ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហ៊ុនចូលខ្យល់…តុលាការកំពុងចាត់ការ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​អគ្គនាយក​ក្រុមហ៊ុន​ហ៊ូរ​ទៀន ត្រេ​ឌី​ង…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​អគ្គនាយក​ក្រុមហ៊ុន​ហ៊ូរ​ទៀន ត្រេ​ឌី​ង (​ខេ​បូ​ឌា​)​ឯ​.​ក ទៅ​តុលា ការ ដើម្បី​សាកសួរ​ពាក់​ពន្ធ​សំណុំរឿង​«​រំលោ.ភ​លើ​ការ​ទុកចិត្ត​ពិសេស​»​តាម​ពាក្យបណ្តឹង​របស់​ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ដៃគូ​ដាក់​ទុន និង​បង្កើត​មុខរបរ​រកស៊ី​ជាមួយ​គ្នា ។

ជនសង្ស័យ​មានឈ្មោះ ង៉ោ កុក​គង់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ អគ្គនាយក តំណាង​ឲ្យ​ក្រុមហ៊ុន ហ៊ូរ​ទៀន ត្រេ​ឌី​ង (​ខេ​បូ​ឌា​)​ឯ​.​ក មាន​ទីលំនៅ​ផ្លូវ​លេខ ១៣ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ សំណុំរឿង​ខាងលើ​នេះ​បាន​ស្ថិត​នៅ​លោក ប្លង់ សុផល ព្រះរាជ​អា​ជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ ប៉ុន្តែ​នៅ​ពេល​សាកសួរ​រហូត​ដល់​ផុត​ម៉ោង​ការងារ​មន្ត្រីរាជការ​សម្រាក តំណាង​អយ្យការ​បាន​ផ្ញើ​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ​តែ​តម្រូវ​ឲ្យ​នាំ​ទៅ​សាកសួរ​បន្ត​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ទៀត ។

ការ​ឃាត់ខ្លួន និង​បញ្ជូន​អគ្គនាយក​តំណាង​ឲ្យ​ក្រុម​ខាងលើ​នេះ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ត្រូវ​បាន​មេធាវី​ការពារ​ក្តី​ជន​រង​គ្រោះ​បង្ហើប​ឲ្យ​ដឹង​ថា ដើមបណ្តឹង​មានឈ្មោះ HUANG WENCHAO (​ហ៊​ង វី​ន​ឆាវ​) ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ជា​ពាណិជ្ជករ ស្នាក់​នៅ​បុរី​ពិភព​ថ្មី​កំ​បូល​៣ រោង​៦ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ចោទប្រកាន់​ជនសង្ស័យ​ពី​បទ​.​រំ​លោ​.​ភលើ​ទំនុកចិត្ត​ពិសេស ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត​លួច​សមគំនិត​រំ​លោ​.​ភលើ​ទំនុកចិត្ត និង​គំ​រា​.​ម​ថា នឹង​ស​ម្លា​.​ប់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ រហូត​ដល់​ឆ្នាំ​២០២៣ ។ ដើមចម​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា នៅ​អំឡុង​ឆ្នាំ​២០១៩ ឈ្មោះ ហ៊​ង វី​ន​ឆាវ បាន​ស្គាល់ឈ្មោះ ង៉ោ កុក​គង់ តាម​រយៈ​ស្ត្រី​ម្នាក់​ជា​គូកន ។

រហូត​ដល់​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៩ មាន​ក្រុម​មួយ​នៅ​ប្រទេស​ចិន​បាន​សហការ​ជាមួយ និង​ហាង​លក់​បន្លែ ឈ្មោះ សាន​យ៉ាវ ដែល​មានឈ្មោះ ចាំង ហ៊ុយ​ជៀន ជា​ម្ចាស់​ហាង ដោយ​រៀបចំ​បង្កើត​ក្រុមហ៊ុន​«​ហ៊ូរ​ទៀន ត្រេ​ឌី​ង (​ខេ​បូ​ឌា​)​ឯ​.​ក​»​ខណៈ​ពេល​នោះ​បុគ្គល​ឈ្មោះ ង៉ោ កុក​គង់ បាន​ប្រាប់​ភាគី​ចិន​ថា គេ​មាន​តួនាទី​ជា​មេធាវី មាន​ខ្សែ​ឯកឧត្តម អភិបាលខេត្ត​មួយ​រូប​ដោយ​បាន​អះអាង និង​សន្យា​ធានា​ថា និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ដំណើរការ​ទៅ​មុខ​បាន​ល្អ ។ ពេល​នោះ​ភាគី​ដើមបណ្តឹង និង​សហការី​ជា​ដៃគូ​បាន​ព្រមព្រៀង​គ្នា​ឲ្យ​ឈ្មោះ ង៉ោ កុក​គង់ ហៅ វ៉ូ កុក​គង់ ឈរឈ្មោះ​ធ្វើ​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​«​ហ៊ូរ​ទៀន ត្រេ​ឌី​ង (​ខេ​បូ​ឌា​)​ឯ​.​ក​» ដែល​គាត់​ជា​ជនជាតិ​ខ្មែរ មាន​សិទ្ធិ​ឈរឈ្មោះ​ជានា​យក​ក្រុមហ៊ុន​ស្រម​តាម​ច្បាប់ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​បាន ។ បន្ទាប់​មក​ទើប​ដៃគូ​ភាគី​ចិន​ឯកភាព និង​ឈាន​ដល់​ការ​បង្កើត​ក្រុមហ៊ុន​«​ហ៊ូរ​ទៀន ត្រេ​ឌី​ង (​ខេ​បូ​ឌា​)​ឯ​.​ក​» ដោយ​ឲ្យ​ឈ្មោះ ង៉ោ កុក​គង់ ជនជាតិ​ខ្មែរ​ឈរឈ្មោះ​ជា​អគ្គនាយក​ក្រុមហ៊ុន មើលថែ​រក្សា និង​គ្រប់គ្រង​ក្រុមហ៊ុន​រួម​ទាំង​អតិថិជន​(​ជា​ម៉ូយ​បន្លែ​)​ចំនួន​៨០​ម៉ូយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ទៀត​ផង​។

ក្រោយ​ពេល​បង្កើត​ក្រុមហ៊ុន​រួច​មក ជនសង្ស័យ​បាន​ប្រតិបត្តិការ​ក្នុង​នាម​ជា​អ្នកតំណាង​ក្រុមហ៊ុន ដោយ​មាន​ឃ្លាំង​មួយ​កន្លែង​ស្ថិត​នៅ​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជាទី​តាំង​ស្តុក និង​បញ្ចេញ​ទំនិញ រហូត​ដល់​សព្វ​ថ្ងៃនេះ ។ អស់​រយៈពេល​ជិត​៤​ឆ្នាំ​កន្លង​មក​ជនសង្ស័យ​បាន​ផ្តល់​តែ​តួលេខ​ចំណូល​ចំណាយ​តាម​រយៈ​ឯកសារ​ឲ្យ​ភាគី​ចិន​បានដឹង​តែ​ប៉ុណ្ណោះ​ទេ រីឯ​សាច់ប្រាក់​មិន​ដែល​បាន​ឲ្យ​ដល់​ក្រុមហ៊ុន​សូ​ម្បី​មួយ​ដុល្លារ​សោះឡើយ ។

លុះដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៣ ដើមបណ្តឹង និង​ដៃគូ​ភាគហ៊ុន បាន​ចូលរួម​ប្រជុំ​នៅ​ទីតាំង​ឃ្លាំង​ជួល ដោយ​មានឈ្មោះ ង៉ោ កុក​គង់ និង​ស្ត្រី​ម្នាក់​ជា​បក្សពួក បាន​សម្រេច​ប្រគល់​ប្រាក់​ឲ្យ​ភាគី​ហ៊ុន​ចិន ១​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ឲ្យ​ដើរ​ចេញពី​ក្រុមហ៊ុន តែ​ភាគី​ចិន​មិន​ទាន់​ឯកភាព​តាម​សំណើរ​នោះ​ទេ ។ រហូត​ដល់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៣ ជនសង្ស័យ និង​គូកន​ម្នាក់​នោះ បាន​ជួប​ប្រជុំ​ក្រុមហ៊ុន​ម្តងទៀត ហើយ​លើក​នេះ​ជនសង្ស័យ​បាន​គំ​រា​.​ម​ឲ្យ​ភាគី​ចិន​ដើរ​ចេញ ដោយ​មិន​និយាយ​រឿង​ផ្តល់​ប្រាក់​ឲ្យ​ទេ​ថែម​ទាំង​គំ​រា​.​ម​«​បើ​ចង់​ខ្លាំង​គេ​ចាប់​ដាក់គុក និង​ស​ម្លា​.​ប់​ចោល​ទៀត​ផង​» ។

ពាក្យបណ្តឹង​បញ្ជាក់​ទៀត​ថា ដោយ​មានការ​ភ័យ​ខ្លាច និង​ការ​គំ​រា​.​ម​ស​ម្លា​.​ប់​យ៉ាង​ដូច្នោះ ជន​រង​គ្រោះ​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​លើ​ជនសង្ស័យ​ឈ្មោះ ង៉ោ កុក​គង់ អគ្គនាយក​តំណាង​ក្រុមហ៊ុន​«​ហ៊ូរ​ទៀន ត្រេ​ឌី​ង (​ខេ​បូ​ឌា​)​ឯ​.​ក​ទៅ​តាម​ផ្លូវច្បាប់ ដើម្បី​រក​យុត្តិធម៌​ជូន​ជនបរទេស ដែល​បាន​មក​ដាក់​ទុន​រកស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​កុំ​ឲ្យ​មានការ​រំ​លោ​.​ភ​បំពាន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ