ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បង្ក្រាប​បាន​រថយន្ត​ដឹកឈើ​ពីរ​គ្រឿង​ប្រគល់​ឲ្យ​ជំនាញ

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ រថយន្ត​ចំនួន​ពីរ​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ត្រូវ​កម្លាំង​សហការ​បង្ក្រាប​រឹបអូស​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ។ការ​ចុះ​បង្ក្រាប​រថយន្ត​ទាំង​ពីរ​គ្រឿង​ដឹកឈើ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នៅ​ត្រង់​ចំណុច​ទីរួមស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។ រថយន្ត​ដែល​បង្ក្រាប​បាន​ទី​១.​ម៉ាក់​ហ្វ​ត…

ខេត្តព្រះវិហារ ៖ រថយន្ត​ចំនួន​ពីរ​គ្រឿង​ដឹក​ជញ្ជូន​ឈើ​ត្រូវ​កម្លាំង​សហការ​បង្ក្រាប​រឹបអូស​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត ។ការ​ចុះ​បង្ក្រាប​រថយន្ត​ទាំង​ពីរ​គ្រឿង​ដឹកឈើ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០០​នាទី​យប់ ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៤​នៅ​ត្រង់​ចំណុច​ទីរួមស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

រថយន្ត​ដែល​បង្ក្រាប​បាន​ទី​១.​ម៉ាក់​ហ្វ​ត ចង្កូត​ស្តាំ​មួយ​គ្រឿង​ដឹកឈើ​លេខ​មួយ​ប្រភេទ​ឈើ​ឈ្លីក និង​ទី​២​រថយន្ត​ម៉ាក​ស៊ី​ណា​ដែល​បើក​បិទ​គូទ​ដេញ​តាម​ក្រោយ ។

សមត្ថកិច្ច​បង្ក្រាប​បានឃើញ​មាន​ដឹកឈើ​ឈ្លីក​ចំនួន​១៣​ដុំ ស្មើ​ជិត​២​ម៉ែត្រ​គូ​បបែល​បើកបរ​ឆ្លងកាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ហើយ​បាន​បុក​បា​រ៉ា​ស​ដើម្បី​គេច​ពី​សមត្ថកិច្ច តែ​គេច​មិន​រួច​ក៏​ត្រូវ​កម្លាំង​ចាប់​បាន ។

សមត្ថកិច្ច​បាន​សហការ​ជំនាញ​ជុំវិញ​ខេត្ត​យកចិត្តទុកដាក់​បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចេញពី​ស្រុក​ឆែប​ឆ្លងកាត់​ស្រុក​ជ័យ​សែនស្រុក​រៀង ហើយ​ក៏​ត្រូវ​កម្លាំង​ដេញ​តាម​ប្រផាត់​ប្រ​ភីង​ដល់​ស្រុក​សង្គម​ថ្មី​ទើប​ស្ទាក់​ចាប់​បាន​តែ​ម្តង ។

ក្រោយមក​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​៣​នាក់ ទី​១.​ឈ្មោះ ឱន ទែ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ឃុំ​ក្រយា ។ ទី​២.​ឈ្មោះ នី ណា​ក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​សា​ក្រៀម ស្រុក​ប្រាសាទ​បា​ល័​ង្គ ខេត្តកំពង់ធំ និង​ទី​៣ ឈ្មោះ ស៊ុន សុផល ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ដង្គុំ ខេត្តសៀមរាប ។

ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​សាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ឯ​វត្ថុ​តាង​មាន​រថយន្ត​ចំនួន​២​គ្រឿង​រួម​ទាំង​ឈើ​លេខ​១​ចំនួន​១៣​ដុំ​ត្រូវ​ប្រគល់​ឲ្យ​ផ្នែក​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ត្បែងមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​ស្តី​ពី​ច្បាប់​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ