ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ស៊ីវិល​យ៉ាង​តិច​7​នាក់​ស្លា.ប់​ដោយសារ​កង​ទ័ព​ស៊ីរី

14 ឆ្នាំ មុន

របប​​របស់​លោក​​ប្រធានាធិបតី​បាចារ ​អែល ​អាសាដ ​បា​ន​បន្ត​​បង្ក្រាប​​ដោយការ​បង្ហូរ​ឈាម​នូវ​​ការ​តវ៉ា ។ ទីក្រុង​​ជាច្រើន​ត្រូវ​ឡោមព័ទ្ធ​​ដោយ​រថក្រោះ​​របស់កងទ័ព ។
​កាលពី​ថ្ងៃទី២៩ ឧសភា ​​ជន​ស៊ីវិល​៧នាក់ ក្នុងនោះ​មាន​ក្មេង​ស្រីម្នាក់បាន​ត្រូវស្លា.ប់​ហើយ​១០០នាក់​ទៀត​ត្រូវ​របួស​ ដោយសារ​ការបា.ញ់​​ប្រហារ​​របស់កងកម្លាំង​​សន្តិសុខ ក្នុង​​តំបន់ HOMS ភាគ​កណ្តាលប្រទេស​​​ដែល​នៅទីនោះ​​ទី​ក្រុង​ជា​ច្រើន​ត្រូវឡោមព័ទ្ធ​ដោយកង​ ទ័ព ។

របប​​របស់​លោក​​ប្រធានាធិបតី​បាចារ ​អែល ​អាសាដ ​បា​ន​បន្ត​​បង្ក្រាប​​ដោយការ​បង្ហូរ​ឈាម​នូវ​​ការ​តវ៉ា ។ ទីក្រុង​​ជាច្រើន​ត្រូវ​ឡោមព័ទ្ធ​​ដោយ​រថក្រោះ​​របស់កងទ័ព ។
កាលពី​ថ្ងៃទី២៩ ឧសភា ​​ជន​ស៊ីវិល​៧នាក់ ក្នុងនោះ​មាន​ក្មេង​ស្រីម្នាក់បាន​ត្រូវស្លាប់​ហើយ​១០០នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការបាញ់​​ប្រហារ​​របស់កងកម្លាំង​​សន្តិសុខ ក្នុង​​តំបន់ HOMS ភាគ​កណ្តាលប្រទេស​​​ដែល​នៅទីនោះ​​ទី​ក្រុង​ជា​ច្រើន​ត្រូវឡោមព័ទ្ធ​ដោយកង​ទ័ព ។ ប្រឈម​មុខ​នឹង​ចលនា​តវ៉ា​​យ៉ាងខ្លាំង​ពុំធ្លាប់មាន​ពីមុនមកប្រឆាំង​​របប​លោកបាចារ អែល​អាសាដ ​​រដ្ឋអំណាច​រយៈ​ពេលប៉ុន្មាន​​សបា្តហ៍​​ចុង​ក្រោយនេះ​បានបញ្ជូន​រថក្រោះ​​ទៅកាន់ទីក្រុង​ទាំង​ឡាយ​របស់ប្រទេស​​ពិសេស​ទីក្រុង TALL  KALAKH (១៥០គ.មភាគពាយ័ព្យក្រុង​ដា​ម៉ាស់) ​ទីក្រុង​ HOMS (ភាគកណ្តាល) ក្រុង BANIAS (ភាគ​ពាយ័ព្យ) និង​ក្រុង DERAA (ភាគខាងត្បូង) ដែល​ជា​កន្លែង​ប្រភព​នៃ​ការ​បះបោរ ។
កាលពីព្រឹកព្រលឹម​​ថ្ងៃទី២៩ ឧសភា ​រថ​ក្រោះ​ជាច្រើន​សិបគ្រឿង​បានឡោមព័ទ្ធ​ភូមិ RASTAN និងភូមិ TALBISSEH ព្រម​ទាំង​ ភូមិ TEIR MAALEH ស្ថិត​នៅ​ចន្លោះ​​ទីក្រុង HOMS និង​ហាម៉ា ។ យោងតាម​​សកម្ម​ជន​​​សិទ្ធិ​មនុស្សថា ជន​ស៊ីវិល​៧នាក់​បានត្រូវស្លាប់​ដោយ​សារ​ការបាញ់​ប្រហារ​​របស់កងកម្លាំង​សន្តិសុខ​​គឺ ២នាក់ នៅភូមិ RASTAN ៤នាក់​នៅភូមិ TALBISSEH និងម្នាក់នៅ​​ភូមិ​ជិត​​ខាងមួយ ។ ​អ្នក​របួស​ជាង​១០០នាក់​ត្រូវបានបញ្ជូន​ទៅ​បណ្តា​មន្ទីរ​ពេទ្យ​ជាតិ និង​យោធា​នៅទីក្រុង HOMS ​ជាទីក្រុង​ធំទី៣​របស់ស៊ីរី ស្ថិតនៅ​ចម្ងាយ ១៦០ គ.ម​ខាងជើង​ក្រុង​ដាម៉ាស់  ៕