ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទ​ថា​គេ​លួច​​ម៉ូតូ​​ខឹង​​តុលាការ​​មិន​​ព្រម​ចាត់​​ការ​ឱ្យ​ ​លួច​កា.ប់​​ពីរ​ផ្គាក់​

14 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ត្រូវកង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​ចាប់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ពី​បទ​យក​កាំ​បិត​ផ្គាក់​ទៅ​លប​កា.ប់​បុរស​ម្នាក់​ចំនួន​ពីរ​កាំ​បិតបណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​កា​ល​ពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧ ឧសភា នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​​អន្លង់​ចិន ស្រុក​ស្អាង។​ លោក​អ៊ូ ផល្លី​ មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​ស្អាង​ឱ្យ​ដឹង​ថា

ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​ត្រូវកង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​ចាប់ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ពី​បទ​យក​កាំ​បិត​ផ្គាក់​ទៅ​លប​កាប់​បុរស​ម្នាក់​ចំនួន​ពីរ​កាំ​បិតបណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​កា​ល​ពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៧ ឧសភា នៅ​ក្បែរ​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​នៅ​ភូមិ​ចុង​កោះ ឃុំ​កោះ​​អន្លង់​ចិន ស្រុក​ស្អាង។​

លោក​អ៊ូ ផល្លី​ មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​ស្អាង​ឱ្យ​ដឹង​ថា ជន​​សង្ស័យ​​ឈ្មោះ​ចាប វុទ្ធី អាយុ​២៩​ឆ្នាំ ចំណែក​ជន​រង​គ្រោះ​​ឈ្មោះ​ភាព សុភ័ក្រ អាយុ​២៦​ឆ្នាំ ​រស់​នៅ​ភូមិ​ចុង​កោះ​ជាមួយ​គ្នា​។ កាល​ពី​យប់​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឈ្មោះ​ចាប​ វុទ្ធី ​យក​កាំ​បិត​ផ្គាក់​​ទៅ​ពួន​សំងំ​នៅ​ក្បែរ​ផ្ទះ​របស់​ភាព​ សុភ័ក្រ​​ លុះ​ពេល​ឃើញ​​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​ក៏​កាប់​ត្រង់​​ថ្ងាស​មួយ​កាំ​បិត​ និង​ចំ​ម្រាម​ដៃ​មួយ​ កាំ​បិត​បណ្តាល​ឱ្យ​រង​របួស​​ធ្ងន់​ធ្ងរ។ ជន​រង​គ្រោះ​​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ​ ​។

ប្រភព​ដដែល​បន្ត​ថា ព្រឹកថ្ងៃ​ទី​២៨ ខែ​ឧសភា ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្អាង​បាន​​ចាប់​ខ្លួន​ឈ្មោះ​ចាប វុទ្ធី តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ​។ ជន​ជាប់​ចោទ​សារភាព​ថា គេ​លួច​កាប់​ឈ្មោះ​ភាព សុភ័ក្រ​ ព្រោះ​តែ​​ខឹង​​លួច​ម៉ូតូ​គុប​របស់​គេ​​យក​ទៅ​លក់​​ កាល​ពី​៥​ទៅ​៦​ខែ​មុន​។ រឿង​នេះ​គេ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស​ស្រុក​ស្អាង​ ហើយ​ប៉ូលិស​​​បញ្ជូន​សំណុំ​រឿង​ដល់​ដៃ​ តុលាការ​ ។

ក្រោយ​មក​តុលាការ​បាន​កោះ​ហៅ​រូប​គេ​ឱ្យ​ចូល​បំភ្លឺ​ និង​ទារ​ប្រាក់ចំនួន​៣០០​ដុល្លារដើម្បី​ដោះ​ស្រាយ​ពាក្យ​បណ្តឹងនេះ​។ ដោយ​សារ​តែរូប​គេ​​​ខឹងតុលា​ការ​មិន​ព្រម​រក​យុត្តិ​ធម៌​ឱ្យ​ ទុក​ឱ្យ​ឈ្មោះ​ភាព សុភ័ក្រ​ ជា​អ្ន​ក​លួច​ម៉ូតូ​របស់​គេ​​រួច​ខ្លួននោះ ​ទើប​រូប​គេ​លួច​កាប់​តែ​ម្តង​។ រឿង​តុលាការ​ទារ​លុយ​ដើម្បី​ដោះ​ស្រាយ​រឿង​ក្តី​នោះ​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​របស់​ឈ្មោះ​ចាប វុទ្ធី ប៉ុណ្ណោះ​យើង​មិន​ហ៊ាន​អះ​អាង​ថា ជា​ការ​ពិត​ ឬ​យ៉ាង​ណា​ទេ​៕