ខេត្តកណ្តាល៖ មន្ត្រីសាខាគយនិងរដ្ឋាករ ដឹកនាំដោយលោកអន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ធ្វើការបង្ក្រាបបានបារីចម្រុះចំនួន94កេស ស្មើទម្ងន់១.៣២២គីឡូក្រាមដឹកយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា វត្ថុតាងដែលរឹបអូសបានរួមមានមធ្យោបាយដឹកទំនិញល្មើសរថយន្ត១គ្រឿង (ប្រភេទ១២កៅអី)ពណ៌.ស ពាក់លេខភ្នំពេញ 2L-9476 ។ បន្ទាប់ពីធ្វើការឃាត់ទុកជាបណ្តោះអាសន្ន សាខាគយនិងរដ្ឋាករខេត្តកណ្តាល បានកសាងកំណត់ហេតុល្មើសច្បាប់គយបញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីស្នើសុំសេចក្ដីស្រេចវិនិច្ឆ័យ ទើបនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ តំណាងម្ចាស់ទំនិញឈ្មោះ អ៊ិន ពៅ បានចូលខ្លួនប្រគល់បារីខាងលើជូនមកសាខាគយ និងរដ្ឋាករខេត្តកណ្តាលទុកជាសម្បត្តិរដ្ឋ ដោយបានអះអាងថា ម្ចាស់បារីគេមិនខ្វាយខ្វល់ និងបារីដែលចាប់ឃាត់ទុកនេះឡើយ។
យោងតាមរបាយការណ៍បញ្ជាក់បន្ថែមថា បារីដែលតំណាងម្ចាស់ប្រគល់ឱ្យសាខាគយដឹកយកទៅដុតកម្ទេចចោលនោះមាន៣ប្រភេទរួមមាន ទី១-បារីម៉ាក.555 ចំនួន56កេស ស្មើ.784គីឡូក្រាម ផលិតនៅប្រទេសអង្គគ្លេស(ក្នុង1កេសស្មើ50សុង1សុងស្មើ10កញ្ចប់.1កញ្ចប់ស្មើ20ដើម)។ ទី២-បារីម៉ាក CRAVEN DEMI ចំនួន8កេស ស្មើ88គីឡូក្រាម ផលិតនៅប្រទេសវៀតណាម ។ទី៣-បារីម៉ាក DAVIDOFF ចំនួន30កេស ស្មើ450គីឡូក្រាម ផលិតនៅប្រទេសអាឡឺម៉ង់ ។
សូមបញ្ជាក់ថា ពិធីដុតកម្ទេចចោលបារីចម្រុះនេះ ដឹកនាំដោយលោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ ស្រុក និងកងកម្លាំងប៉ុលិស.បេអឹមផងដែរ ។
ចែករំលែកព័តមាននេះ