ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃុំខ្លួន​ប្រធាន​​ផ្នែក​​​គ្រប់គ្រង​សម្ភារ​រោងចក្រ​ភីភី​អឹម​​ប៉ុនប៉ង​​ដុត​​រោងចក្រ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​​រាជធានី​​នៅថ្ងៃទី​៣០ ឧសភា នេះ​​បាននិង​​សម្រេច​ធ្វើ​​ការ​ឃុំ​ខ្លួន​​បុរសម្នាក់​ អតីត​​​ប្រធាន​​ផ្នែក​​​គ្រប់គ្រង​​សម្ភារ​​​រោងចក្រភីភីអឹម ​​​ជា​រោង​ចក្រ​​ផលិត​ឱសថ​​ ស្ថិតនៅ​​​ភូមិ​ព្រៃ​​​ជី សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ដែលមាន​​​គំនិតប៉ុនប៉ង​​​​ធ្វើសកម្មភាពដុត​រោងចក្រ​​ចំនួន​​​៣ដង តែមិនបាន​​​សម្រេច ​ព្រោះ​តែ​​​​រឿង​ច្រណែន​​​ឈ្នានីស​​​​​នឹងប្រាក់ខែ

រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​​រាជធានី​​នៅថ្ងៃទី​៣០ ឧសភា នេះ​​បាននិង​​សម្រេច​ធ្វើ​​ការ​ឃុំ​ខ្លួន​​បុរសម្នាក់​ អតីត​​​ប្រធាន​​ផ្នែក​​​គ្រប់គ្រង​​សម្ភារ​​​រោងចក្រភីភីអឹម ​​​ជា​រោង​ចក្រ​​ផលិត​ឱសថ​​ ស្ថិតនៅ​​​ភូមិ​ព្រៃ​​​ជី សង្កាត់​ចោមចៅ ខណ្ឌ​ដង្កោ ដែលមាន​​​គំនិតប៉ុនប៉ង​​​​ធ្វើសកម្មភាពដុត​រោងចក្រ​​ចំនួន​​​៣ដង តែមិនបាន​​​សម្រេច ​ព្រោះ​តែ​​​​រឿង​ច្រណែន​​​ឈ្នានីស​​​​​នឹងប្រាក់ខែ ។ ​ជន​សង្ស័យ​​​​​ដែល​​សាលា​ដំបូង​សម្រេច​ឃុំ​​ខ្លួននេះ ឈ្មោះ​​ញូង​ ចំណាន ​​​​អាយុ​​​២១​ឆ្នាំ ​​ស្នាក់​នៅ​​​ផ្ទះ​លេខ​​​​៤៨Eo ផ្លូវ​លេខ​​​១០១៩ ​សង្កាត់​ភ្នំពេញថ្មី ​ខណ្ឌ​សែនសុខ ​​​មុខរបរ​​ជាប្រធាន​ផ្នែក​គ្រប់​គ្រង​​​​សម្ភារ​រោងចក្រ​​​​ភីភីអឹម ​​នោះតែ​ម្តង​។​

ទាក់ទិននឹង​ការឃុំខ្លួន​​​ជនសង្ស័យ​ខាងលើនេះ ​លោក​វរសេនីយ៍​​​ឯក​ប៉ុល ​​​រតនា ​អនុប្រធាន​​នាយកដ្ឋាន​នគរបាល​​ព្រហ្មទណ្ឌ​​ក្រសួងមហាផ្ទៃ​​​​បាន​ឱ្យ​ដឹង​ថា ឈ្មោះ​ញូង ចំណាន មាន​​គំនិត​ប៉ុន​ប៉ង​​​​ដុត​រោងចក្រ​​​​​ភីភីអឹម ចំនួន​​​៣លើក​មក​ហើយ​ តែ​ទាំង​​​​៣​លើកនេះ​​​អគ្គិភ័យ​មិន​​​បាន​ឆេះ​ទាំង​ស្រុង​​ទេ ​​ពោល​គឺ​​មាន​អន្តរាគមន៍​​​ទាន់ពេលវេលា ។ ​លោកប៉ុល ​រតនា បាន​បន្ត​ថា ​​​រោងចក្រ​ភីភី​អឹម ​ផលិត​​ឱសថ​​​​ត្រូវជនមិនស្គាល់មុខ​​ប៉ុន​ប៉ង​ដុត​កម្ទេច​​ចំនួន​​៣លើក គឺ​លើកទី​១-​​នៅថ្ងៃទី​​២៣ ឧសភា ​២០១១ ​​លើកទី​​​២-​នៅថ្ងៃទី​​២៤ ឧសភា ​និង​​លើកទី​​៣-​នៅ​​ថ្ងៃទី​​​២៦ ​​ឧសភា ​២០១១ ។

​​ក្រោយពី​រោង​ចក្រ​​ត្រូវរង​​នូវការ​​ដុតបំផ្លាញ​​នោះ ​អ្ន​​កគ្រប់គ្រង​​រោងចក្រ​ក៏ដូចជា​​មេធាវី​ការពារ​​ផលប្រយោជន៍​​ក្រុមហ៊ុន​​​បានដាក់​ពាក្យ​បណ្តឹង​​​ទៅកាន់​​នាយកដ្ឋាន​​​នគរបាល​ព្រហ្ម​ទ​ណ្ឌ​​​ក្រសួង​មហាផ្ទៃ ​​​ចំណាត់ការ​យ៉ាង​ឱ្យ​​មាន​ប្រសិទ្ធ​​ភាព​។ លោក​​ឧត្តមសេនីយ៍​​​​ឯក​ម៉ក់ ជីតូ ប្រធាន​​នាយកដ្ឋាន​​កណ្តាល​នគរបាល​យុត្តិធម៌​​ដាក់​​ផែន​ការ​​ទៅលោក​អ៊ិន ​​បូរ៉ា ប្រធាន​នាយក​​ដ្ឋាន​​នគរ​បាល​​ព្រហ្មទណ្ឌ​​​​​ឱ្យចាត់​ការ​លើ​ពាក្យ​​បណ្តឹង​នេះ​ជា​បន្ទាន់ ​​។ បន្ទាប់​ពី​មានការ​​ឯកភាព​​​របស់​លោក​​​ឧត្តមសេនីយ៍​​​​ទោ ​ប្រធាននាយកដ្ឋាន​​រួច​ហើយ ​​លោក​ប៉ុល រតនា ​​បាន​ប្រើប្រាស់​កម្លាំង​ជំនាញ​​ឱ្យទៅ​​​ប្រមូល​​​បុគ្គលិក​​​-​កម្មករ​រោង​ចក្រ​​​ ​ប្រមាណ​ជាង​​​២០នាក់ ​ក្នុងនោះ​មាន​ឈ្មោះញូង ចំណាន​ ម្នាក់​ផង ដើម្បី​សាកសួរ និង​មាន​ការ​យល់ព្រម​ពី​​តំណាង​​អយ្យការ​​ផងដែរ ។ ​​តាម​ព័ត៌​មាន​ពី​លោកប៉ុល រតនា ​​បាន​ឱ្យដឹង​​ថា ក្រោយ​ពី​​សាកសួរ និងបាន​ចាក់រូបភាព​វីដេអូ ​ដែល​ដាក់​​​បង្កប់​​នៅក្នុងរោងចក្រ​​ បានពិនិត្យ​ឃើញ​ថា ក្នុង​នោះមាន​​បង្ហាញ​ពី​សកម្មភាពទាំងឡាយ​​របស់​ជន​​ជាប់ពាក់ព័ន្ធ​ និងមិនពាក់ព័ន្ធ​​​ក្នុង​ការ​ដុត​បំផ្លាញ​​​​​រោងចក្រ​​​​ផលិត​​ឱសថ ។

​​ពិតណាស់ ទាំង​​ចម្លើយ​​​​សារភាព ទាំង​សកម្មភាពក្នុង​វីដេអូ​​​​ដែល​ជាប់​​រូបភាព ​​​បាន​ឱ្យសមត្ថកិច្ច​​​កំណត់មុខ​សញ្ញា​​តែម្នាក់គត់ ​​ធ្វើសកម្មភាព​​​ដុត​រោងចក្រ​​​ គឺឈ្មោះ​​ញូង ចំណាន ​នេះ ​​ហើយក៏​​​មិនខុសពី​​ចម្លើយ​​​​សារ​ភាព​របស់ឈ្មោះញូង ចំណាន ​​ថា គេ​ប៉ុន​ប៉ង​ដុតរោងចក្រ​​​ ក៏ព្រោះតែ​​​ប្រ​ណែន​​ទៅ​នឹង​ប្រាក់​ខែ​​ ដែលខ្លួន​ទទួលបានត្រឹម​​​៨០ទៅ​​៩០​ដុល្លារ​​ប៉ុណ្ណោះ​ក្នុង​​១ខែ។​ ដោយឡែកមិត្តគេ​ម្នាក់​ទៀត​​​​តួនាទី​ជាប្រធាន​ផ្នែក​​​ដែលទទួលបាន​ប្រាក់​​​ខែ រហូតដល់ទៅ​ជាង​​៣០០ដុល្លារ គឺវា​ខុស​​​គ្នា​ឆ្ងាយ​ពេក ។ ​​

ប្រការ​នេះ​ហើយ​​បាន​​​ជា​គេ​ប៉ុនប៉ង​​​​ដុត​​រោង​ចក្រ​ ដើម្បី​​ព្រមាន​​ថៅកែ​​កុំ​ឱ្យជិះជាន់​កម្លាំង​​ពល​កម្ម​​គេខ្លាំងពេក ។ ​ទោះជាយ៉ាង​​ណាក្តី ឈ្មោះ​​ញូង ចំណាន ​​ត្រូវបាន​​​តុលាការ​​​រាជធានី​​ភ្នំពេញ ​សម្រេច​​ឃុំខ្លួន​​​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​រង់ចាំ​​​​ការស៊ើបអង្កេត​​​​បន្ត និង​​ឈានទៅ​​​បើក​​សវនា​ការ​​​ផ្តន្ទាទោស​​​តាមផ្លូវ​ច្បាប់។​​ រី​ឯ​​មនុស្ស​ជាង​​២០នាក់​​​មាន​បុរស-​នារី ​អនុ​ញ្ញាត​​ឱ្យវិល​ត្រឡប់​ទៅធ្វើការ​​​ជា​ធម្មតាវិញ ៕​