បា.ត់កូនក្រមុំ ពេលនាងចេញទៅរកក្របីនៅវាលស្រែ ខណៈម្តាយ និងគូដណ្តឹងប្តឹងឱ្យជួយរក
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ត្រីជា
ខេត្តមណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ត្រីជា
ខេត្តមណ្ឌលគិរី ៖ តាមសេចក្ដីរាយការណ៍បឋមឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ត្រីជាម្ដាយ និងបុរសជាគូដណ្ដឹងបានទៅប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ករណីបាត់កូនក្រមុំជនជាតិព្នងម្នាក់ ខណៈនាងបានចេញពីផ្ទះ ដើម្បីដើររកក្របីនៅវាលស្រែ ។
កូនក្រមុំដែលបាត់ខ្លួន១រូបនោះឈ្មោះ ខ្វិន យូ អាយុ១៦ឆ្នាំ ជាជនជាតិព្នង មុខរបរកសិករ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
តាមការបំភ្លឺពីម្ដាយ និងគូដណ្ដឹងរបស់នាងក្រមុំដែលបាត់ខ្លួន បានឱ្យដឹងថា មុនពេលកើតហេតុ កូនស្រីរបស់គាត់បានចេញទៅឃ្វាលក្របីកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២ និង៣០នាទីថ្ងៃត្រង់ បានប្រាប់គាត់ជាម្ដាយថា ម៉ែបាត់ក្របីហើយ ។ ស្រាប់តែនាងបានជិះម៉ូតូ១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ មណ្ឌលគិរី 1A-4787 ដើម្បីចេញទៅរកក្របី ។
ស្ត្រីជាម្តាយបានបន្តថា លុះពេលនាងចេញទៅបាត់មួយថ្ងៃ រហូតដល់ម៉ោង៦ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅមិនទាន់ឃើញកូនស្រីគាត់ត្រឡប់មកផ្ទះវិញ គាត់ក៏ប្រញាប់ប្រញាល់ទូរស័ព្ទទាក់ ទងបងប្អូនសាច់ញាតិ និងដើរសួរតាមផ្ទះអ្នកស្រុក ឱ្យជួយរក ប៉ុន្តែមិនមានដំណឹងសោះ ។
ស្ត្រីជាម្តាយបានបន្តទៀតថា ដោយហេតុតែបាត់កូនក្រមុំពេញមួយយប់មួយថ្ងៃនោះហើយ ទើបគាត់ជាម្ដាយ និងគូដណ្ដឹងរបស់នាងក្រមុំ សម្រេចចិត្តទៅដាក់បណ្ដឹងនៅសមត្ថកិច្ច្ នៃអធិការដ្ឋាននគរបាលស្រុកអូររាំង ដើម្បីឱ្យជួយអន្តរាគមន៍ និងស្វែងរកស្រី ដែលបាត់ខ្លួនមិនដឹងមូលហេតុអ្វីនោះ ៕
ចែករំលែកព័តមាននេះ