ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្មការិនី​រោងចក្រ​អំ​ពូ​ល​ភ្លើង​លើកគ្នា​តវ៉ា​​សុំ​ឱ្យ​ថៅកែគោរព​សិទ្ធិផង!

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​ផលិត​អំ​ពូ​ល​ភ្លើងអគ្គិសនី​ជិត​១​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កុម្ភៈ​២០២៤ នៅ​ត្រង់​ចំណុច​ខាង​មុខ​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើង​អគ្គី​ស​នី TY នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀង​ហ្គី​ហ្គា​រី​សត ស្ថិត​នៅ​ភូមិ​ដើម​ពោធិ…

ខេត្តស្វាយរៀង ៖ កម្មករ​-​កម្មការិនី​ផលិត​អំ​ពូ​ល​ភ្លើងអគ្គិសនី​ជិត​១​ពាន់​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​មិន​ចូល​ធ្វើការ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​០២ កុម្ភៈ​២០២៤ នៅ​ត្រង់​ចំណុច​ខាង​មុខ​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើង​អគ្គី​ស​នី TY នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ស្វាយ​រៀង​ហ្គី​ហ្គា​រី​សត ស្ថិត​នៅ​ភូមិ​ដើម​ពោធិ ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​
ទាប ។

ក្រុម​កម្មករ​-​កម្មការិនី​ដែល​នាំ​គ្នា​តវ៉ា​ចំនួន​៣​ចំណុច​៖
ទី​១-​សុំ​ឲ្យ​ថៅកែ​បន្ថយ​ចំនួន​ខ្សែ​អំ​ពូ​ល​ភ្លើង​នៅ​ដូច​ដើម ។ កម្មករ​កម្មការិនី​មិន​ពេញចិត្ត​ដែល​ថៅកែ​ដំឡើង​ចំនួន​ច្រើន (​ខ្សែ​អំ​ពូ​ល​ភ្លើង​) គ្រប់​តាម​តម្រូវការ​របស់​ថៅកែ ហើយ​ត្រូវ​ឲ្យ​មានគុណ​ភាព បើ​ធ្វើ​មិន​ទាន់​តាម​ថៅកែ​ដាក់​ឲ្យ​ធ្វើ​ត្រូវ​បញ្ឈប់​កុងត្រា និង​បញ្ឈប់​ការងារ​កម្មករ​កម្ម​ការ​នី មិន​ថា​បុគ្គលិក​ចាស់​ឬ​ថ្មី​ទេ ។
ទី​២-​សុំ​ឲ្យ​ថៅកែ​គោរព​សិទ្ធិ​កម្មករ កុំ​បញ្ឈប់​កម្មករ​តាម​ទំនើងចិត្ត
ទី​៣-​សុំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង បង្កើត​សហជីព​កម្មករ​ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​កម្មករ​កម្មការិនី ។

បើ​តាម​តំណាង​កម្មករ​-​កម្ម​ការិ​នី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ថៅកែ​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើងអគ្គិសនី ដាក់​កម្រិត​ឲ្យ​កម្មករ​កម្មការិនី​ចងខ្សែ​អំ​ពូ​ល​ភ្លើង​ក្នុង​ម្នាក់​២០​ខ្សែ​ក្នុង​១​ថ្ងៃ​ធ្វើ​ឲ្យ​ទាន់​គ្រប់​ចំនួន ហើយ​ត្រូវ​មានគុណ​ភាព ពេល​កម្មករ​-​កម្មការិនី​ធ្វើ​បាន គឺ​បន្ថែម​៥​ខ្សែ​ទៀត គឺ​ដំឡើង​ចំនួន​កាន់តែ​ច្រើន​រហូត ប្រសិនបើ​កម្មករ​កម្មការិនី​ណា​ម្នាក់​ធ្វើ​មិន​ទាន់ មិន​គ្រប់​ចំនួន ត្រូវ​បញ្ឈប់​កុងត្រា បញ្ឈប់​ការងារ​តែ​ម្តង​គ្មាន​ការ​តវ៉ា​ទេ មិន​ថា​កម្មករ​កម្មការិនី​ចាស់​ឬ​ថ្មី​ទេ ហើយ​គ្មាន​ការ​គោរព​សិទ្ធិ​កម្មករ​-​កម្មការិនី​ទេ បិទ​សិទ្ធិ​សេរីភាព​កម្មករ​មិន​ឲ្យ​កម្មករ​កម្ម​ការ​នី បង្កើត​សហជីព ដើម្បី​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​របស់​កម្មករ​ទេ ។

ប្រភព​បន្ត​ថា កម្មករ​-​កម្មការិនី​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​បន្ថយ​ចំនួន​មក​ដូច​ពី​មុន​វិញ មិន​ត្រូវ​បង្ខំ​ឲ្យ​កម្មករ​ធ្វើការ​គ្មាន​ពេល​សម្រាក​នោះ​ទេ​។ សុំ​ឲ្យ​ថៅ​កេ​គោរព​សិទ្ធិ​កម្មករ​កម្ម​ការ​នី កុំ​បញ្ឈប់​ការងារ​កម្មករ​តាម​ទំនើងចិត្ត ។ សុំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ការងារ​ខ​ត្ត​ស្វាយ​រៀង មេត្តា​បង្កើត​សហ​ជីព​ជូន​កម្មករ ដើម្បី​ការពារ​សិទ្ធិ​កម្មករ និង​កា​ពារ​ផលប្រយោជន៍​របស់​កម្មករ ស្រប​តាម​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រកម្ពុជា ។

ទាក់ទិន​ករណី​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​អ៊ូ សា​ខឿន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តស្វាយរៀង​បាន​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​០២ កុម្ភៈ ២០២៤ ។

មាន​ព័ត៌មាន​បន្ថែម កោះសន្តិភាព​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ