ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចចោទប្រកាន់ជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀ.នជាង១០គីឡូ ដើម្បីឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកា ស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ជនល្មើស​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀ​.​ន​ចំនួន​១០​គីឡូក្រាម ។…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចេញ​សេចក្តី​ប្រកា ស​ព័ត៌មាន​ស្តី​ពី​ការ​ចោទប្រកាន់​ជនល្មើស​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀ​.​ន​ចំនួន​១០​គីឡូក្រាម ។

អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជូន​សាធារណៈជន​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ កម្លាំង​ការិយាល័យ​រដ្ឋបាល​សរុប​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀ​.​ន បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿង​ញៀ​.​ន​ចំនួន​៤​គោលដៅ ៖
គោលដៅ​ទី​១ នៅ​ចំណុច​បណ្តោយ​ផ្វ​កេ​ខ​៦៣ ក្បែរ​ផ្សារ​សូ​រិ​យា សង្កាត់​ផ្សារ​ថ្មី​ទី​១ ខ័​ណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជន សង្ស័យ​១​នាក់ ភេទ​ប្រុស ។

គោលដៅ​ទី​២ នៅ​ចំណុច​វីវៈ​ប៊ុ​ន​ថាំ​សាខា​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ភេទ​ប្រុស រួម​ជាមួយ​គ្រឿង​ញៀ​.​ន​ចំនួន​៣០០​កញ្ចប់ ទម្ងន់​២.៦២១.១០​ក្រាម ប្រភេទ MDMA ។

គោលដៅ​ទី​៣ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៨ ផ្លូវលំ ភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១ នាក់ ភេទ​ស្រី រួម​ជាមួយ​ថ្នាំ​ញៀ​.​ន​ចំនួន​៨៧៣ កញ្ចប់ ទម្ងន់​៧.៦៤៥.៩៤​ក្រាម ប្រភេទ MDMA ។

គោលដៅ​ទី​៤ នៅ​ចំណុច​រង្វង់​មូល​នាង​មច្ឆា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ភេទ​ប្រុស សរុប​ជនសង្ស័យ​ទាំងអស់​៤​នាក់ (​ប្រុស​ចំនួន​៣​នាក់ ស្រី​ចំនួន​១ នាក់​) និង​ដកហូត​គ្រឿង​ញៀ​.​ន​ប្រភេទ MDMA សរុប​ចំនួន​១.១៧៣​កញ្ចប់ ទម្ងន់ ១០.២៦៧.០៣​ក្រាម (១០​គីឡូ ២៦៧.០៣​ក្រាម​) ។

ក្រោយ​ពេល​ទទួល​បាន​សំណុំរឿង​ពី​សមត្ថកិច្ច និង​បន្ទប់​ពី​បាន​បើក​ស៊ើបអង្កេត​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ​លើ​ភស្តុ​តាង​នានា​តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ខាងលើ​ពី​បទ​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀ​.​ន ។

ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ទាំង​៤ នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា អនុវត្ត​តាម​បញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ និង ឧត្ដ ម​សេនីយ៍​ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្ដម​សេនី យ៍​ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀ​.​ន ។

នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០​និង​១៥​នាទី កម្លាំង​ជំនាញ​(​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ពុធ ស៊ុន​រស្មី នាយករង​មន្ទីរ បាន​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​ករណី​រក្សា​ទុក​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿង​ញៀ​.​ន​១​ករណី នៅ​ចំណុច ៤​គោលដៅ​ផ្សេង​គ្នា ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ មាន ៖
១.​ឈ្មោះ ខាត់ សា​វុ​ធ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ
២.​ឈ្មោះ វាន់ សុធា​រាជ ភេទ​ប្រុស អាយុ​២៩ ឆ្នាំ
៣.​ឈ្មោះ សុខ យ៉ាង ភេទ​ប្រុស អាយុ​២៤ ឆ្នាំ (​ជនជាតិ​វៀតណាម​)
៤.​ឈ្មោះ ច័ន្ទ សុ​ភ័​ក្រ ភេទ​ស្រី អាយុ​៣០ ឆ្នាំ ។

ចំពោះវត្ថុ​តាង​ចាប់​យក​សារធាតុ​ញៀ​.​ន​ប្រភេទ MDMA ចំនួន​១.១៧៣ កញ្ចប់ ទម្ងន់​១០ ២៦៧.០៣ ក្រាម (១០​គីឡូក្រាម ២៦៧.០៣​ក្រាម​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ