ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបនៅចំណុច៤គោលដៅក្នុងរាជធានី រឹប​អូស​​គ្រឿងញៀ.ន​ជាង​១០​គីឡូ និងចាប់បាន៤​នាក់

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អនុវត្ត​តាម​បញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​

រាជធានី​ភ្នំពេញ​៖ អនុវត្ត​តាម​បញ្ជា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់ របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀ.ន​។

នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង​២០និង១៥​នាទី កម្លាំង​ជំនាញ (​ក​១) នៃ​មន្ទីរ​ប្រឆាំង បទល្មើស​គ្រឿងញៀ.ន ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​, លោក​ឧត្តមសេនីយ៍ត្រី ពុធ ស៊ុន​រស្មី នាយករង​មន្ទីរ និង​វរសេនីយ៍ឯក គង់ សី​វ​ឌ្ឍ​នា នាយការិយាល័យ មានការ​ចូលរួម​ពី​កម្លាំង​ជំនាញ​របស់ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មានការ ដឹកនាំ​សម្របសម្រួល​ដោយ​លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប​នៅ​ចំណុច ៤​គោលដៅ​ផ្សេង​គ្នា​៖

-គោលដៅ​ទី​១៖ នៅ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ លទ្ធផល​៖ ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ខាត់ សា​វុ​ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ​។ វត្ថុ​តាង​ចាប់​យក​បាន សារធាតុ​ញៀន​ចំនួន ប្រភេទ MDMA សរុប​ចំនួន ៣០០​កញ្ចប់ ទម្ងន់ ២ ៦២១.១០​ក្រាម និង​ម៉ូតូ​កង់​បី​១​គ្រឿង​។

-គោលដៅ​ទី​២៖ នៅ​វេលា​ម៉ោង​២១និង១០​នាទី បន្ទប់​ជួល​លេខ​៨ ផ្លូវលំ ភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល​ ៖ ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ ច័ន្ទ សុ​ភ័​ក្រ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ​, វត្ថុ​តាង​ចាប់​យក​បាន​សារធាតុ​ញៀ.ន ចំនួន៨៧៣​កញ្ចប់ ទម្ងន់៧ ៦៤៥.៩៣​ក្រាម និង​ម៉ូតូ​១​គ្រឿង​។

-គោលដៅ​ទី​៣៖ វេលា​ម៉ោង​២២និង៣០​នាទី ក្បែរ​ផ្សារ​សុរិយា សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល ​៖ ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ វ៉ា​ន់ សុធា​រាជ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ​។

-គោលដៅ​ទី​៤ ៖ វេលា​ម៉ោង២៣និង៣០​នាទី ក្បែរ​រង្វង់​មូល​នាង​មច្ឆា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល​៖ ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ យ៉ាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម​។ វត្ថុ​តាង​ចាប់​យក​បាន​ម៉ូតូ​១​គ្រឿង​។

សរុប​សារធាតុ​ញៀន​ប្រភេទ (MDMA) ចំនួន​១.១៧៣កញ្ចប់ ទម្ងន់​១០ ២៦៧.០៣ ក្រាម (១០​គីឡូក្រាម ២៦៧.០៣​ក្រាម​)​។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ចាប់​យក​បាន ត្រូវ​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ