ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ឃុំ​​មនុស្ស​​ជិត​100​នាក់​​ពី​​បទ​​បង្ក​​ចលា​ចល​​ក្នុង​​ពិធី​ហែ​​ក្បួន​​អប​អរ​​ជ័យ​​ជម្នះ​​ក្លឹប Barcelona

14 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌​​មាន​រ៉យ​ទ័រ​ផ្សាយ​ចេញ​ពី​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា ប៉ូលិស​បាន​ឃុំ​ខ្លួន​មនុស្ស​ជិត​១០០​នាក់​ពី​បទ​បង្ក​ឱ្យ​មាន​ចលា​ចល​ក្នុង ​អំឡុង​ពេល​ប្រមូល​ផ្តុំ​គ្នា ដើម្បី​អប​អរ​សាទរ​ជ័យ​ជម្នះ​របស់​ក្លឹប Bar celona ដែល​បាន​យក​ឈ្នះ​ក្លឹប Man Utd ដោយ​លទ្ធ​ផល 3-1។មន្ត្រី​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា មនុស្ស​ប្រហែល​ជាង​៥​ម៉ឺន​នាក់​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ ទីក្រុង​បាសេឡូណា ដើម្បី​រៀបចំ​ពិធី​អប​អរ​ជ័យ​ជម្នះ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ហើយ​មាន​មនុស្ស​មួយ​ចំនួន​បាន​បង្ក​ឱ្យ​មាន​ចលា​ចល

តាម​ប្រភព​ព័ត៌​​មាន​រ៉យ​ទ័រ​ផ្សាយ​ចេញ​ពី​ទីក្រុង​បាសេឡូណា ប្រទេស​អេស្ប៉ាញ បាន​ឱ្យ​ដឹង​ថា ប៉ូលិស​បាន​ឃុំ​ខ្លួន​មនុស្ស​ជិត​១០០​នាក់​ពី​បទ​បង្ក​ឱ្យ​មាន​ចលា​ចល​ក្នុង​អំឡុង​ពេល​ប្រមូល​ផ្តុំ​គ្នា ដើម្បី​អប​អរ​សាទរ​ជ័យ​ជម្នះ​របស់​ក្លឹប Bar celona ដែល​បាន​យក​ឈ្នះ​ក្លឹប Man Utd ដោយ​លទ្ធ​ផល 3-1។មន្ត្រី​ប៉ូលិស​ម្នាក់​បាន​និយាយ​ថា មនុស្ស​ប្រហែល​ជាង​៥​ម៉ឺន​នាក់​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​គ្នា​ក្នុង​ទីក្រុង​បាសេឡូណា ដើម្បី​រៀបចំ​ពិធី​អប​អរ​ជ័យ​ជម្នះ​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ហើយ​មាន​មនុស្ស​មួយ​ចំនួន​បាន​បង្ក​ឱ្យ​មាន​ចលា​ចល ដោយ​បាន​គប់​ដុំ​ថ្ម​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធា​រណៈ និង​គប់​តម្រង់​មក​មន្ត្រី​ប៉ូលិស។ ​ដោយ​សារ​ភ័យ​ខ្លាច​ភាព​ចលា​ចល​នេះ​កាន់​តែ​រីក​ធំ​ទៅ​ៗ ប៉ូលិស​សម្រេច​ធ្វើ​ការ​បំបែក​ហ្វូង​មនុស្ស​ទាំង​នោះ។ មន្ត្រី​ប៉ូលិស​រូប​នោះ​បាន​ឱ្យ​ដឹង​ទៀត​ថា ប៉ូលិស​៣៧​នាក់​បាន​ទទួល​រង​របួស​ស្រាល ចំណែក​ឯអ្នក​គាំទ្រ​១៣០នាក់​បាន​ទទួល​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​តំបន់ ដើម្បី​ព្យាបាល។
គួរ​រំលឹក​ដែរ​ថា ភាព​ចលា​ចល​នេះ​បាន​កើត​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ការ​ប្រកួត​រវាង​ក្រុម Barcelona និង Man Utd ក្នុង​ពហុ​កីឡ​ដ្ឋាន Wembley ត្រូវ​បាន​បញ្ចប់​ដោយ​លទ្ធ​ផល Barcelona ឈ្នះ​ 3-1 លើក​ពាន​រង្វាន់​យូហ្វា​ឆេម​ពាន​លីក​លើក​ទី​៤ ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់​ទាត់​របស់​​គេ៕