ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ខណ្ឌ​​រដ្ឋ​​បាល​ព្រៃ​ឈើ​​​បង្ក្រាប​បទ​​ល្មើស​​នៅ​​កំពង់​​ចម្លង​​ស្តៅ​

14 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ឈើ​ប្រណីត​ប្រភេទ​បេង​​និង​គ្រញូង​ដែល​គេ​ស្តុក​​ទុក​នៅ​មាត់​កំពង់​ស្តៅ​​​ស្ថិត​ក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សេសាន បម្រុង​​ដឹក​ចេញ​មក​កាន់​​ទី​រួម​ខេត្ត​​បានត្រូវ​​កម្លាំង​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ សហ​ការ​ជា​មួយ​​កម្លាំង​ស្រុក​សេសាន ​ចុះ​បង្ក្រាបកាល​ពី​វេលា​​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​២៨ ឧសភា

ខេត្តស្ទឹងត្រែង ៖ ឈើ​ប្រណីត​ប្រភេទ​បេង​​និង​គ្រញូង​ដែល​គេ​ស្តុក​​ទុក​នៅ​មាត់​កំពង់​ស្តៅ​​​ស្ថិត​ក្នុង​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​សេសាន បម្រុង​​ដឹក​ចេញ​មក​កាន់​​ទី​រួម​ខេត្ត​​បានត្រូវ​​កម្លាំង​ជំនាញ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ សហ​ការ​ជា​មួយ​​កម្លាំង​ស្រុក​សេសាន ​ចុះ​បង្ក្រាបកាល​ពី​វេលា​​ម៉ោង​៥​ល្ងាច ​ថ្ងៃទី​២៨ ឧសភា។

​លោក​លី គន នាយ​ផ្នែក​​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​​ក្នុងការ​ចុះ​បង្ក្រាប​​នេះ ឈើ​​ប្រភេទ​បេង និង​ គ្រញូង​ត្រូវ​បាន​​រឹប​អូស​យក​មក​រក្សា​​ទុក​នៅ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​​តែ​មិន​ទាន់​បាន​​វាស់​​វែង​នៅ​ឡើយ​ទេ ព្រោះ​​​ជាប់​ភារ​កិច្ច​ចុះ​វាស់​​ឈើ​ក្នុង​ក្រុម​ហ៊ុន​​បង់​​ពន្ធ​ចូល​រដ្ឋ​សិន ហើយ​នឹង​ធ្វើ​ការ​វាស់​វែង​ប​ន្ទាប់​ពី​នេះ ។

​ប្រភព​ព័ត៌​មាន​​ពី​មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​​មួយ​រូបទៀត​បាន​ឱ្យ​ដឹង​ថា ឈើ​ទាំង​នេះ គឺ​ឈ្មួញ​ប្រមូល​ទិញពី​តំបន់​នានា​​ក្នុង​ភូមិ​​សាស្ត្រ​ស្រុក​សៀម​ប៉ាង នៅ​​ត្រើយ​ខាង​កើត​ទន្លេ​ រួចប​ញ្ជូន​មក​ត្រើយ​ខាង​លិច​ដើម្បី​ដាក់​​រថយន្ត​ដឹក​ចូល​ទី​រួម​ខេត្ត​​ដោយ​លួច​លាក់​ ក្នុង​នោះមាន​ឈើ​បេង​អារ​ជា​សន្លឹក​​ប្រវែង​២​ម៉ែត្រ២​តឹក​ ដាក់​ទូក​មក​ទម្លាក់​នៅ​មាត់​កំពង់​ត្រៀម​ដាក់​រថយន្ត​ និង​ឈើ​គ្រញូង​​មួយ​គំនរ​ទៀត​​មាន​ចំនួន​៣៦​ដុំ ក៏ត្រូវ​ប្រមូល​យក​មក​ខណ្ឌ រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ដែរ។ ​ចំណែក​ម្ចាស់​​​ឈើពេល​​ក​ម្លាំង​ចុះ​បង្ក្រាប​បាន​គេច​ខ្លួន​បាត់​អស់​។

ដោយឡែក​ប្រភព​ព័ត៌មានពី​​កំពង់​ចម្លង​​ស្តៅ​​និយាយថា ​ឈើ​បេង​ដែល​ត្រូវ​រដ្ឋ​បាល​ព្រៃ​ឈើ​ចាប់​រឹប​អូស​នេះ​មាន​ចំនួន​៣​ម៉ែត្រ​គូប ​ព្រោះ​ទូក​ដែល​ដាក់​នេះ​អាច​ផ្ទុក​​បាន​តែ​ប៉ុណ្ណឹង​ នេះបើតាម​​ធ្លាប់​ដឹក​កន្លង​មក​តែ​​នេះ​គ្រាន់តែ​​ជា​ព័ត៌មាន​ក្រៅ​ផ្លូវ​ការប៉ុណ្ណោះ រង់​ចាំធ្វើ​ការ​វាស់​វែង​សិន​ ទើប​ដឹង​ច្បាស់​​ពិតប្រាកដ ។ ឈើ​ប្រណីត​​ទាំង​នេះត្រូ​​វ​បាន​រក្សា​ទុក​នៅ​​ក្នុង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​រង់ចាំ​ធ្វើការ​វាស់​វែងត្រឹមត្រូវនិង​​ចុះ​​កំណត់​​ហេតុ៕