ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ខ្មែរ​នៅ​ភូមិ​គោក​តែ​ក ស្រុក​ច​ន្ទ្រា ធ្វើស្រែ​ប្រាំង ត្រូវ​ទិញ​ទឹក​ពី​វៀតណាម

2 ខែ មុន

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​រស់នៅ​ភូមិ​គោ​តែ​ក ដែល​មាន​ដីស្រែ នៅ​តាម​បន្ទាត់​ព្រំដែន នៅ​ពេល​ធ្វើស្រែ​ប្រាំង គឺ​ទិញ​ទឹក​ពី​ប្រទេស​វៀតណាម ដើម្បី​បូម​ដាក់​ស្រូវ ដោយ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា នៅ​ខែប្រាំង…

ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​រស់នៅ​ភូមិ​គោ​តែ​ក ដែល​មាន​ដីស្រែ នៅ​តាម​បន្ទាត់​ព្រំដែន នៅ​ពេល​ធ្វើស្រែ​ប្រាំង គឺ​ទិញ​ទឹក​ពី​ប្រទេស​វៀតណាម ដើម្បី​បូម​ដាក់​ស្រូវ ដោយ​ប្រជាពលរដ្ឋ​លើក​ឡើង​ថា នៅ​ខែប្រាំង នៅ​តំបន់​គោក​តែ​ក គឺ​ខ្វះ​ប្រភព​ទឹក ហើយ​ប្រឡាយ​គោក​អស់​ទឹក ដូច្នេះ​ត្រូវ​ទិញ​ទឹក​ពី​ប្រទេស​វៀតណាម ។

ប្រជាពលរដ្ឋ បាន​លើក​ឡើង​បែប​នេះ កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​ចំណុច​ច្រករបៀង​ព្រំដែន​គោក​តែ​ក ស្ថិត​នៅ​ភូមិ​គោក​តែ​ក ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា ។

ប្រជាពលរដ្ឋ លើក​ឡើង​ថា ប្រជា​កសិករ​ខ្មែរ​យើង ធ្វើស្រែ​ប្រាំង ក្នុង​១​ឆ្នាំ​០២​ដង ហើយ​ត្រូវ​ទិញ​ទឹក​ពី​ប្រទេស​វៀ​ណា​ម ក្នុង​១​ហិ​កតា ជា​មធ្យម​តម្លៃ​១​លាន​៥​សែន​ដុ​ង ស្មើ​លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល ដោយ​គិត​ចាប់ផ្តើម​ពី​ពេល ភ្ជួរ​រាស់ ព្រោះស្រូវ រហូត​ទទួលផល​ច្រូតកាត់ ដូច្នេះ​២​ដង ត្រូវ​ចំណាយ​ប្រាក់ ៥០​ម៉ឺន​រៀល ។

ប្រជាពលរដ្ឋ បាន​លើក​ឡើង​ទៀត​ថា ខ្មែរ​យើង ធ្វើស្រែ​ប្រាំង បាន​តែ​២​ដង​ទេ ក្នុង​មួយ​ឆ្នាំ រីឯ​វៀតណាម​គេ​ធ្វើ​បាន​ច្រើន​ដង ដោយ​គេ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ត្រឹមត្រូវ អាច​ទាញ​ទឹក​ស្រោច​ស្រប់​ស្រែ បាន​គ្រប់​រដូវ ចំណែក​ខ្មែរ​យើង​នៅ​ភូមិ​គោក​តែ​ក ខ្វះ​ប្រភព​ទឹក ដូច្នេះ​ដីស្រែ​មួយ​ចំនួន ត្រូវ​ទុក​ចោល ដោយ​ខែប្រាំង​នេះ ប្រឈម​ការ​ខ្វះ​ទឹក​ដាក់​ស្រែ​។

ប្រជាពលរដ្ឋ​ដដែល លើក​ឡើង​ប​ន្ដែ​ម​ថា ហើយ​ការ​ទិញ​ទឹក​ពី​ប្រទេស​វៀតណាម​យក​មក​ធ្វើស្រែ​នេះ គឺ​ទិញ​រាល់​ឆ្នាំ ដោយ​យើង​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ មាន​ប្រឡាយ ក៏​ប៉ុន្តែ​ខែប្រាំង រីង​ទឹក​អស់ ពី​ប្រឡាយ ។

ប្រជាពលរដ្ឋ បន្ត​ទៀត​ថា តាម​ព្រំដែន​បច្ចុប្បន្ន មានការ​អភិវឌ្ឍន៍ ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន នៅ​ភាគ​ខាងលិច នៅ​ស្រុក​កំពង់​រោ​ទ៌ និង​ស្រុក​ស្វាយ​ជ្រំ គេ​មាន​ប្រភព​ទឹក តាម​ព្រ​ដែន ប្រភព​ទឹក​ពី​ទន្លេ​វ៉ៃ​គោ បឹង នៅ​សហ​រុក​ច​ន្ទ្រា មាន​បឹង​មាន អូរ មាន​ព្រែក ដែរ ក៏​ប៉ុន្តែ ត្រូវ​បាន​គេ​លក់​ឲ្យ​ឯកជន កាន់កាប់​គ្រប់គ្រង​។ ភូមិ​គោក​តែ​ក ខ្វះ​ទឹក​ទាញ​ទឹក មក​ប្រើប្រាស់​មិន​បាន បើ​បុក​អណ្តូងទឹក​មាន​ជាតិ​ជូរ ប្រើប្រាស់​លើ​ដំណាំ​ស្រូវ​អត់​កើត ។

ប្រជាពលរដ្ឋ អោយ​ដឹង​ទៀត​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រជា​កសិករ​រស់នៅ​ជិត​ព្រំដែន នៅ​មានសំណាង​ដែរ អាច​ទិញ​ទឹក​ពី​ប្រទេស​វៀតណាម ធូរ​ថ្លៃ​អាច​ទទួលយក​បាន​។ ហើយ​ស្រូវ​មាន​តម្លៃ​ខ្ពស់ លក់​ឲ្យ​វៀតណាម ក្នុង​១​គីឡូក្រាម តម្លៃ​១,៣០០​រៀល ប្រាក់​ខ្មែរ អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ល្អ​ប្រសើរ ។

ប្រជាពលរដ្ឋ ក៏​បាន​បញ្ជាក់​ដែរ​ថា ឃុំ​ច​ន្ទ្រា ជា​តំបន់​ចំពុះទា មាន​សក្តានុពល នា​បច្ចុប្បន្ន បើ​ពី​មុន គ្មាន​អ្នក​ណា​ចង់​មក​រស់​នៅទេ​គ្រាន់តែ​ឮ​ថា ព្រំដែន ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល បាន​អភិវឌ្ឍន៍​ខ្សែ​ក្រ​វ៉ា​ត់​ព្រ​ដែន និង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ពី​ភូមិ​ឃុំ​រហូត​ដល់​ព្រំដែន ដូច្នេះ​ព្រំដែន ភូមិ​គោក​តែ​ក និង​ក្លាយជា​តំបន់​សេដ្ឋកិច្ច នៅ​ពេល​អនាគត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ