ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីករណ្តៅ​ដី​មាត់​ព្រែក​ព្រំដែន​ធ្វើ​ផែ ​មហាជន​កំពុងបារម្ភ​ខ្លាច​មាន​ហេតុការណ៍​បា.ក់​ដី

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ក្រុមហ៊ុន​មួយ​បាន​យក​អេ​ស្កា​វ៉ា​ទ័​រ​ជីករណ្តៅ​ដី​នៅ​ជាប់មាត់​ព្រែក​ព្រំដែន​ក្នុង​តំបន់​.​ស ដើម្បី​យក​អាច​ម៌​ដី​មក​ចាក់​ធ្វើ​ផ្លូវ​និង​ធ្វើ​ផែ​ផ្ទេរ​ទំនិញ និង​ផ្លាស់​ប្ដូរ​ទំនិញ​ទៅ​ប្រទេស​វៀត​ណាម ជា​ហេតុ​ធ្វើ​ឱ្យ​មហាជន​និង​សមត្ថកិច្ច​ការពារ​ព្រំដែន​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់​ដី​មាត់​រណ្តៅ​ចូល​ទៅ​ក្នុង​ព្រែក ដែល​ជា​ព្រំ​នៃ​ខណ្ឌសីមា​ព្រំដែន ដូច្នេះ សូម​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ចុះ​ពិនិត្យ​មើល​ផង ។…

ខេត្តស្វាយរៀង ៖ មាន​ក្រុមហ៊ុន​មួយ​បាន​យក​អេ​ស្កា​វ៉ា​ទ័​រ​ជីករណ្តៅ​ដី​នៅ​ជាប់មាត់​ព្រែក​ព្រំដែន​ក្នុង​តំបន់​.​ស ដើម្បី​យក​អាច​ម៌​ដី​មក​ចាក់​ធ្វើ​ផ្លូវ​និង​ធ្វើ​ផែ​ផ្ទេរ​ទំនិញ និង​ផ្លាស់​ប្ដូរ​ទំនិញ​ទៅ​ប្រទេស​វៀត​ណាម ជា​ហេតុ​ធ្វើ​ឱ្យ​មហាជន​និង​សមត្ថកិច្ច​ការពារ​ព្រំដែន​មានការ​ព្រួយបារម្ភ​ខ្លាច​បាក់​ដី​មាត់​រណ្តៅ​ចូល​ទៅ​ក្នុង​ព្រែក ដែល​ជា​ព្រំ​នៃ​ខណ្ឌសីមា​ព្រំដែន ដូច្នេះ សូម​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ចុះ​ពិនិត្យ​មើល​ផង ។

ករណី​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ ២០២៤ ស្ថិត​ចំណុច​ខាងលិច​បង្គោល​ព្រំសីមា លេខ​229 /12(1)​មាត់​ព្រែក ខាងត្បូង​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​នៃ​ច្រក​ទ្វារ​ព្រំដែន​ក្រសាំង​ជ្រំ ភូម
ក្រសាំង​​ជ្រំ ឃុំ​ក្រួស ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​សមត្ថកិច្ច​ការពារ​ព្រំដែន​ក្រសាំង​ជ្រំ​បានឱ្យ​ដឹង​ថា ករណី​ក្រុមហ៊ុន​យក​គ្រឿងចក្រ អេ​ស្ការ​វ៉ា​ទ័​រ​ជីករណ្ដៅ​ដី​យក​អាច​ម៌​ដី​ធ្វើ​ផែ​ផ្លាស់​ប្ដូរ​ទំនិញ​នេះ កើតឡើង​ចាប់តាំងពី​ថ្ងៃ​ទី​២ កុម្ភៈ ២០២៤ រហូត​មក​ដល់​ថ្ងៃ​ទី​៦​កុម្ភៈ​២០២៤​នេះ ពេល​សមត្ថកិច្ច​សួរនាំ​ម្ចាស់​គ្រឿងចក្រ​ប្រាប់​ថា គេ​ធ្វើ​តាម​មេ​បញ្ជា​ពេល​សួរ​ថា មេ​ជា​អ្នក​ណា? គេ​ប្រាប់​ថា ម្ចាស់​ក្រុមហ៊ុន​ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង​ឈ្មោះ​សុខ រ៉ា​ដូ ។

ទាក់ទិន​ខាងលើ​នេះ​ដែរ លោក​សុខ រ៉ា​ដូ ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គឺ​ធ្វើ​ផែ​ហើយ​បើ​ចង់បាន​ព័ត៌មាន​លម្អិត​សូម​សួរ​ទៅ លោក​ហែម ពិសិដ្ឋ អភិ​បាលរង​ខេត្តស្វាយរៀង​វិញ ។

មហាជន​បាន​លើក​ឡើង​ថា ជា​ធម្មតា សមត្ថកិច្ច​នៃ​គណៈកម្មាធិការ​ជាតិ​កិច្ចការ​ព្រំដែន លោក​យកចិត្តទុកដាក់​ខ្លាំង​ណាស់​បញ្ហា​ព្រំដែន សូ​ម្បី​ការ​ឈួ​ស​ឆាយ​ត្រាស់​ហ្សេ​សាងសង់​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន ក៏​មានការ​សិក្សា​ប្រុង​ប្រយ័ត្ន​មិន​ហ៊ាន​ធ្វើ​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដី​តាម​មាត់​ព្រែក ឬ​ក្បែរ​មាត់​ព្រែក​ដែរ ក្រុមការងារ​អគ្គនាយកដ្ឋាន​កង​វិស្វកម្ម លោក​ជីក​ប្រឡាយ​ខាងក្នុង ដើម្បី​យក​អាចម៍ដី​មក​ធ្វើ​ផ្លូវ ។

ចំណែក​ដី​នៅ​ចំណុចសូន្យ​មិន​ធ្វើ​អី​ឱ្យ​ខូច​ទ្រង់ទ្រាយ​ដើម​ដែរ ទើបតែ​ក្រុមហ៊ុន​មួយ​នេះ ហ៊ាន​យក​គ្រឿងចក្រ​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី​ទៅ​ធ្វើ​ផែ​ផ្ទេរ​ទំនិញ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ព្រំដែន និង​អាច​បាក់​ភ្លឺ​រណ្ដៅ​ដី​ចូល​ទៅ​ក្នុង​ព្រែក​ក្រវាត់​ព្រំដែន ជា​ព្រែក​ប្រវត្តិសាស្ត្រ ។ ប្រភព​បន្ត​ថា ការ​ជីករណ្តៅ​ដី​យក​អាចម៍ដី​នេះ គឺ​មាន​ទំហំ​ប្រមាណ​ជាង​១០​ម៉ែត្រ ទទឹង​ប្រមាណ​៨​ម៉ែត្រ ជម្រៅ​ប្រមាណ​ជាង​៣​ម៉ែត្រ ដោយ​ទុក​ច្រាំង​មាត់​រណ្តៅ​ប្រមាណ​៣​ម៉ែត្រ​ពី​ព្រែក​ព្រំដែន​។

ទាក់ទិន​ករណី​នេះ​ដែរ លោក​ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង លោក​បាន​មាន​ប្រសាសន៍​តាម​ទូរ​សព្ទ នា​រសៀល​ថ្ងៃ​ទី​៦ កុម្ភៈ ប្រាប់​អ្នក​សារព័ត៌មាន​យើង​ថា លោក​មិន​បានដឹង​រឿង​នេះ​ទេ ក៏​ប៉ុន្តែ​កន្លង​មក ក្រុមហ៊ុន​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​បាន​ដាក់​សំណើសុំ​មក​ឯកឧត្តម​អភិបាលខេត្ត​សាងសង់​ផែ​នៅ​ជិត​ច្រក​ទ្វារ​ព្រំដែន​ក្រសាំង​ជ្រំ បើ​មានការ​ជីករណ្តៅ​ដី ជាប់មាត់​ព្រែក​ព្រំដែន ចាំ​លោក​ឱ្យ​លោក​អភិបាលស្រុក​ស្វាយ​ជ្រំ​ចុះ​ទៅ​ពិនិត្យ​មើល ។

សមត្ថកិច្ច​វរ​ការពារ​ព្រំដែន ក៏​ដូច​មហាជន​សូម​ឱ្យ​ឯកឧត្តម​អភិបាលខេត្ត​ក៏​ដូច​ឯកឧត្តមគណៈ​កម្មា​ធិការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​មេត្តា​ពិនិត្យ​មើល​ផង ។

មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ