អ្វីជាដំណោះស្រាយ? រដូវរាំងស្ងួតឆ្នាំនេះអូសបន្លាយយូរ អាជ្ញាធរប្រាប់ពលរដ្ឋរក្សាប្រភពទឹកទុកប្រើប្រាស់
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ រដូវរាំងស្ងួតឆ្នាំ២០២៤នេះអូសបន្លាយយូរ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ប្រកាស
ខេត្តព្រះសីហនុ ៖ រដូវរាំងស្ងួតឆ្នាំ២០២៤នេះអូសបន្លាយយូរ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ប្រកាស
ខេត្តព្រះសីហនុ ៖ រដូវរាំងស្ងួតឆ្នាំ២០២៤នេះអូសបន្លាយយូរ អាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ ប្រកាសឲ្យពលរដ្ឋនៅតាមមូលដ្ឋានស្រុកស្រែចំការ រក្សាប្រភពទឹកដូចជា បឹង ត្រពាំងតាមភូមិនិមួយៗ សម្រាប់ពលរដ្ឋប្រើប្រាស់ ឬសម្រាប់សត្វពាហនៈរបស់ពលរដ្ឋ ដូចជាកុំបូម បាច ចាប់ត្រីជាដើម។
បើតាមមន្ត្រីរដ្ឋបាលខេត្តឲ្យដឹងនៅថ្ងៃទី៣០ មករា ឆ្នាំ២០២៤នេះថា រដ្ឋបាលខេត្តក៍បានជំរុញអាជ្ញាធរមូលដ្ឋានចុះអប់រំ អំពាវដល់ពលរដ្ឋកុំឲ្យបូម បាច ទឹកពីក្នុងស្រះ ឬត្រពាំងក្បែរភូមិ ក្នុងរដូវរាំងស្ងួតនេះ ។
គួបញ្ជាក់ផងដែរថា រដូវប្រាំងឆ្នាំនេះ អាកាស់ធាតុមាន ស្ថានភាពក្តៅរាំងស្ងូត និងមិនមានភ្លៀងកក់ខែ ដូចឆ្នាំកន្លងទៅនោះទេ ហើយបញ្ហានេះខេត្តព្រះសីហនុ ប៉ុន្មានឆ្នាំមុនធ្លាប់ជូបបញ្ហាកង្វះទឹកប្រើប្រាស់ម្តងមកហើយ ព្រោះតែអាកាស់ធាតុរាំងស្ងួតនេះ ។
យ៉ាងណាគិតត្រឹមចុងខែមករានេះ សម្រាប់ខេត្តព្រះសីហនុ ជាពិសេសក្នុងស្រុកព្រៃនប់ ដែលជាស្រុកធំជាងគេ មិនមានបញ្ហាខ្វះទឹកឡើយ ស្របពេលដែលទឹកគីនៅមានជាធម្មតា ហើយតាមស្រះត្រពាំងមួយចំនួនក៍មានបញ្ហារីងស្ងួតដែរ ។
ជុំវិញរឿងរ៉ាវដែលប្រឈមនឹងការខ្វះខាតទឹកនៅរដូវប្រាំងនេះ កន្លងមកមានការផ្ទុះប្រតិកម្មជាខ្លាំងពីប្រជាកសិករ ព្រោះអាជ្ញាធរនៅបណ្តាខេត្តមួយចំនួន ក៏បានហាមពលរដ្ឋមិនឱ្យបង្កបង្កើនផលស្រូវប្រាំង ក្នុងរដូវប្រាំងឆ្នាំ២០២៣-ឆ្នាំ២០២៤ នេះដែរ ដោយសារតែការធ្វើស្រែប្រាំងលើសកម្រិត ឬលើសផែនការ ដែលធ្វើឱ្យទឹកនៅតាមអាង ឬទំនប់ទឹកមិនគ្រប់គ្រាន់។
យ៉ាងណាមិញ ក៏កើតមានចម្ងល់ថា តើអ្វីជាដំណោះស្រាយសមស្របសម្រាប់ជួយប្រជាកសិករ ក្រៅពីការព្យាយាមទុកទឹកប្រើប្រាស់ គួរមានវិធានការស្តារ ឬពង្រីកការជីកប្រឡាញ ឬអាងស្តុកទឹកបន្ថែមទៀត?
ចែករំលែកព័តមាននេះ