ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វគោ៧ក្បាល​ងា.ប់រដូករ​ណែល​ សង្ស័យផឹក​ទឹក​​លាយ​​មានសារធាតុអា​ស៊ីត

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ មករា ២០២៤ អ្នកភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ មានការ​ប្រទះឃើញសត្វគោចំនួន០៧ក្បាលងាប់ក្នុងបរិវេណដីក្រុមហ៊ុនវីឡាឌីវើលឡុបមិន…

ខេត្តមណ្ឌលគិរី ៖ សេចក្ដីរាយការណ៍បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី៣០ មករា ២០២៤ អ្នកភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ មានការ​ប្រទះឃើញសត្វគោចំនួន០៧ក្បាលងាប់ក្នុងបរិវេណដីក្រុមហ៊ុនវីឡាឌីវើលឡុបមិន ដោយសង្ស័យវាពុលថ្នាំ ។

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ មានប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងទៅចៅសង្កាត់សុខដុមថា មានករណីគោងាប់នៅចំណុចក្នុងចម្ការកៅស៊ូ ក្រុមហ៊ុន វីឡាឌីវើលឡុបមិន ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ដែលជាប់ព្រំប្រទល់គ្នា។
ក្រោយទទួលបានព័ត៌មាននេះ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យឃើញថា ពិតជាមានគោងាប់ចំនួន០៧ក្បាល ពិតប្រាកដមែន។

ដោយយោងតាមការបំភ្លឺ របស់ឈ្មោះ ប៉ា សាវឿន ត្រូវជាមេការចម្ការកៅស៊ូខាងលើបានឱ្យដឹងថា ក្នុងក្រុមហ៊ុនកម្មករតែងប្រើម្សៅជូរលាយជាមួយទឹកសម្រាប់បង្កកជ័រកៅស៊ូ នៅក្នុងចានឱ្យទៅជាដុំរឹងជារៀងរាល់ថ្ងៃ ។ ហើយទឹកលាយដែលនៅសល់ កម្មករបានទុកចោលនៅគល់កៅស៊ូ ទុកដាក់ថ្ងៃស្អែកទៀត ប្រហែលជាគោទាំងនោះមកផឹកទើបបណ្ដាលឱ្យងាប់ ព្រោះទឹកលាយនោះមានសារធាតុអាស៊ីត ។

បើតាមការអះអាងរបស់មេការដដែល កន្លងមក ខ្លួនក៏បានធ្លាប់ជូនដំណឹងនេះ ទៅអាជ្ញាធរដើម្បីប្រាប់ប្រជាពលរដ្ឋបន្ត ដែលរស់នៅទីនោះកុំឱ្យព្រលែងសត្វគោក្របី ចូលដៅចម្ការក្រុមហ៊ុនខ្លាចសត្វផឹកទឹកដែលនៅសេសសល់ដែលបណ្ដាលឱ្យពុលងាប់ ៕

អត្ថបទសរសេរ ដោយ