ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​នូវប្រព័ន្ធ​រំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀប​រៀបរយ

9 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបថត…

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះរូបថត និងសារនៅលើបណ្តាញសង្គមពី​ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ​។

តាមប្រមុខរាជរដ្ឋាភិបាល ប្រព័ន្ធរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ ក្នុងការរៀបចំហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះ​ទឹកភ្លៀងនៅរដូវវស្សា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកប​ដោយភាពធន់ ចីរភាព  និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្ម​នគរូបនីយកម្ម ដែលមានកិច្ចការអាទិភាពចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំ​ផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកង្វក់»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ