ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់ចិន៨នាក់​ជិះទូក​ពីឡាវ​ចូលមកកម្ពុជា​ដោយ​​​ខុសច្បាប់

1 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ជនជាតិចិនចំនួន៨នាក់ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ពាក់ព័ន្ធពីបទលួចឆ្លងដែនចូលដោយខុសច្បាប់ ។ ការឃាត់ខ្លួនជនជាតិចិនទាំងចំនួន៨នាក់ខាងលើ ក្រោមបទបញ្ជាផ្ទាល់ពីលោកគីម រិទ្ធី អភិ​បាលខេត្ត…

ខេត្តព្រះវិហារ ៖ ជនជាតិចិនចំនួន៨នាក់ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ១០៥នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាន ពាក់ព័ន្ធពីបទលួចឆ្លងដែនចូលដោយខុសច្បាប់ ។

ការឃាត់ខ្លួនជនជាតិចិនទាំងចំនួន៨នាក់ខាងលើ ក្រោមបទបញ្ជាផ្ទាល់ពីលោកគីម រិទ្ធី អភិ​បាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះវិហារ បានប្រតិបត្តិការធ្វើឡើងនៅថ្ងៃទី៣០ មករា ឆ្នាំ២០២៤ នៅត្រង់ចំណុចមាត់ទន្លេ ស្ថិតក្នុងភូមិកំពុងស្រឡៅ ឃុំកំពុងស្រឡៅមួយ ស្រុកឆែបខេត្តព្រះវិហារ ។

តាមចម្លើយជនជាតិចិនខាងលើ ពួកគេបានលួចឆ្លងដែនចូលមកប្រទេសកម្ពុជាតាមព្រំដែនទឹកប្រទេសឡាវ និងកម្ពុជា ដោយប្រើប្រាស់មធ្យោបាយទូកក្នុងគោលបំណងដើម្បីស្វែងរកការងារធ្វើនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ មុនចូលមកប្រទេសកម្ពុជា ជនជាតិចិនទាំងអស់ខាងលើ បានស្នាក់នៅនិងធ្វើការងារនៅប្រទេសឡាវ។

ក្នុងការទាក់ទងចូលមកប្រទេសកម្ពុជាតាមរយៈប្រព័ន្ធបណ្ដាញសង្គម និងតាមរយៈការណែនាំរបស់មិត្តភក្តិជាជនជាតិចិនដែលស្នាក់នៅប្រទេសឡាវជាមួយគ្នាជាអ្នករៀបចំមធ្យោបាយធ្វើដំណើរពីព្រំដែនប្រទេសឡាវរហូតដល់គោលដៅដែលត្រូវធ្វើការនៅប្រទេសកម្ពុជា។ រីឯការចំណាយគឺដល់គោលដៅ ទើបទូទាត់ជាមួយអ្នកដែលរៀបចំឱ្យ ។

បច្ចុប្បន្ន ជនជាតិចិនទាំង៨នាក់ខាងលើ ត្រូវបាននាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តតាមនីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ