ឈ្មួញ២នាក់ ពាក់ព័ន្ធករណីជួ.ញដូរថ្នាំញៀ.នជិត៣គីឡូ ត្រូវតុលាការសម្រេចហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មករា បានចេញសេចក្ដីប្រកាស ស្ដីពី
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មករា បានចេញសេចក្ដីប្រកាស ស្ដីពី
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ មករា បានចេញសេចក្ដីប្រកាស ស្ដីពីការផ្តន្ទាទោសលើជនជាប់ចោទ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀ.ន ដែលមានទម្ងន់ជិត៣ គីឡូក្រាម ដាក់ពន្ធនាគារម្នាក់មួយជីវិត ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាប់ចោទ២ នាក់ ក្នុងនោះម្នាក់ឈ្មោះ ឆៃ អារ៉ារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ យឹម យីម៉េង ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់មួយជីវិត និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន ៥០.០០០.០០០ រៀល ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន តាមមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀ.ន ដែលប្រព្រឹត្តនៅចំណុចផ្ទះជួលលេខ៣០អូ ផ្លូវលេខ២៦៥ ក្រុមទី៤២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ ។
សូមជម្រាបថា កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ សំណុំរឿងពាក់ព័ន្ធរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀ.ន ដែលសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ២នាក់ និងបានដកហូតវត្ថុតាងសារធាតុញៀនទម្ងន់ ២.៨៩៤,៣៥ក្រាម ។ ពេលពិនិត្យភស្តុតាង និងលទ្ធផលកោសល្យវិច័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន បានបញ្ជាក់ថា ជាគ្រឿងញៀ.នប្រភេទក្រាមម្សៅថ្លា មេតំហ្វេតាមីន ដែលមានកម្រិតភាពសុទ្ធ ៧២,០២% ៕
ចែករំលែកព័តមាននេះ