ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ប្រធាន​ភូមិ​កំពុង​វ័ណ្ឌ​.​ក​ហើយ​! នាំ​មនុស្ស​មក​ប្រមូល​លុយ​…​អត់​ចេញ​លទ្ធផល

2 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់​បាន​នាំ​គ្នា​មក​តវ៉ា​មុខ​ផ្ទះ​របស់​លោកស្រី​មេ​ភូមិ​ព្រៃ​ព្រិច ដែល​នាំ​បុគ្គល​២​ទៅ​៣​នាក់​មក​រៃ​លុយ​រត់ការ​ធ្វើ​ប្លង់​ដី​ក្រោយ​ស្ងាត់ឈឹង ដោយ​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់​បាន​នាំ​គ្នា​មក​តវ៉ា​មុខ​ផ្ទះ​របស់​លោកស្រី​មេ​ភូមិ​ព្រៃ​ព្រិច ដែល​នាំ​បុគ្គល​២​ទៅ​៣​នាក់​មក​រៃ​លុយ​រត់ការ​ធ្វើ​ប្លង់​ដី​ក្រោយ​ស្ងាត់ឈឹង ដោយ​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា មូលហេតុ​ពួក​គាត់​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ផ្ទះ​លោកស្រី ហ៊ុ​ក លឿ​ត ដែល​ជា​មេ​ភូមិ​ព្រៃ​ព្រិច មាន​គ្នា​ប្រមាណ​ជាង​៥០​នាក់ តំណាង​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ រឿង​លោកស្រី​មេ​ភូមិ​បាន​នាំ​បុគ្គល​២​ទៅ​៣​នាក់ មក​ដើរ​រៃ​លុយ​ប្រជាពលរដ្ឋ​១​គ្រួសារ​មាន​៥,០០០​បាត ខ្លះ​ទៀត​១០,០០០​បាត ថា​យក​លុយ​នេះ ទៅ​រត់ការ​ដើម្បី​ធ្វើ​ប្លង់​ដី​ជា​កម្មសិទ្ធិ ។ ក្រោយ​រៃ​យក​លុយ​ហើយ​ស្រាប់តែ​ស្ងាត់ឈឹង​ដូច​ចោរលួច​សេះ ទើប​នាំ​គ្នា​តវ៉ា​ទាមទារ​លុយ​វិញ ។

តំណាង​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ក្រោយ​ប្រជាពលរដ្ឋ​តវ៉ា​ទាំង​មាន​ឯកសារ​ស្នាម​មេដៃ​ប្រជា​ពលរដ្ឋ​សុំ​ឱ្យ​លោកស្រី​មេ​ភូមិ​ព្រៃ​ព្រិច ដែល​ជា​អ្នក​នាំ​បុគ្គល​២​ទៅ​៣​នាក់​រៃ​លុយ​ប្រជាពលរដ្ឋ​ថា យក​ទៅ​រត់ការ ដើម្បី​ចុះបញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ស្របច្បាប់ ព្រោះ​ជា​ដី​ដែល​រស់នៅ​អាស្រ័យ​ផល​មាន​ទំនាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​មិន​ទាន់​ដោះស្រាយ​បញ្ចប់​ទើប​លោកស្រី​មេ​ភូមិ​នាំ​បុគ្គល​២​ទៅ​៣​នាក់​ទទួល​រត់ការ​ដើម្បី​បាន​ចុះបញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​ស្របច្បាប់ ក្រោយ​ដើរ​រៃ​លុយ​ពី​ប្រជាពលរដ្ឋ​យក​ទៅ​អស់ហើយ​ស្ងាត់ឈឹង ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​មក​តវ៉ា​សុំ​លុយ​មក​វិញ ព្រោះ​លុយ​នេះ​សង្ស័យ​នៅ​លើ​លោកស្រី​មេ​ភូមិ​ទាំងស្រុង ។

លោកស្រី ហ៊ុ​ក លឿ​ត មេ​ភូមិ​ព្រៃ​ព្រិច​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា​៖ ពេល​នេះ​លោកស្រី​កំពុង​ជាប់រវល់​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​មិន​បាន​អត្ថាធិប្បាយ​ជូន​នោះ​តែ​លោកស្រី​បាន​ប្រាប់​ប្រជាពលរដ្ឋ​នៅ​ពេល​ទៅ​តវ៉ា​ថា​រឿង​លុយ​ដែល​រៃ​យក​ទៅ​រត់ការ​ធ្វើ​ប្លង់​ដី​នោះ​លោកស្រី​មិន​ពាក់ព័ន្ធ​ឡើយ គឺ​មាន​បុគ្គល​ផ្សេង​ទៀត​ដែល​បាន​ដើរ​រ៉ៃ​យក​លុយ​ទៅ​រត់ការ​ដើម្បី​ចុះ​ធ្វើ​ប្លង់​ដី​គឺ​លោកស្រី​មិន​ពាក់ព័ន្ធ​ឡើយ ។

ឱ​! លោកស្រី​ប្រធាន​ភូមិ​អើយ​…​ពេល​នេះ​វ័ណ្ឌ​.​ក​មែនទែន​ហើយ​… តើ​លោកស្រី​រៃ​លុយ​ពី​ពលរដ្ឋ​យក​ទៅ​ណា?​… ល្មម​សង​វិញ​ហើយ ប្រាក់​ដែល​រៃ​បាន​មាន​រាប់​សែន​បាត​…​ទំនង​រាប់​លាន​បាត​ផង​… ចៀស​មិន​រួច​ពី​ចង​.​ក​ខ្លួនឯង​ឡើយ​…​ហេ​! ហេ​!

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ