ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារក​ទើបតែ​កើត​៣​ម៉ោង ជីដូន​យក​ទៅ​ចោល​នៅ​ច្រាំង​ទន្លេ​វ៉ៃ​គោ ក្រុង​ស្វាយ​រៀង

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ទារក ទើបតែ​កើត​ម្នាក់ ត្រូវ​គេ​យក​មក​ទុក​ចោល​នៅ​ច្រាំង​ទន្លេ​វ៉ៃ​គោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ច្រាំង​ទន្លេ​វ៉ៃ​គោ…

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ទារក ទើបតែ​កើត​ម្នាក់ ត្រូវ​គេ​យក​មក​ទុក​ចោល​នៅ​ច្រាំង​ទន្លេ​វ៉ៃ​គោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​នៅ​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ នៅ​ចំណុច​ច្រាំង​ទន្លេ​វ៉ៃ​គោ ខាងលើ​ស្ថិត​ក្នុងភូមិ​សាលាស្រុក​ចាស់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់ មាន​សតិ​មិន​គ្រប់ មាន​ផ្ទៃពោះ​ឆ្លងទន្លេ ខណនោះ ក៏​ត្រូវ​ម្តាយ​ដែល​មាន​ទីលំនៅ​ភូមិ​កក់ ឃុំ​ស្វាយ​រំពារ ស្រុក​ស្វាយ​ទាប នាំ​យក​ទៅ​មណ្ឌល​សុខភាព ឃុំ​ស្វាយ​រំពារ ដើម្បី​សម្រាល ក៏​ប៉ុន្តែ​ក្រោយ​ពី​គ្រូពេទ្យ​ឆ្មប​ពិនិត្យ​មើលទៅ កូន​ក្នុង​ផ្ទៃ​ខ្សោយ ក៏​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។

ប្រភព​បន្ត​ថា ក្រុម​គ្រូពេទ្យ​ឆ្មប ក៏​បាន​ជួយ​សង្គ្រោះ និង​បង្កើត​បាន​ទារក​ម្នាក់ ហើយ​ទារក​នោះ គ្រូពេទ្យ​បាន​ថ្លឹង​មើល​មាន​ទម្ងន់​ជាង​១​គីឡូ​កន្លះ ទារក​មាន​សុខភាព​ខ្សោយ ត្រូវការ​សង្គ្រោះ ក៏​ប៉ុន្តែ​ទារក ប្រ​សូត្រ​បាន​០៣​ម៉ោង ស្ត្រី​ត្រូវជា​ជីដូន​របស់​ទារក បាន​សុំ​គ្រូពេទ្យ​យក​ចៅ​ចេញ​ទៅ​ផ្ទះ​វិញ ដោយ​ប្រាប់​ថា ម្តាយ​ទារក មាន​សតិ​មិនល្អ ពិបាក​មក​ថែទាំ ចង់​យក​ទៅ​ព្យាបាល​នៅផ្ទះ ក្រុម​គ្រូពេទ្យ​មិន​ទាន់​ចេញ​លិខិតអនុញ្ញាត​ឱ្យ​ផង ស្រាប់តែ​ជីដូន​បី​ចៅ ចេញពី​មន្ទីរពេទ្យ​ទៅ​បាត់ ។ ស្រាប់តែ​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ទារក​ម្នាក់ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ចោល នៅ​ច្រាំង​ទន្លេ​វ៉ៃ​គោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ក៏​ប្តឹង​ទៅ​សមត្ថកិច្ច​តែ​ម្តង ។

សមត្ថកិច្ច​នគ​បាល​ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ភ្លាម ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ហើយ​ពិនិត្យ​ឃើញ​ថា ទារក​នោះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ប្រភព​បន្ត​ថា ពេល​សមត្ថកិច្ច ធ្វើការ​ស្រាវជ្រាវ ទើបបាន​ដឹង​ថា ម្តាយ​ទារក​ជា​មនុស្ស​សតិ​មិន​គ្រប់ មាន​ទីលំនៅ​ឋ​ភូមិ​កក់ ឃុំ​ស្វាយ​រំពារ​ស្រុក​ស្វាយ​ទាប ។

បើ​តាម​ស្ត្រី​ជា​ជីដូន​របស់​ស​.​ព​ទារក បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពេល​គាត់​នាំ​កូនស្រី និង​ចៅ ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ពេល​មក​ដល់​កន្លែង​កើតហេតុ គាត់​ពិនិត្យ​ឃើញ​ថា ចៅ​បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ទៅ​ហើយ ក៏​សម្រេចចិត្ត​យកស​.​ព​ចៅ​ទៅ​ទុក​ចោល​នៅ​ច្រាំ​ទន្លេ​វ៉ៃ​គោ​តែ​ម្តង ។

ក្រោយមក​សមត្ថកិច្ច ក៏​បាន​ប្រគល់​សព​ទារក​នេះ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ហើយ​បន្ត​ការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត ដោយ​មាន​មហាជន​ខ្លះ លើក​ឡើង​ថា ទារក​ទើបតែ​សម្រាល​បាន​០៣​ម៉ោង ហើយ​សុខភាព​មិនល្អ ខ្សោយ ហេតុ​អ្វី​ស្ត្រី​ជា​ជីដូន អាច​សុំ​គ្រូពេទ្យ យក​កូន និង​ចៅ ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ ? ហើយ​ពេល​ចេញ​ទៅ ទារក​នៅ​រស់រាន​មានជីវិត ចេញពីរ​មន្ទីរពេទ្យ បាន​ចម្ងាយ ៣០០​ទៅ​៤០០​ម៉ែត្រ​សោះ ចៅ​ស្លា​.​ប់​ភ្លាម ដូច​ជា​មិន​សមសោះ មហាជន​បាន​លើក​ឡើង​ដោយ​ដាក់​ការ​សង្ស័យ​ថា កូនស្រី​មាន​សតិ​មិនល្អ មានកូន​អត់​ប្តី ក្រែង​គិត​ខ្លី ពិបាក​ចិញ្ចឹម ទើប​យក​ទៅ​ដាក់​ចោល ហើយដោយ​អាកាសធាតុ​ត្រជាក់ នៅ​មាត់ទន្លេ ខ្យល់​ត្រជាក់​ខ្លាំង ហើយ​ទារក​មាន​សុខភាព​ខ្សោយ​ផង ទើប​បណ្តាល​ឲ្យ​ស្លា​.​ប់ បើ​កុំ​យក​ទារក​ចេញពី​មន្ទីរពេទ្យ ហើយ​ទុក​ចោល​នៅ​ច្រាំង​ទន្លេ​នោះ ទារក​មិន​ស្លា​.​ប់​ដែរ​។ ទោះបីជា​យ៉ាងណា ករណី​នេះ​ទុក​ឲ្យ​សមត្ថកិច្ច បន្ត​ស៊ើបអង្កេត​ទៀត​ចុះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ