ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមគាស់​ផ្ទះមាន​​អាវុធ ​និង​​​​គាស់តែ​​ផ្ទះ​អ្នក​​មាន​​​ត្រូវ​ប៉ូលិស​​​​​ចាប់ខ្លួន​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​គាស់ផ្ទះ​​ចំនួន​​៤នាក់ ​ដែល​​​​មាន​អាវុធ ហើយគាស់​​​តែ​ផ្ទះអ្នក​មាន ​កាលពីព្រឹកថ្ងៃទី​​២៩ ឧសភា ​​សមត្ថ​កិច្ច​ការិ​យាល័យ​​​ស៊ើបការណ៍​​នៃ​នាយកដ្ឋាន​​នគរ​បាល​​ព្រហ្មទណ្ឌក្រសួង​​មហាផ្ទៃ​ចាប់បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់ ។​ ​ក្រុម​ជនសង្ស័យ​​ ជា​​ចោរ​គាស់​ផ្ទះមាន​អាវុធ​ទាំង​​​៤នាក់​នេះ

រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​គាស់ផ្ទះ​​ចំនួន​​៤នាក់ ​ដែល​​​​មាន​អាវុធ ហើយគាស់​​​តែ​ផ្ទះអ្នក​មាន ​កាលពីព្រឹកថ្ងៃទី​​២៩ ឧសភា ​​សមត្ថ​កិច្ច​ការិ​យាល័យ​​​ស៊ើបការណ៍​​នៃ​នាយកដ្ឋាន​​នគរ​បាល​​ព្រហ្មទណ្ឌក្រសួង​​មហាផ្ទៃ​ចាប់បញ្ជូន​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់ ។​

​ក្រុម​ជនសង្ស័យ​​ ជា​​ចោរ​គាស់​ផ្ទះមាន​អាវុធ​ទាំង​​​៤នាក់​នេះ ១-ឈ្មោះ​​សំ សម្បត្តិ ​​​ហៅ​ខ្វែក ​​ភេទ​​ប្រុស អាយុ​​២៨ឆ្នាំ ស្នាក់នៅ​ភូមិ​​​​ត្នោតជ្រុំ​​៥ សង្កាត់​​បឹង​ទំពុន ខណ្ឌ​មានជ័យ ​២-ឈ្មោះ​សំ សីហា ​​ហៅ​​​ទ្រីត ​​ភេទប្រុស អាយុ​​​២៩​ឆ្នាំ ​​ស្នាក់​នៅ​ភូមិ​ត្នោត​​ជ្រុំ​​៥ សង្កាត់​​​បឹង​ទំពុន ​ខណ្ឌ​មាន​ជ័យ ៣-ឈ្មោះ​​​ហ៊ួយ ឌី ភេទ​ប្រុស ​អាយុ​​​២៥​ឆ្នាំ ​​​ស្រុកកំណើត​​នៅ​ត្បូង​ឃ្មុំ ​​ខេត្តកំពង់​ចាម ​ស្នាក់នៅ​​​​ផ្ទះជួល ​ផ្លូវ​​វេងស្រេង ​​សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មានជ័យ ​​និង​​​៤-ឈ្មោះ​​​ជា សម្បត្តិ ​ហៅជា សុភា ​ភេទ​ប្រុស អាយុ​​២៣ឆ្នាំ ​នៅភូមិ​​ខ្វា ​សង្កាត់​​​ដង្កោ ​ខណ្ឌដង្កោ ។ ​​

​តាមព័ត៌មានពី​លោកវរសេនីយ៍​​ឯក​​ង៉េង ជួ អនុប្រធាន​​​នាយកដ្ឋាន​​នគរបាល​ព្រហ្មទណ្ឌ​​ក្រសួង​មហា​ផ្ទៃ បាន​ឱ្យ​​ដឹង​ថា នេះ​ជាករណី​​បង្ក្រាប​​​បទល្មើស​​ធ្វើ​ឡើ​ង​​​​ដោយ​​ការ​ស្រាវជ្រាវ​​​បានជាអះអាង​​យ៉ាង​ដូច្នេះ ​កាលពីថ្ងៃទី​២៥ ឧសភា ​កម្លាំង​​ជំនាញ​ដែលដឹកនាំ​​​ដោយ​លោក​វរសេនីយ៍​​ត្រីឡោ សុខា ​អនុប្រធាន​​ការិយាល័យ​​​​ស៊ើបការណ៍​​ បានស៊ើប​​​អង្កេត និង​​ស្រាវជ្រាវ​​ឃាត់ខ្លួន ​ក្រុមនេះ​​ចំនួន​​​៤នាក់ ​​ដែលជា​អ្នក​​ប្រព្រឹត្ត​​​​បទល្មើស​​​​គាស់​ផ្ទះ​ប្រដាប់ដោយអាវុធ និង​អ្នក​ទទួល​ទិញផល​​ពីចោរ​កម្មនោះ​ផង ។ ​

លោកវរសេនីយ៍​​ឯក​ង៉េង ​​ជួ ​បន្ត​ថា ​លទ្ធ​ផល​​​ដែលឈាន​ទៅ​ដល់ការបង្ក្រាប​​​ក្រុមគាស់ផ្ទះនេះ ក៏​មានការ​​ណែ​នាំ​ពីលោក​ឧត្តមសេនីយ៍​​​ទោអ៊ិន ​​បូរ៉ា ប្រធាន​នាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ​​ក្រសួង និង​មានការ​​ចូលរួម​​ពីសំណាក់​​ស្ថាប័ន​​អយ្យការ​​ផង​ដែរ ។ ​​​ដោយសារ​​កិច្ច​ការ​​មាន​ភាព​រលូន​ទាំង​ថ្នាក់​នាយកដ្ឋាន​​ ទាំង​ការិយាល័យ​​​​ និង​មន្ត្រី​​​ជំនាញ​បាន​​​ជា​​​​​សម្រេច​លទ្ធ​ផល​ជោគ​ជ័យ​នេះ ។ ​​​លោកង៉េង ​ជួ បន្តទៀត​ថា ​​ប៉ុណ្ណេះ​យើង​​​មិនទាន់គ្រប់គ្រាន់​​​​​នូវអ្វី​​​ហៅ​ថា បទល្មើស​​​ដែល​ត្រូវ​​​លុប​បំបាត់ទាំង​​​ស្រុងនោះ​ទេ ប៉ុន្តែយើង​​ក៏​អាច​​ជួយ​រួមចំណែក​​កាត់បន្ថយ​បទល្មើស​​​ឧក្រិដ្ឋ​​​​​បាន​មួយចំនួនដែរ ​ព្រោះ​​​​ក្រុមនេះ​នៅ​សេសសល់​បក្សពួក​​ជា​ច្រើន​ទៀត ព្រមទាំង​​​អាវុធ​​ផងដែល​​កំពុង​លាក់ទុក ។ ​លោក​ង៉េង​ ជួ ចាត់ទុក​ថា ​ក្រុម​នេះ​​​ជា​ចោរ​គាស់​ផ្ទះ​​ប្រដាប់ដោយ​អាវុធ និង​គាស់​​​តែ​ផ្ទះអ្នក​មាន​ស្តុកស្ថម្ភ​​ ជា​ពិសេស​​​ផ្ទះ​​​​​​មន្ត្រី​ជាន់ខ្ពស់​​​។ ​ក្រោយពី​​ឃាត់​ខ្លួន សមត្ថកិច្ច​​​របស់​លោក​​​​ដក​ហូត​​បាន​វត្ថុ​តាង​​មួយចំនួន​រួមមាន ម៉ូតូ​១​គ្រឿង ​​កុំព្យូទ័រ​​យួរ​ដៃ​១គ្រឿង ហ្វ្លាស​សម្រាប់​ដាក់​​​​អត្ថបទ និង​​រូប​ភាព​​១គ្រឿង ហាត​ឌីស​​​១គ្រឿង ​ម៉ាស៊ីន​​​ថត​​ចម្លង​​១គ្រឿង ​ទូរទស្សន៍​​​៤គ្រឿង និង​សម្ភារ-​​ឧបករណ៍មួយចំនួន​​ទៀត ។ ​​

វត្ថុតាង​​ និងជន​សង្ស័យ​​​ត្រូវបាន​​រៀប​ចំ​​កសាង​សំណុំរឿង​បញ្ជូន​​ទៅកាន់​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ដើម្បីចាត់ការ​តាម​ផ្លូវច្បាប់។​ ​ដោយ​យោង​ទៅ​​​​លើពាក្យ​បណ្តឹង​​​របស់​ជន​រងគ្រោះ​​២​នាក់​​​ផង​ ម្នាក់ឈ្មោះ​​សូ សាវឿន និងម្នាក់​​ឈ្មោះ​​ឡុង ស៊ីលេត ​ដែល​ទទួល​​រង​នូវ​សកម្មភាព​​​ពី​ក្រុម​​ខាងលើ​នោះ​​​គាស់​ផ្ទះ​របស់​​ពួក​គាត់ ៕​