ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​​ប្រឆាំង​​បទល្មើ​ស​​​សេដ្ឋកិច្ច​​​​ចាប់ឃាត់​​​រថយន្ត​​​ផ្ទុក​ឈើ​​គ្រញូង​៩១ដុំ

14 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​រថ​យន្ត​មួយគ្រឿង​​​ម៉ាក​កាម​រី​​ ស៊េរី​៩៣ ពណ៌​​ស្លែ ពាក់ស្លាក​លេខ​ភ្នំពេញ 2E-8172 ​និងឈើគ្រញូង​​ចំនួន​៩១ដុំ ​​ទម្ងន់​៣០២​គីឡូក្រាម ស្មើនឹង​០,២២៣​ម៉ែត្រ​គូប ​​បាន​ប្រគល់​ជូន​ផ្នែក​រដ្ឋ​បាល​ព្រៃ​​ឈើ​ក្រគរ​​ ដើម្បី​ទុក​ជា​​សម្បត្តិ​រដ្ឋ បន្ទាប់ពី​សមត្ថ​កិច្ច​​នគរ​បាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​ ស្ទាក់​ចាប់បាន​ពីឈ្មួញ ​ទុច្ច​រិត

ខេត្តពោធិ៍សាត់ ៖ ​រថ​យន្ត​មួយគ្រឿង​​​ម៉ាក​កាម​រី​​ ស៊េរី​៩៣ ពណ៌​​ស្លែ ពាក់ស្លាក​លេខ​ភ្នំពេញ 2E-8172 ​និងឈើគ្រញូង​​ចំនួន​៩១ដុំ ​​ទម្ងន់​៣០២​គីឡូក្រាម ស្មើនឹង​០,២២៣​ម៉ែត្រ​គូប ​​បាន​ប្រគល់​ជូន​ផ្នែក​រដ្ឋ​បាល​ព្រៃ​​ឈើ​ក្រគរ​​ ដើម្បី​ទុក​ជា​​សម្បត្តិ​រដ្ឋ បន្ទាប់ពី​សមត្ថ​កិច្ច​​នគរ​បាល​​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​​ ស្ទាក់​ចាប់បាន​ពីឈ្មួញ ​ទុច្ច​រិត ។

​មន្ត្រីនគ​របាល​​ឱ្យ​ដឹង​ថា កាលពីព្រឹក​​ថ្ងៃទី​២៩ ឧសភា ​បន្ទាប់​ពី​បណ្តាញ​ផ្តល់ព័ត៌​មាន​មកថា ​រថ​យន្ត​ដែលមាន​ភិនភាគ​​ខាង​លើ​​លួច​ផ្ទុក​ឈើ​គ្រញូង​​កំពុង​​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ៥ ​ពី​ពោធិ៍​សាត់​​​ឆ្ពោះ​ទៅកាន់​រាជ​ធានីភ្នំពេញ​​ភ្លាម សមត្ថ​កិច្ចនគរ​​បាល​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​​នៃស្នង​ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​​ សហការ​ជាមួយនគ​រ​បាល​​ប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ច​ក្រសួង​ បាន​តាមឃ្លាំមើលរហូត​​ស្ទាក់​ចាប់បាន​​នៅចំណុច​​ភូមិ​អារ៉ង​​ព្រួច ឃុំ​​អន្សារ​ចំបក់ ​ស្រុកក្រគរ ។ អ្នក​បើក​បរ​មិន​ស្គាល់​ឈ្មោះ​​បានទុក​រថយន្ត​ចោល​រួចរត់គេច​ខ្លួនបាត់។

​ប្រភពព័ត៌​មាន​និយាយថា ​រថយន្ត​​ដឹក​ឈើ​​មានគ្រប់រូបភាព​ចរា​ចរ​​លើ​ផ្លូវ​ជាតិលេខ៥ ។ ដោយឡែក​​​ផ្លូវពីស្រុកភ្នំក្រវាញ​មក​ផ្លូវ​បំបែក​​លាច​ដឹកទាំងយប់​ទាំងថ្ងៃ សមត្ថកិច្ច​ដេក
​អង្រឹង ​​ធ្វើមិនដឹង​ចាំតែ​រាប់ក្បាល​ឡាន​ប៉ុណ្ណោះ ។ បន្ទាប់​​មកគេ​​ចុច​ទូរស័ព្ទ​ណាត់ជួប​ពួក​ឈ្មួញ​គ្រប់​គ្នា​នៅ​តាម​ហាង ឬ​​ផ្ទះសំណាក់​​ណា​មួយ​ ដើម្បី​​ទូទាត់​បញ្ជី​​ម្តង ។ គ្មាន​ការងារ​ណា​ស្រួល​ជាង​ការ​ងារ​នេះទេ ​មិនចាំ​បាច់​​ចេះ​ភាសា​អង់គ្លេស​ កុំព្យូទ័រ ឬ​ខំរៀន​​យក​បរិញ្ញាបត្រ​​​ អនុ​បណ្ឌិត​​ និងបណ្ឌិត​​នាំ​ឱ្យ​ខាត​ពេលវេលាឡើយ​ ៕