Messi ទំនងអវត្តមានប្រកួតមិត្តភាពនៅជប៉ុន ពោល២ថ្ងៃ ក្រោយរងការចំអ.កពីអ្នកគាំទ្រហុងកុង
ជប៉ុន ៖ កីឡាករ Lionel Messi បានថ្លែងក្នុងថ្ងៃនេះថា របួសជើងរបស់គេបានធូរស្រាលហើយ ប៉ុន្តែ
ជប៉ុន ៖ កីឡាករ Lionel Messi បានថ្លែងក្នុងថ្ងៃនេះថា របួសជើងរបស់គេបានធូរស្រាលហើយ ប៉ុន្តែ
ជប៉ុន ៖ កីឡាករ Lionel Messi បានថ្លែងក្នុងថ្ងៃនេះថា របួសជើងរបស់គេបានធូរស្រាលហើយ ប៉ុន្តែប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនដែលឈ្នះពានរង្វាន់ World Cup 2022 មិនអាចធានាថា រូបគេនឹងបង្ហាញវត្តមានក្នុងការប្រកួតមិត្តភាពអន្តរជាតិមុនបើករដូវកាលរបស់ Inter Miami នៅជប៉ុនថ្ងៃស្អែកបាននោះទេ។
កាលពី២ថ្ងៃមុន អ្នកគាំទ្រដែលខឹងសម្បារក្នុងទីក្រុងហុងកុងបានស្រែកខ្លាំងៗដាក់ Messi និងសហម្ចាស់ក្លិប Inter Miami លោក David Beckham ថា «សងប្រាក់ពួកយើងវិញ» បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីនវ័យ៣៦ឆ្នាំរូបនេះ មិនបានចូលទីលានលេងប្រកួតមិត្តភាព ដែលសំបុត្រត្រូវបានលក់ដាច់គ្មានសល់។
ម្ចាស់ពានរង្វាន់ Ballon d’Or ៨សម័យកាលរូបនេះ បានប្រាប់អ្នកសារព័ត៌មានមុនការប្រកួតរបស់ពួកគេជាមួយក្រុមម្ចាស់ជើងឯកលីគកំពូលជប៉ុន Vissel Kobe ដែលនឹងធ្វើឡើងនៅថ្ងៃស្អែកនេះថា «ខ្ញុំមិនដឹងថាតើខ្ញុំអាចលេងបានឬអត់ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ប្រសើរជាងមុន ហើយពិតជាចង់លេង។ រសៀលនេះ យើងនឹងធ្វើលំហាត់ យើងនឹងព្យាយាមម្តងទៀត ខ្ញុំមានអារម្មណ៍ល្អ»។
សំបុត្រសម្រាប់ការប្រកួតរវាងក្រុមទាំងពីរ ដែលធ្វើឡើងនៅកីឡដ្ឋានជាតិទីក្រុងតូក្យូ គឺមានតម្លៃចន្លោះពី១០,០០០យ៉េន ដែលស្មើនឹង ៦៨ដុល្លារ រហូតទៅ ២០ម៉ឺនយ៉េន ដែលស្មើនឹង ១,៣៤៦ដុល្លារ ជាមួយនឹងកញ្ចប់ពិសេសផ្សេងទៀត ដែលមានតម្លៃខ្ពស់ជាងនេះ។
គួររំលឹកថា ហ្វូងអ្នកគាំទ្រជិត៤ម៉ឺននាក់ នៅក្នុងទីក្រុងហុងកុងដែលបានចំណាយលុយទិញសំបុត្រចូលទស្សនាថ្លៃស្រដៀងគ្នា បានផ្ទុះការខឹងសម្បារ សើចចំអក និងធ្វើផ្តល់សញ្ញាមេដៃចុងក្រោម បន្ទាប់ពី Messi បានឈរនៅកៅអីបម្រុងអំឡុងពេលការប្រកួតដែល Inter Miami យកឈ្នះលទ្ធផល ៤-១ លើក្រុមជម្រើស All Stars របស់ហុងកុង។ ស្របពេលដែលរដ្ឋាភិបាលហុងកុងបានទាមទារការពន្យល់ពីអ្នករៀបចំការប្រកួតនេះ។
បន្ទាប់ពីការប្រកួតទល់នឹងក្រុម Vissel Kobe ក្រុម Inter Miami នឹងមានការប្រកួតមិត្តភាព១ទៀតនៅសហរដ្ឋអាមេរិកទល់នឹងក្រុម Newell’s Old Boys របស់អាហ្សង់ទីននៅសប្តាហ៍ក្រោយ មុនពេលរដូវកាលថ្មីនៃលីគកំពូលសហរដ្ឋអាមេរិក MLS ចាប់ផ្តើមនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕ (ប្រភព ៖ AFP)
ចែករំលែកព័តមាននេះ