ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអូបាម៉ា ​អញ្ជើញ​​ទៅកាន់ទីក្រុង​​ដែលរ​ងគ្រោះ​​ធ្ងន់ធ្ងរ​​ដោយ​ខ្យល់​ព្យុះ​​កំបុតត្បូង​

14 ឆ្នាំ មុន

​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​កាលពីល្ងាច​ថ្ងៃទី​​២៩ ឧសភា ​កន្លង​មក ​បានអញ្ជើញ​​ទៅកាន់ទីក្រុង​ Joplin ដែលរង​គ្រោះ​​​ធ្ងន់ធ្ងរ​បំផុត​​ដោយសារ​​ខ្យល់ព្យុះ​​កំបុត​ត្បូង​​នៅ​ក្នុង ​​រដ្ឋមី​ស៊ូរី ​ភាគ​​​កណ្តាល​​​​ប្រទេស ។ ​​លោក​អូបាម៉ា​ បានអញ្ជើញ​​ទៅ​កាន់ទីក្រុង Joplin ក្រោយពី​​​​ក្រុងនេះ​​​រង​គ្រោះដោយ​​​សារ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ដ៏​កាច​ សាហា.វ​​កាលពី​សប្តាហ៍​មុន​ ដើម្បី​​​ពិនិត្យ​​ការ​ខូចខាត​​ និង​ចូល​​រួម​រំលែកទុក្ខ​​ចំពោះ​​គ្រួសារ​​អ្នកស្លា.ប់​​ដោយ​​​​សារ​ព្យុះ​​​ នេះ ។​

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ា ​កាលពីល្ងាច​ថ្ងៃទី​​២៩ ឧសភា ​កន្លង​មក ​បានអញ្ជើញ​​ទៅកាន់ទីក្រុង​ Joplin ដែលរង​គ្រោះ​​​ធ្ងន់ធ្ងរ​បំផុត​​ដោយសារ​​ខ្យល់ព្យុះ​​កំបុត​ត្បូង​​នៅ​ក្នុង​​រដ្ឋមី​ស៊ូរី ​ភាគ​​​កណ្តាល​​​​ប្រទេស ។ ​​លោក​អូបាម៉ា​ បានអញ្ជើញ​​ទៅ​កាន់ទីក្រុង Joplin ក្រោយពី​​​​ក្រុងនេះ​​​រង​គ្រោះដោយ​​​សារ​ខ្យល់​ព្យុះ​កំបុត​ត្បូង​ដ៏​កាច​សាហាវ​​កាលពី​សប្តាហ៍​មុន​ ដើម្បី​​​ពិនិត្យ​​ការ​ខូចខាត​​ និង​ចូល​​រួម​រំលែកទុក្ខ​​ចំពោះ​​គ្រួសារ​​អ្នកស្លាប់​​ដោយ​​​​សារ​ព្យុះ​​​នេះ ។​
តាម​សេចក្តី​រាយការណ៍​ថា ​មក​ដល់ពេល​នេះ​​​អ្ន​កស្លាប់​​ដោយ​សារ​ខ្យល់ព្យុះ​​​កំបុតត្បូង​នោះ​កើន​ឡើង​​ដល់ជិត​១៥០នាក់ ហើយ​​​អាច​កើន​ឡើង​ថែមទៀត ។​
ពេលអញ្ជើញ​​​ទៅដល់ទីក្រុង Joplin លោក​ប្រធានាធិបតី​​​អូបាម៉ា ​​​ថ្លែង​ថា វា​នឹង​ចំណាយ​ពេល​ច្រើនឆ្នាំ ដើម្បី​​ស្តារ​ក្រុង​នេះ​ឡើង​វិញ​ ហើយ​​លោក​​​បានទទូច​ដល់​​ពលរដ្ឋ​​​អាមេរិក​ផ្តល់​វិភាគ​ទាន​​ជា​ប្រាក់​​ដល់​​កាកបាទ​ក្រហម​​​ដើម្បី​​យកទៅជួយសង្គ្រោះ​​​ជនរងគ្រោះ ​ដែលបាត់បង់​​​ផ្ទះ​សម្បែង ។​
ទន្ទឹ​ម​នឹង​នេះ ​លោកអូបាម៉ា ​​បានកោត​សរសើរ​​​ចំពោះ​​​សាមគ្គី​ភាព​គ្នា​របស់​​ពលរដ្ឋ​​ក្រុង​ Joplin ដែល​ចេះ​ជួយ​គ្នា​​​ទៅវិញ​ទៅមក​​​ពេល​មាន​​គ្រាអាសន្ន ៕