ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហាយ​​ស្មន់​​របស់​​កីឡា​​ករ​ រ៉ៃ​អាន់ ហ្គិក ភ័យ​ខ្លាច​​ដែល​​ទទួល​​ការ​​គំរា​ម​សម្លា.ប់​តាម​ប្រព័ន្ធ​វ៉េប​សាយ

14 ឆ្នាំ មុន

សម្ព័ន្ធភាព​ដ៏​​អសីលធម៌​​របស់កីឡា​ករ​រ៉ៃអាន់ ហ្គិក និង​នាង​អ៊ីម៉ូ​ជេន ​ថូម៉ាស់ ​តារាម៉ូដ​ដ៏សិច​ស៊ី ​​ដែលបានបង្ហាញ​​ឱ្យ​ដឹង​ពីកម្មវិធី «ប៊ិកប្រា​ឌ័រ» បានបែក​ធ្លាយ​ជារឿង​ធំ នៅពេល​បង្ហាញ​រូប​កីឡា​​ករ​អាយុ​៣៧ឆ្នាំ ខាង​លើ​តាមរយៈវ៉េប​សាយ​ធ្វើ​ឱ្យ​រាល​ដាលដល់​សភា​អង់គ្លេស​យក​
ទៅ​ពិភា​ក្សា​​យោបល់ ។

សម្ព័ន្ធភាព​ដ៏​​អសីលធម៌​​របស់កីឡា​ករ​រ៉ៃអាន់ ហ្គិក និង​នាង​អីុម៉ូ​ជេន ​ថូម៉ាស់ ​តារាម៉ូដ​ដ៏សិច​ស៊ី ​​ដែលបានបង្ហាញ​​ឱ្យ​ដឹង​ពីកម្មវិធី «ប៊ិកប្រា​ឌ័រ» បានបែក​ធ្លាយ​ជារឿង​ធំ នៅពេល​បង្ហាញ​រូប​កីឡា​​ករ​អាយុ​៣៧ឆ្នាំ ខាង​លើ​តាមរយៈវ៉េប​សាយ​ធ្វើ​ឱ្យ​រាល​ដាលដល់​សភា​អង់គ្លេស​យក​
ទៅ​ពិភា​ក្សា​​យោបល់ ។
រយៈ​ពេលជាចុង​ក្រោយនេះ នាង​អ៊ីម៉ូ​ជេន ​​ត្រូវ​បាន​ទទួល​រង​ការរិះគន់ពី​សំណាក់អ្នកគាំទ្រ​​ក្លឹប Man Utd ថា ជា «ស្រីពេស្យា» ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ថា នឹង​កើត​មានគ្រោះថ្នាក់លើខ្លួន​ និង​ក្រុម​គ្រួសារ​​ ។ បច្ចុប្បន​្ន​​ស្ត្រី​សិចស៊ី​អាយុ​២៨ឆ្នាំ ​ដែល​មានក្មួយប្រុស​២នាក់​បានទទួលការគំរាម​​កំហែងតាម​ប្រព័ន្ធ​វ៉េបសាយ​​ដោយ​ពាក្យ​ធ្ងន់ៗថា «បាញ់​ទំលុះ​ក្បាល» ។
នាង​អ៊ីម៉ូ​ជេន បញ្ជាក់​ប្រាប់មិត្ត​ជំនិត​ថា ​«​ខ្ញុំ​​ខ្លាច​ជីវិត​របស់ខ្លួន​ធ្លាក់ក្នុងភាព​គ្រោះថ្នាក់​ទើប​សម្រេច​ចិត្ត​​រាយការណ៍​ប្រាប់​ប៉ូលិស ព្រោះ​ពួក​គេ​គំរាម​យកជីវិត​​ក្មួយប្រុសខ្ញុំ​​ប្រាកដណាស់ ដែល​​ពួក​គេ​​ជា​មនុស្សដ៏សំខាន់នៅក្នុងជីវិត​​ខ្ញុំ»។
ស្របពេល​ជាមួយគ្នានេះ ប៉ូលិស​បង្ហើប​ឱ្យ​ដឹង​ក្រោយពី​បានទទួល​បណ្តឹង​ពីនាងអីុម៉ូជេន ដែល​រស់នៅភាគ​ខាងលិច​ឆៀង​ខាងជើង ​ក្រុង​ឡុងថា ​«សមត្ថកិច្ច​ប៉ូលិស​កំពុង​ដំណើរ​ការ​​​ស៊ើបអង្កេត​ក្រោយពីបានទទួលដំណឹង​​អាក្រក់​ទាក់​ទិន​នឹងហេតុការណ៍​ផ្ទាល់ខ្លួនរបស់​នាង» ៕