ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​អ្នក​រត់ការ​…​រត់​មិន​ស្មើគ្នា​ទើប​ចាប់? ឡាន​​ដឹក​គល់​ធ្នង់​ពក​លោត​ឆត្រ​ចេញពី​វ៉ើ​ន​សៃ ​

1 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​ដឹក​គល់​ធ្នង់​ពក​ពេញ​ប្រៀប​តែ​ម្ដង បម្រុង​ចេញ​ទៅ​ក្រៅប្រទេស តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ស្ទាក់​បង្ក្រាប​ចាប់​បាន​ភ្លាម​ៗ​ហើយ​ក៏​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​បន្ត ។ ការ​ស្ទាក់​ឃាត់​បាន​រថយន្ត​នោះ​បាន កើតឡើង​នៅ​យប់​ថ្ងៃ​ទី​០២ ខែកុម្ភៈ…

ខេត្តរតនគិរី ៖ រថយន្ត​មួយ​គ្រឿង​ដឹក​គល់​ធ្នង់​ពក​ពេញ​ប្រៀប​តែ​ម្ដង បម្រុង​ចេញ​ទៅ​ក្រៅប្រទេស តែ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​លុង ស្ទាក់​បង្ក្រាប​ចាប់​បាន​ភ្លាម​ៗ​ហើយ​ក៏​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​បន្ត ។ ការ​ស្ទាក់​ឃាត់​បាន​រថយន្ត​នោះ​បាន កើតឡើង​នៅ​យប់​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤ ត្រង់​ចំណុច​មុខ​សាលា​អ​ន្ទេ​វ​សិ​ក​ដ្ឋា​ន ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី ។

តាម​ប្រភព​បង្ហើប​ថា​រថយន្ត​ដឹក​គល់​ធ្នង់​នោះ បើកបរ​ចេញពី​ភូមិសាស្ត្រ​ស្រុក​វើ​ន​សៃ​បោះពួយ​យ៉ាង​លឿន តាម​ផ្លូវជាតិ​លេខ​78A ឆ្លងកាត់​ស្រុក​អូរ​ជុំ សំដៅ​ចូល​មក​ក្រុង​បាន​លុង និង​បន្ត​ទៅ​មុខ​ទៀត​តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​បាន​តែ​ម្ដង ។ នៅ​ក្នុង​ការ​បង្ក្រាប​នោះ​ដែរ គេ​ឃើញ​ឃាត់ខ្លួន​បាន​ទាំង​អ្នកបើកបរ​រថយន្ត និង​ព្រូឡាន​ម្នាក់​ផង​ដែរ​បញ្ជូន​មក​ឱ្យ​ជំនាញ ។

រថយន្ត​ដែល​ដឹក​បទល្មើស​ប្រភេទ​គល់ឈើ​ពក​ធ្នង់​ដ៏​មាន​តម្លៃ​ខាងលើ​នេះ កម្លាំង​កងរាជអាវុធហត្ថ ក្រុង​បាន​លុង​បានឱ្យ​ដឹង​ថា រថយន្ត​នោះ​ម៉ាក​កូរ៉េ​ទម្ងន់​៥​តោន ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-3338 ។

ហើយ​ការ​ដឹក​ជញ្ជូន​នោះ​ជា​ជើង​ទី​៣​ហើយ​ដែល​រថយន្ត​មួយ​គ្រឿង​នេះ បាន​ធ្វើ​សកម្មភាព​ល្មើស​ដោយ​លោត​ឆត្រ​ដើម្បី​យក​ទៅ​លក់​នៅ​ស្រុកវៀតណាម ប៉ុន្ដែ​លើក​នេះ​ក៏​ត្រូវ​កម្លាំង​យើង​ចាំ​ស្ទាក់​ចាប់​បង្ក្រាប និង​រឹបអូស​យក​ឱ្យ​ខាង​តែ​បាន​តែ​ម្ដង ។ ប្រភព​ផ្សេង​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា ម្ចាស់​ឈើ​ពក​ធ្នង់​ខាងលើ​នោះ គឺជា​សមត្ថកិច្ច​នគរបាល​ខេត្ត​ម្នាក់​និង​ម្នាក់​ទៀត​ជា​មន្ត្រី​កងរាជអាវុធហត្ថនៅ​ខេត្តរតនគិរី​នេះឯង ដែល​ពួក​គេ​បាន​ទៅ​ប្រមូល​ទិញ​នៅ​ខាង​ស្រុក​វ៉ើ​ន​សៃ ដើម្បី​យក​ទៅ​ធ្វើ​អាជីវកម្ម​មិន​ស្របច្បាប់​ទៅ​ក្រៅប្រទេស ។

ប្រភព​ដដែល​បាន​បន្ត​បង្ហើប​ថា ឈ្មួញ​នៅ​ក្រៅ​ស្រុក​បាន​ប្រគល់​កញ្ចប់​ប្រាក់​ឱ្យទៅ​មន្ត្រី​កងរាជ​អាវុធហត្ថ​ខេត្ត​ម្នាក់ ជា​អ្នក​ចាត់ចែង​រត់ការ​ផង​ដែរ តែ​ដោយសារ​គេ​រត់ការ​នៅ​មាន​ចន្លោះ​ប្រហោង ទើប​បែកការ​ផ្តើម​ឱ្យ​មានការ​អាក់អន់ស្រពន់ចិត្ត​ក៏​ចាត់​កម្លាំង​ក្រុង​ចុះ​បង្ក្រាប​តែ​ម្ដង​ទៅ ។

បច្ចុប្បន្ន វត្ថុ​តាង​រួម​មាន​គល់ឈើ​ពក​ធ្នង់ និង​មធ្យោបាយ​ដឹក​ជញ្ជូន​គឺ​រថយន្ត​កូរ៉េ​មួយ​គ្រឿង អ្នកបើកបរ​និង​ព្រូ​ម្នាក់​ផង​នោះ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​នៅឡើយ ។ ហើយ​មក​ដល់​ពេល​នេះ​ជំនាញ​ព្រៃឈើ​ហាក់​នៅ​មិន​ទាន់​បាន​បើក​កៅស៊ូ​តង់​ដែល​គ្រប​ជិត​នោះ ដើម្បី​ពិនិត្យ​ឱ្យ​បង្ហាញ​មហាជន​ទូទៅ​ឱ្យ​បានឃើញ​ផង​ទេ ។

អ្នកបើកបរ​ក៏​អា​ចប​ម្លា​ស់​ទី​រថយន្ដ​នោះ​បាន​យ៉ាង​ងាយ​ម្ដង ទៅ​ចត​ខាងស្ដាំ​ដៃ​ម្ដង​ទៅ​ខាងឆ្វេង​នៃ​មន្ទីរ​កសិកម្ម​តាម​អំពើ​ចិត្ត​គេ​សង្ស័យ​មិនយូរ​មិនឆាប់​របូតរលូត​ចេញ​ទៅ​បាត់​ហើយ​បន្ដ​ដឹក​ជញ្ជូន​ដូច​ដើម​វិញ​ដដែល​ហើយ ព្រោះ​ឈ្មួញ​ឈើ​ដឹងចិត្ត​ដឹង​ថ្លើម​ដឹង​ដល់​ប្រមាត់​អ្នក​ចាប់​ទៀត​ផង ។ បើ​គ្មាន​ចោរលួច​ធំ​ៗ​ខុសច្បាប់ តើ​អញ​បាន​ផល​ពី​ណា?​…​ហេ​! ហេ​!..​នឹង​ហើយ​ពួក​អ្នកឯង​រត់ការ​មិន​ស្មើគ្នា ។

ក្រុម​អ្នកកាសែត​សួរ លោក​លី សុ​ផា​ន នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី តាម​ទូរ​សព្ទ​សុំ​បំភ្លឺលោក​ឆ្លើយ​យ៉ាង​ខ្លី​ថា មិន​បាន​ដោះ​លែង​ទេ គឺ​កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់ គ្មាន​ឈើ​អ្វី​ល្អ​ទៀត មាន​តែ​គល់ឈើ​គ្រាក់​(​ខ្លឹម​) ដែល​ជា​ឈើ​មាន​តម្លៃ​បំផុត សម្រាប់​កែ​ច្នៃ​ធ្វើ​សង្ហា​រឹម ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ