ថ្មីចែស! ល្បិ.ចថ្មីលើអ៊ីនធឺណិត កំពុងបញ្ឆោតអ្នកគាំទ្រក្រុម Liverpool នៅថៃ
ថៃ ៖ ប៉ូលិសថៃបានព្រមានប្រជាជនខ្លួន ដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ហង្សក្រហម Liverpool
ថៃ ៖ ប៉ូលិសថៃបានព្រមានប្រជាជនខ្លួន ដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ហង្សក្រហម Liverpool
ថៃ ៖ ប៉ូលិសថៃបានព្រមានប្រជាជនខ្លួន ដែលជាអ្នកគាំទ្រក្លិបបាល់ទាត់ហង្សក្រហម Liverpool ប្រយ័ត្នចាញ់បោកពួកបោកប្រាស់តាមអ៊ីនធឺណិត ដោយបានក្លែងបន្លំធ្វើជាលោក Xabi Alonso គ្រូបង្វឹកក្រុម Bayer Leverkusen នៅលីគកំពូលអាល្លឺម៉ង់ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយជុំវិញពិភពលោកកំពុងចុះផ្សាយថា ជាបេក្ខភាពកំពូល ដើម្បីជំនួសតំណែងលោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool ក្រោយចប់រដូវកាលនេះ។
ប្រភពចេញពីសារព័ត៌មានធំៗដូចជា AFP, DW និង Daily Mail បានរាយការណ៍ថា ការិយាល័យស៊ើបអង្កេតកណ្តាលថៃ បានជូនដំណឹងដល់អ្នកគាំទ្រ Liverpool នៅក្នុងប្រទេសឱ្យប្រុងប្រយ័ត្នចំពោះសារអនាមិកដែលបង្ហាញពីគណនី Instagram ផ្លូវការរបស់លោក Xabi Alonso គ្រូបង្វឹកជនជាតិអេស្ប៉ាញ ដែលស្នើសុំជំនួយថវិការបរិច្ចាគចំនួន ៣០០បាត ស្មើនឹង ៨.៥០ដុល្លារអាមេរិក ដើម្បីជួយបង់ថ្លៃសំបុត្រយន្តហោះរបស់គាត់សម្រាប់ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។
សារអនាមិកសរសេរជាភាសាថៃ ដែលមានន័យថា «ខ្ញុំជា Xabi Alonso ខ្ញុំនឹងដឹកនាំក្រុម Liverpool រដូវកាលក្រោយ ប៉ុន្តែខ្ញុំខ្វះលុយសម្រាប់ជើងហោះហើររបស់ខ្ញុំទៅ Liverpool»។
លោក Xabi Alonso អតីតខ្សែបម្រើឆ្នើមក្រុម Liverpool, Real Madrid និងជម្រើសជាតិអេស្ប៉ាញទទួលបានការចាប់អារម្មណ៍ខ្លាំងកាលពីពេលថ្មីៗនេះ បន្ទាប់ពីបណ្តាសារព័ត៌មានជុំវិញពិភពលោកបានចុចឈ្មោះគាត់ស្ថិតក្នុងចំណោមបុគ្គលអាចនឹងចូលកាន់តំណែងជំនួសលោក Jurgen Klopp ដែលកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ កន្លងទៅ បានប្រកាសជាផ្លូវការថា គាត់នឹងចាកចេញពីតំណែងអ្នកចាត់ការទូទៅក្រុម Liverpool នៅចប់រដូវកាលនេះ។
សេចក្តីថ្លែងការណ៍របស់ប៉ូលិសថៃ ដែលបានបង្ហោះនៅលើទំព័រ Facebook កាលពីពេលថ្មីៗនេះថា «អ្នកគាំទ្រ Liverpool សូមស្ងប់ស្ងាត់ចុះ លោក Xabi មិនទាន់ជាអ្នកអ្នកចាត់ការក្រុម Liverpool នៅឡើយទេ ប៉ុន្តែមានអ្នកបោកប្រាស់រួចហើយ ដែលបានធ្វើក្លែងបន្លំជាលោក Xabi»។
សូមជម្រាបជូនថា ក្របខ័ណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League មានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសថៃ ហើយក្លិប Liverpool ស្ថិតក្នុងចំណោមក្រុមដែលមានការគាំទ្រច្រើនបំផុតផងដែរ ជាមួយនឹងអាវក្រហម និងអាវក្លិបដែលតុបតែងអ្វីៗគ្រប់យ៉ាងតាំងពីមនុស្សរហូតដល់តាក់ស៊ី និងហាងលក់ដូរ៕
ចែករំលែកព័តមាននេះ