ខេត្តពោធិ៍សាត់ ៖ បុរសពីរនាក់បានចង.កសម្លាប់ខ្លួនដែលម្នាក់មានទំនាស់ប្តីប្រពន្ធរឿងលក់គោ និងម្នាក់ទៀតមានជំងឺសរសៃប្រសាទ។ មន្ត្រីប៉ូលិសឱ្យដឹងថា ករណីទី១កើតឡើងកាលពីថ្ងៃទី២៧ ឧសភា ២០១១ វេលាម៉ោង១២ថ្ងៃត្រង់នៅភូមិអូរបាក់ត្រា ឃុំព្រងិល ស្រុកភ្នំក្រវាញ ដែលជនរងគ្រោះឈ្មោះឃុត ឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ ។
ពេលព្រឹកមុនកើតហេតុ ជនរងគ្រោះទាស់គ្នាជាមួយប្រពន្ធរឿងលក់គោរួចហើយដើរទៅណាបាត់ ។ លុះវេលាម៉ោង១២ ថ្ងៃត្រង់ស្រាប់តែគេប្រទះឃើញចង.កនឹងខ្សែនីឡុងលើដើមត្របែកខាងក្រោយផ្ទះចម្ងាយ៤០០ម៉ែត្រ ស្លាប់បាត់ទៅហើយ ។
ករណីទី២កើតឡើងនៅថ្ងៃទី២៨ ឧសភា ២០១១ វេលាម៉ោង១១ និង៥០នាទីព្រឹកនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង។ ជនរងគ្រោះ ឈ្មោះរស់ ម៉ៅ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិពោធិ៍វង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ជាមនុស្សមានជំងឺសរសៃប្រសាទ ។ សាកសពជនរងគ្រោះត្រូវបានគេប្រទះឃើញចង.កនឹងខ្សែនីឡុងលើដើមស្វាយនៅដីចំការក្រោយផ្ទះចម្ងាយ១.០០០ម៉ែត្រ ។
សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះទាំងពីរនាក់ពិតជាស្លាប់ដោយចង.កធ្វើអត្តឃាតប្រាកដមែន គឺពុំមានស្លាកស្នាមអ្វីដែលសង្ស័យលើករណីឃាតកម្មនោះទេ៕
ចែករំលែកព័តមាននេះ