលាម៉ោង៣:០០ នាទី រំលងអធ្រាត្រ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានទទួលព័ត៌មានថា មានករណីហិ.ង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវ បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ០១គ្រឿង មិនស្គាល់ម៉ាកបានធ្វើសកម្មភាពយកដាវ០១ដើមប្រព្រឹត្តិសកម្មភាពកា.ប់ទៅលើជនរងគ្រោះចំនួន០២នាក់ ។

ចំពោះជនរងគ្រោះទាំង២នាក់ខាងលើនេះមានឈ្មោះ ៖  ១. ឈ្មោះ ក្រិត ភារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរជាងពិដាន បណ្តាលអោយដា.ច់កដៃខាងឆ្វេង និងរយះកែងដៃឆ្វេង ។

   ២. ឈ្មោះ សន គឹមសឿន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្តាលឱ្យរងរបួសត្រូវស្មាខាងឆ្វេង ។

ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់ ដោយទទួលបានបទបញ្ជាដល់ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តិសកម្មភាពខាងលើ ។ លុះដល់វេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់:

 ១. ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ២. ឈ្មោះ ឡេង យាំងយ៉ាង (ហៅវ៉ាន់ សារិទ្ធ ហៅតឿ) ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររថយន្តដឹកត្រី ស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ក្រោយពីធ្វើការស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន ។ ចាប់យកវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមានម៉ូតូម៉ាក C125 ០១គ្រឿង ពណ៌ខ្មៅសេរីឆ្នាំ២០១២ ពាក់ស្លាកលេខព្រៃវែង1F-1205, ដាវចំនួន ០១ដើមប្រវែង ០, ៤៩ ម៉ែត្រ, ខ្សែក្រវ៉ាត់ចំនួន ០១, ម៉ួកសុវត្ថិភាពបែកចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាមកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ