(ចិន)៖ ថ្មីៗនេះនៅតាមស្រុក និងទីក្រុងមួយចំនួននៅក្នុងខេត្តហឺណាន (Henan) ភាគខាងកើតប្រទេសចិន ជួបប្រទះនូវអាកាសធាតុមិនអំណោយផលដោយព្រិលធ្លាក់ខ្លាំងបានបង្កការលំបាកជាច្រើនក្នុងសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន។ ជាក់ស្តែងមានរឿងរ៉ាវមួយធ្វើឱ្យកក្រើកបណ្តាញសង្គមចិនដោយមង្គលការមួយនៅទីនោះ បង្ខំចិត្តយកទ្រុងជ្រូកធ្វើជាតុការទទួលភ្ញៀវ។ ជាការពិតពិធីមង្គលការត្រូវបានប្រារព្ធឡើងក្នុងថ្ងៃដ៏រីករាយ និងនៅម៉ោងដ៏វិសេសវិសាល ដោយមិននឹកស្មានដល់ថា នៅថ្ងៃនោះមានព្រិលធ្លាក់យ៉ាងខ្លាំង ហើយមិនអាចរៀបចំរោងការបានទេ។

វីដេអូដែលល្បីខ្លាំងនៅលើបណ្តាញសង្គម គេឃើញភ្ញៀវចូលរួមទាំងចាស់និងក្មេង អង្គុយ និងទទួលទានអាហារក្នុងទ្រុងជ្រូកដែលគេបោះបង់ចោលតែម្តង។ អ្នកចូលរួមម្នាក់បាននិយាយថា «ថ្ងៃនោះមានខ្យល់បក់ និងព្រិលខ្លាំង ដូច្នេះម្ចាស់កម្មវិធីមិនអាចរៀបចំរោងការទទួលភ្ញៀវបានឡើយ ។ ជាសំណាង គ្រួសារនេះមានកសិដ្ឋានចិញ្ចឹមជ្រូក ហើយដល់ពេលរៀបមង្គលការ ជ្រូកបានលក់អស់ ហើយទ្រុងចិញ្ចឹមកក៏បានសម្អាតស្អាតផងដែរ។
រូបភាពពិធីមង្គលការក្នុងជង្រុកជ្រូក ធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនសម្តែងការចាប់អារម្មណ៍ ទោះយ៉ាងណាក៏ដោយ ក៏មានអ្នកលើកឡើងថាពិតជាពិបាកទទួលយក៕

ចែករំលែកព័តមាននេះ