លោកហ្ស៊ីឌីអន សាមប្រធានគណៈកម្មាធិការអូឡាំពិកអាហ្វ្រិកខាងត្បូងបានប្រកាសថាប្រទេសរបស់ខ្លួនបានលុបចោលការដេញថ្លៃប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ហើយ។
គណៈរដ្ឋមន្ត្រីរបស់អាហ្វ្រិកខាងត្បូងបាននិយាយថាខ្លួនបានសម្រេចចិត្តបែបនោះក៏ព្រោះដើម្បីធ្វើឲ្យមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងមូលបន្ទាប់ពីបានឆ្លងកាត់ការចំណាយប្រាក់យ៉ាងច្រើនរៀបចំការនប្រកួតបាល់ទាត់វើលខាប់ឆ្នាំ២០១០កន្លងមក។
លោកសាមបាននិយាយថា សេចក្តីប្រកាសរបស់រដ្ឋាភិបាលមានន័យថាការដេញថ្លៃក្នុងពេលឥឡូវនេះមិនស្ថិតនៅក្នុងរ៉ាដារដ្ឋាភិបាលទៀតទេ។
កាលមុននេះគណៈកម្មាធិការអូឡាំពិកអាហ្វ្រិកខាងត្បូងសង្ឃឹមថានឹងចូលដេញថ្លៃហើយនាំ យកព្រឹត្តិការណ៍អូឡាំពិកមកកាន់ទ្វីបអាហ្វ្រិកជាលើកទី១បន្ទាប់ពីការប្រកួតបាត់ទាត់វើលខាប់បានបញ្ចប់ទៅដោយជោគជ័យ។
តែការសម្រេចរបស់រដ្ឋាភិបាលគឺផ្ទុយពីការយល់ឃើញរបស់គណៈកម្មាធិការអូឡាំពិក។
រដ្ឋាភិបាលយល់ថាជម្លោះឲ្យការចំណាយលុយលើការរៀបចំការប្រកួតកីឡា គេគួរតែចំណាយលុយលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ការចាយលុយលើផ្នែកសេវាកម្មជាមូលដ្ឋានដូចជាការផ្គត់ផ្គង់ទឹកស្អាតក៏ដូចជាចរន្តអគ្គិសនីដល់បណ្តាប្រជាពលរដ្ឋក្រីក្រ។
ទីក្រុងឡុងប្រទេសអង់គ្លេសនឹងទទួលរៀបចំការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០១២ខណៈដែលអូឡាំពិករដូវក្តៅឆ្នាំ២០១៦ត្រូវទីក្រុងរីយ៉ូដឺហ្សាណេរ៉ូរបស់ប្រទេសប្រេស៊ីលជាអ្នកទទួលបានសិទ្ធិរៀបចំ។
ដោយឡែកទីក្រុងហ៊ីរ៉ូសីម៉ារបស់ជប៉ុនបានបោះបង់ចោលគម្រោងចូលដេញថ្លៃរៀបចំប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ហើយបន្ទាប់ពីមានការជំទាស់តវ៉ាពីប្រជាជនក្នុងមូលដ្ឋាននិងកង្វះខាតមូលនិធិ។
តាមទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុនបានរាយការណ៍ថា អភិបាលក្រុងហ៊ីរ៉ូស៊ីម៉ាកាហ្សូ៊មី ម៉ាតស៊ូអុីបានសម្រេចចិត្តរំសាយចោលគណៈកម្មាធិការដេញថ្លៃអំឡុងកិច្ចប្រជុំមួយនៅក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្គាសាគីជាក្រុង២របស់ជប៉ុនដែលបានរងការទម្លាក់គ្រាប់បែកអាតូមិចនៅអំឡុងសង្គ្រាមលោកលើកទី២។ កាលមុននេះ ទីក្រុងទាំង២ធ្លាប់បានបញ្ជាក់ពីបំណងរបស់ខ្លួនចូលដេញថ្លៃរៀបចំការប្រកួតកីឡាអូឡាំពិករួមគ្នា ។
គណៈកម្មាធិការអូឡាំពិកប្រទេសជាសមាជិកនានាមានពេលវេលាដល់ថ្ងៃទី១ខែកញ្ញាក្នុងការផ្តល់ឈ្មោះទីក្រុងដែលត្រូវចូលដេញថ្លៃឲ្យទៅគណៈកម្មាធិការអូឡាំពិកពិភពលោកIOC។
ចំណែកអភិបាលក្រុងតូក្យូស៊ីនតារ៉ូ អុីស៊ីហារ៉ាបាននិយាយថា ខ្លួនសង្ឃឹមថាទីក្រុងរបស់គាត់នឹងទទួលបានឱកាសចូលដេញថ្លៃអូឡាំពិកឆ្នាំ២០២០នេះ ។
គណៈកម្មាធិការអូឡាំពិកពិភពលោកកាលពីដើមសប្តាហ៍នេះបានប្រកាសបើកនីតិវិធីកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០។ នៅក្នុងនោះគណៈកម្មាធិការនេះបានចែកលិខិតជូនដំណឹងទៅគ្រប់សមាជិករបស់ខ្លួនក្នុងពិភពលោកទាំងអស់ឲ្យផ្ញើឈ្មោះទីក្រុងដែលត្រូវដេញថ្លៃមកខ្លួនមិនឲ្យហួសថ្ងៃទី១ខែកញ្ញាឡើយ ។
បន្ទាប់មកទីក្រុងជាបេក្ខភាពទាំងអស់ត្រូវផ្តល់លិខិតពាក់ព័ន្ធនឹងខ្លួនមកIOCត្រឹមថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០១២។ IOCនឹងជ្រើសរើសទីក្រុងដែលត្រូវជាប់ឈ្មោះនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៣នៅទីក្រុងវេណឺស អាយរីស(Buenos Aires)ប្រទេសអាហ្សង់ទីន។ រហូតមកដល់ពេលនេះមានទីតែទីក្រុងរ៉ូមមួយប៉ុណ្ណោះដែលគណៈកម្មាធិការអូឡាំពិករបស់អុីតាលីបានបញ្ជាក់ជាក្រុងបេក្ខភាពចូលរួមដេញថ្លៃ ។
ចំណែកប្រធានគណៈកម្មាធិការអូឡាំពិកពិភពលោកហ្សាក់ រ៉ូសមានបំណងនាំយកកីឡាអូឡាំពិកទៅកាន់អាហ្វ្រិកខាងត្បូងជាយូរមកហើយៗឥឡូវនេះបំណងនោះក៏នៅតែមានក្នុងចិត្តរបស់លោករ៉ូសនៅឡើយ ៕
ចែករំលែកព័តមាននេះ