ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​អ៊ុត​មើល​ទៀត … តើ​ជាស​ម្លកំពឹស​មែនឬ​អត់?

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បែក​ពាង​ប្រហុក​ធំក្លិន​មិនសូវ​ល្អ​ក្នុង​ករណី​ឈ្មួញ​លួច​នាំ​សាច់​បង្កក (​ជើងមាន់​) ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ក្រុង​បា​វិត ហើយ​ត្រូវ​សមត្ថកិច្ច​ក​.​ប​.​ប ខេត្តស្វាយរៀង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ និង​បង្ក្រាប​បាន​នោះ​ត្រូវ​បាន​កោះហៅ ប្រធាន​ក្រុមហ៊ុន Sambath…

ខេត្តស្វាយរៀង ៖ បែក​ពាង​ប្រហុក​ធំក្លិន​មិនសូវ​ល្អ​ក្នុង​ករណី​ឈ្មួញ​លួច​នាំ​សាច់​បង្កក (​ជើងមាន់​) ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ក្រុង​បា​វិត ហើយ​ត្រូវ​សមត្ថកិច្ច​ក​.​ប​.​ប ខេត្តស្វាយរៀង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ និង​បង្ក្រាប​បាន​នោះ​ត្រូវ​បាន​កោះហៅ ប្រធាន​ក្រុមហ៊ុន Sambath Logistic Co.Ltd មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ដល់​ដៃ​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​រួច​ហើយ កាលពី​ថ្ងៃ​ទី​០៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ម្សិលមិញ​នេះ ។

សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា ម្ចាស់​ក្រុមហ៊ុន Sambath Logistic Co.Ltd (SBL) ឈ្មោះ សម្បត្តិ មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ភូមិ បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ចំណែក​អ្នកបើកបរ​រថយន្ត​ល្មើស​០៤​នាក់ និង​អ្នក​អះអាង​ថា​ជា​ម្ចាស់​រថយន្ត​កុងតឺន័រ​ម្នាក់​ក៏​ត្រូវ​ឃាត់ខ្លួន​ជាមួយ និង​រថយន្ត​កុងតឺន័រ​០៤​គ្រឿង​រក្សា​ទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ។ បើ​តាម​សមត្ថកិច្ច​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ករណី​ក្រុមហ៊ុន​SBL នាំ​សាច់​បង្កក​(​ជើងមាន់​)​បួន​កុងតឺន័រ គឺ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​មន្ត្រី​ជំនាញ​មួយ​ចំនួន​ដូច​សម្លរ​កំពឹស ។

ប្រភព​បញ្ជាក់​ថា ក្រោយ​ពី​កា​រប​ង្រា​ប ករណី​នាំ​ចូល​សាច់​បង្កក (​ជើងមាន់​)​ដោយ​ខុសច្បាប់​នេះ ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន បង្កើត​គណៈកម្មការ​ចម្រុះ ដោយ​មាន​ឯកឧត្តម​អភិបាល​ខេត្តស្វាយរៀង ចូលរួម​ដុត​បំផ្លាញ​ចោល​រួច​ហើយ ។ ចំពោះ​ជនសង្ស័យ ត្រូវ​ឯកឧត្តម​ព្រះរាជអាជ្ញា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​កំពុង​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ។

សូម​រំលឹក​ផង​ដែរ​ថា សាច់​បង្កក ចំនួន​១០២​តោន​៦០០​គីឡូក្រាម ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​រដ្ឋបាល​ខេត្តស្វាយរៀង ចំនួន​០៤​រថយន្ត​កុងតឺន័រ បម្រុង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​នោះ​ត្រូវ​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោល​ហើយ​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​០៤ កុម្ភៈ​២០២៤​នៅ​ចំណុច​ទីលាន​ចាក់សំរាម​ស្ថិត​នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយ​រៀង​ក្រុង​ស្វាយ​រៀង ។ ដោយ​មានការ​អញ្ជើញ​ជា​អធិបតី​ពី​ឯកឧត្តម​ប៉េង ពោធិ​សា អភិបាល​នៃ​គណ​អភិបាលខេត្ត និង​លោកស្រី​ប្រធាន​មន្ទីរ​ពាក់​ព​ន្ធ័​នានា​ជា​ច្រើន​កុះករ ។

បើ​តាម​មន្ត្រី​ក​.​ប​.​ប សាខា​ខ​ត្ត​ស្វាយ​រៀង​បាន​ឲ្យ​អ្នក​សារព័ត៌មាន​យើង​ថា សាច់​បង្កក​ប្រភេទ​ជើងមាន់ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន​០៤​រថយន្ត​កុងតឺន័រ​នេះ​ស្មើរ​១០២,៦០០​គីឡូក្រាម ។ ត្រូវ​យក​មក​ទម្លាក់​នៅ​ទីលាន​ចាក់សំរាម ដើម្បី​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល ។ ប្រភព​បង្ហើប​ឲ្យ​ដឹង​ថា សាច់​បង្កក​០៤​រថយន្ត​កុងតឺន័រ​នេះ ដឹក​ពី​ប្រទេស​វៀតណាម​ចូល​មក​តាម​ក្រុង​បា​វិត ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ ហើយ​ជា​ពិសេស​ក្រោយ​ពី​ពិនិត្យ​គុណភាព​គឺ​ឃើញ​ថា ការ​ដាក់​ក្នុង​ទូរ​បង្កក សីតុណ្ហភាព​មិន​គ្រប់​តាម​ស្តង់ដា​១២​អង្សា​សេ​ទៅ​បាន​ត្រឹមតែ​២​អង្សា​សេ ទី​៤ អង្សា​សេ​ប៉ុណ្ណោះ ។ ហើយ​រយៈពេល​០៣​ថ្ងៃ មិនឃើញ​ម្ចាស់​ក្រុមហ៊ុន​នាំ​សាច់​បង្កក​ណា​ម្នាក់​ចូល​មក​ដោះស្រាយ​ឡើយ ទើប​ក្រុមការងារ​សម្រេច​ដុត​កម្ទេច​ចោល ។

ប្រភព​បន្ត​ថា សមត្ថកិច្ច​ជំនាញ ក​.​ប​.​ប ខេត្តស្វាយរៀង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​ស្ទាក់​ឃាត់​រថយន្ត​កុងតឺន័រ​ចំនួន​០៤​គ្រឿង ដែល​សង្ស័យ​ដឹក​បទល្មើស កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​៣១ មក​រា ២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង ។

សមត្ថកិច្ច​បាន​បង្ហើប​ថា មាន​គេ​រាយការណ៍​ថា មាន​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្កក​ចំនួន​០៤​កុងតឺន័រ​បាន​ធ្វើ​ចរាចរណ៍​ចេញពី​ក្រុង​បា​វិត តាម​ផ្លូវជាតិ​លេខ​១ មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ភូមិ​បាក់​រនាស់​ក្រុង​ស្វាយ​រៀង រួច​បត់​ស្តាំ​ឆ្ពោះទៅ​ទិស​ខាងជើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ លុះ​មក​ដល់​ចំណុច​ភូមិ អក​នាគ សង្កាត់​សង្ឃ័រ ក្រុង ស្វាយ​រៀង ទើប​សមត្ថកិច្ច​ឃាត់​សួរនាំ​ពិនិត្យ​ឃើញ​ថា រថយន្ត​កុងតឺន័រ​ទាំង​០៤​គ្រឿង​ដឹក​សាច់​បង្កក ពិតប្រាកដ​មែន ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​ទាំង​០៤​គ្រឿង​នោះ​ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​កាត់​ស៊ី​លបើក​ទូរ​កុងតឺន័រ​ពិនិត្យ​បាន​រក​ឃើញ​ជើងមាន់​បង្កក​ជា​ច្រើន​ពាន់​កេះ​ក្នុង​ទូរ​កុងតឺន័រ ។

ប្រភព​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​៤​នាក់ ទី​១, ឈ្មោះ ផាត ជាតិ កាន់​អត្តសញ្ញាណ​ប​ណ្ណ័​លេខ ០៥០៨៦៤០៩៩(០១) បើក​កុងតឺន័រ​លេខ​SZLU9415762(40) ដែល​មាន​លេខ​ក្បាល​ឡាន ភ្នំពេញ​3E-7413 ។ ២-​ឈ្មោះ​ម៉ុំ​សូត្រ បើក​កុងតឺន័រ​លេខ HMMU5490786(40)​ស្លាក​លេខ​ភ្នំពេញ​3F-0648 ដោយ​មាន​អត្តសញ្ញាណ​ប​ណ្ណ័​លេខ​០៩០៨២៥៨២ ។ ៣,​ឈ្មោះ​សោម​រិ​ទ្ធី បើក​កុងតឺន័រ​លេខ SZLU9430540(40)​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-9610 ។​,​ឈ្មោះ​សេង សុវណ្ណ​ដេ​ត បើកបរ​កុងតឺន័រ​លេខ HDMU5591398(40)​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6322 កាន់​អត្តសញ្ញាណ​ប​ណ្ណ័​លេខ​០៩០៩១៨៩៤៧ ។

បើ​តាម​ចម្លើយ​សារភាព អ្នកបើកបរ​រថយន្ត បាន​បញ្ជាក់​ប្រាប់​ថា ទំនិញ​សាច់​បង្កក​ទាំង​អស់នេះ គឺ​បាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​ចំណុចសូន្យ​នៃ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ក្រុង​បា​វិត រួច​ហើយ​បាន​ផ្ទេរ​ទូរ​កុងតឺន័រ​នៅ​ចំណុចសូន្យ​មក​កម្ពុជា តាម​មាត់ច្រក​ទ្វា​ព្រំដែន​អន្តជាតិ​បា​វិត ហើយ​ដឹក​ទៅ​មាត់ច្រក​ទ្វា​តំបន់​ព្រំដែន​ដូង​ស្រុក​រមាស​ហែក ។ ហើយ​ទំនិញ​ទាំង​អស់នេះ គឺជា​របស់​ក្រុមហ៊ុន​SBL ដែល​មា​នទី​តាំងនៅ​ក្រុង​បា​វិត ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​លោក ហៀ​ង ដា​រ៉ា ប្រធាន (​ក​.​ប​.​ប )​ខេត្ត​បាន​ផ្តល់​ព័ត៌មាន យើង​ថា សាច់​បង្កក (​ជើងមាន់​) ចំនួន​ជាង​១០២​តោន​នេះ​ត្រូវ​ដុត​កម្ទេច​ចោល​នៅ​ថ្ងៃ​ទី​០៤ កុម្ភៈ ២០២៤ កន្លង​ទៅ ។ ចំណែក​តៃកុង​រថយន្ត​៤​នាក់ និង​បុរស​ម្នាក់​ដែល​អះអាង​ថា ជា​ម្ចាស់​រថយន្ត​កុងតឺន័រ​ទាំង​៤​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រមទាំង​រថយន្ត​យក​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ មក​ដល់​ថ្ងៃ​ទី​៦ កុម្ភៈ ២០២៤ ឯកឧត្តម​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​កោះហៅ ម្ចាស់​ក្រុមហ៊ុន​SBL ឈ្មោះ​សម្បត្តិ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​បំភ្លឺ​ករណី​ខាងលើ​នេះ​ហើយ​លទ្ធផល​យ៉ាងណា សូម​រង់ចាំ​អ៊ុត​នៅ​ពេល​ក្រោយ ដោយ​ធំក្លិន​មិនសូវ​ល្អ សង្ស័យ​មាន​មន្ត្រី​ជំនាញ​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​ដូច​សម្លរ​កំពឹស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ