ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេជោ​​ហ៊ុន សែន ​ទទួល​​ជួប​សន្ទនា​​ជាមួយ​​តំណាង​​អង្គ​ការ​ខុន​រ៉ាដ​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ស្រី RABEA BRAUER តំណាង​អង្គ​ការ​ខុន​រ៉ាដ​ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា អង្គការ​ខុនរ៉ាដ​​កំពុង​តែ​ប្រឹង​ប្រែង​ជួយ​ពង្រឹង​សមត្ថ​ភាព​ដល់​យុវ​ជន​កម្ពុជា ពិសេស​ទៅ​លើ​វិស័យ​នយោ​បាយ​ក៏​ដូច​ជា​វិស័យ​

រាជ​ធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​ស្រី RABEA BRAUER តំណាង​អង្គ​ការ​ខុន​រ៉ាដ​ប្រចាំ​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា អង្គការ​ខុនរ៉ាដ​​កំពុង​តែ​ប្រឹង​ប្រែង​ជួយ​ពង្រឹង​សមត្ថ​ភាព​ដល់​យុវ​ជន​កម្ពុជា ពិសេស​ទៅ​លើ​វិស័យ​នយោ​បាយ​ក៏​ដូច​ជា​វិស័យ​ផ្សេងៗ​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​យុវ​ជន​ទាំង​នោះ​អាច​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​ និង​អភិវឌ្ឍ​កម្ពុជា​នៅ​ថ្ងៃ​អនា​គត​។

លោក​អ៊ាង សុផល្លែត​ បាន​ប្រាប់​ឱ្យ​ដឹង​បែប​នេះ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១១ ក្នុង​ឱកាស​ដែល​លោក​ស្រី​តំណាង​អង្គការ​ខុន​រ៉ាដ ចូល​ជួប​សំដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ជាមួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ វិមាន​សន្តិ​ភាព​នៃ​ទី​ស្តី​ការ​នាយ​ក​រដ្ឋ​មន្ត្រី​។ ជា​ការ​ឆ្លើយ​តប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ​ខុន​រ៉ាដ​ជូន​ចំពោះ​ លោក​ស្រី RABEA ដែល​បានរួម​ចំណែក​​យ៉ាង​​សកម្ម​នៅ​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា​។

សម្តេច​បាន​មាន​ប្រសាសន៍​ថា អង្គ​ការ​ខុន​រ៉ាដ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​ជួយ​ដល់​វិមជ្ឈ​ការ​ សហ​វិមជ្ឈ​ការ​ក៏​ដូច​ជា​ជួយ​ក្នុង​ការ​បែង​ចែក​ការ​ងារ​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​​ជាតិ​ និង​ទំនាក់​ទំនង​រវាង​ថ្នាក់​ដឹក​នាំ​ដែល​ត្រូវ​បាន​ចាត់​តាំង​ និង​អ្នក​ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ឱ្យ​។

លើស​ពី​នោះ​ទៅ​ទៀតអង្គ​ការ​​បាន​ជួយ​ដល់​កម្ពុជា​ពង្រឹង​ខាង​វិស័យ​ព័ត៌មាន​តាម​រយៈ​​ការ​បង្កើត​សាលា​សារ​ព័ត៌​មាន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ជា​ថ្មី​ម្តង​ទៀត​សម្តេច​បាន​ផ្តោត​ក្តី​សង្ឃឹម​ថា អង្គ​ការ​ខុន​រ៉ាដ​នឹង​បន្ត​ធ្វើ​ជា​ដៃ​គូ​អភិ​វឌ្ឍ​កម្ពុជា​តទៅ​ទៀត ៕