ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសចរាចរណ៍ម្នាក់ ជិះម៉ូតូ មិនពាក់មួក​សុវត្ថិភាព ហើយនិយាយទូរសព្ទ ត្រូវគេថត​បង្ហោះ​ហ្វេសប៊ុក ចុងក្រោយ​ ពិន័យ​ ១៤​ម៉ឺនរៀល​

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប៉ូលិស​​ចរាចរណ៍​​ម្នាក់ នៅ​ស្នងកា​រ​ដ្ឋាន​នគរបាល​​​​ខេត្ត​កណ្តាល​ បានជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយ​និយាយទូរសព្ទ ត្រូវបានគេថត​បង្ហោះហ្វេសប៊ុក។ នៅពេលនេះ ប៉ូលិស​ចរាចរណ៍នោះ បានទទួលស្គាល់កំហុស…

ភ្នំពេញ៖ ប៉ូលិស​​ចរាចរណ៍​​ម្នាក់ នៅ​ស្នងកា​រ​ដ្ឋាន​នគរបាល​​​​ខេត្ត​កណ្តាល​ បានជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយ​និយាយទូរសព្ទ ត្រូវបានគេថត​បង្ហោះហ្វេសប៊ុក។ នៅពេលនេះ ប៉ូលិស​ចរាចរណ៍នោះ បានទទួលស្គាល់កំហុស និងបង់ប្រាក់ពិន័យ ១៤ម៉ឺនរៀលហើយ​។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រកាស ឆ្លើយតប នឹងគេហទំព័រ ព័ត៌មាន CRN News live24h ដែល​បានបង្ហោះវីដេអូ ដែលមានខ្លឹមសារថា​ «ចាប់ពលរដ្ឋ អោយគោរពច្បាប់ចរាចរណ៍។ ចំណែកខ្លួនឯង ជាមន្ត្រីអនុវត្តច្បាប់ចរាចរណ៍ បែរជាជិះម៉ូតូអត់ពាក់ម៉ួកសុវត្តិភាព ហើយនិយាយទូរស័ព្ទ ធ្វើព្រងើយ មិនខ្មាស់ប្រជាពលរដ្ឋបន្តិចណាសោះ»។

បន្ទាប់ពីទទួលបានព័ត៌មានរួច ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានលើកឡើងថា នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សាមីខ្លួនឈ្មោះ សែ សុវណ្ណឌី អត្តលខ ៦៣៥៣៧ តួនាទី នាយរងការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាន​នគរបាលខេត្តកណ្តាល បានស័្មគ្រចិត្ត ទទួលកំហុស និងបង់ប្រាក់ផាកពិន័យ ទៅតាមច្បាប់ ចំនួនពីរអំពើល្មើស នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រួចរាល់ហើយ សរុបទឹកប្រាក់ពិន័យ ចំនួនពីរអំពើល្មើស ចំនួន ១៤០ ០០០ (ដប់បួនម៉ឺន)រៀល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ