ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀត​ណាម​ហាម​​ប៉ូលិស​ពាក់​​វ៉ែន​តា​ខ្មៅ​​ពេល​​បំពេញ​​ការ​ងារ​ និង​​ហាម​​ប៉ូលិស​​​ចរា​ចរណ៍​​ពួន​តាម​​គល់​ឈើ​​ចាប់​អ្នក​បើក​បរ​

14 ឆ្នាំ មុន

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​វៀត​ណាម​ផ្សាយ​ថា វៀត​ណាម​ចេញ​ច្បាប់​ហាម​សមត្ថ​កិច្ច​ប៉ូលិស​ពាក់​វ៉ែន​តា​ការ​ពារ​ពន្លឺ​ថ្ងៃ​(វ៉ែន​តា​ខ្មៅ​)ជក់​បារី និង​យក​ដៃ​ជ្រែង​ហោ​ប៉ៅ ក្នុង​អំឡុង​ពេលបំពេញ​តួនាទី​។ តាម​វេប​សាយ​តឿយជែ របស់​វៀត​ណាម​ផ្សាយ​ឱ្យ​ដឹង​ថា នៅ​ក្នុង​បែប​បទ​របៀប​វិន័យ​ថ្មី​របស់​ក្រសួង​សន្តិ​សុខ​សាធារណៈ​វៀត​ណាម​ សមត្ថ​កិច្ច​ប៉ូលិស​គ្រប់​រូប​ត្រូវ​ប្រកាន់​ចរិត​លក្ខណៈ​ឱ្យ​ស​​ម​រម្យ​​ក្នុង​ពេលបំពេញ​តួនាទី​ ។ រី​ឯ​ប៉ូលិស​ចរា​ចរណ៍​មិន​ត្រូវ​លាក់​ខ្លួន​តាម​គល់​ឈើ ដើម្បី​ចាំ​ចាប់​ពិន័យ​អ្នក​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ទេ​។

នៅ​ក្នុង​របាយ​ការណ៍​ដែល​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ​បញ្ជាក់​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​ប៉ូលិស​ដែល​ស្ថិត​ក្នុង​អំឡុង​ពេល​បំពេញ​តួនាទី​ហាម​មើល​សៀវ​ភៅ​ និយាយ​ទូរ​ស័ព្ទ​​ដែល​មិន​ពាក់​ព័ន្ធ​​នឹង​ការ​ងារ​ ពិសា​គ្រឿង​ស្រវឹង ឬ​ទទួល​ទាន​អាហារ​តាម​ហាង​ដែល​លយ​ចេញ​តាម​ផ្លូវ​ថ្មើរ​ជើង​ដោយ​ខុស​ច្បាប់​។ ប៉ូលិស​ចរា​ចរណ៍​របស់​វៀត​ណាម​ក្នុងពេល
​ក​ន្លង​មក​មាន​កេរ្តិ៍​ឈ្មោះ​មិន​សូវ​ល្អ​ពី​រឿងប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ក្នុង​ឆ្នាំ​២០១០​កន្លង​ទៅ​អង្គការ​សិទ្ធិ​​មនុស្ស​បានជំរុញ​ឱ្យ​វៀត​ណាម​ស៊ើប​អង្កេត​មន្ត្រី​ដែល​បំពេញ​ការ​ងារ​ដោយ​ខុស​ឆ្គង​ឱ្យ​បាន​ទូលំ​ទូលាយ ៕