ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ត្រូវ​រថយន្តកិន​បែកក្បាល​​បន្ទាប់​ពី​​​ដួល​ម៉ូតូ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនឯក​ជន​ម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើត​ហេតុ​ កាលពីវេលាម៉ោង៦​ល្ងាច ថ្ងៃទី២៨ ឧសភា ឆ្នាំ​២០១១ ​នៅ​មុខ​សាលា​បឋម​សិក្សារកូលាបទី១ វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់​ពីជនរងគ្រោះ​ជិះ​ម៉ូតូប៉ះដៃចង្កូត​ជា​មួយ​ម៉ូតូ​មួយគ្រឿងទៀត​បណ្តាលឲ្យដួលកណ្តាល​ថ្នល់​

រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុនឯក​ជន​ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើត​ហេតុ​ កាលពីវេលាម៉ោង៦​ល្ងាច ថ្ងៃទី២៨ ឧសភា ឆ្នាំ​២០១១ ​នៅ​មុខ​សាលា​បឋម​សិក្សារកូលាបទី១ វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ បន្ទាប់​ពីជនរងគ្រោះ​ជិះ​ម៉ូតូប៉ះដៃចង្កូត​ជា​មួយ​ម៉ូតូ​មួយគ្រឿងទៀត​បណ្តាលឲ្យដួលកណ្តាល​ថ្នល់​ហើយត្រូវរថយន្ត​កិនចំក្បាល ។

អ្នករត់ម៉ូតូឌុបម្នាក់ដែលឃើញហេតុការណ៍​បាន​ឲ្យដឹងថា មុនពេលកើតហេតុ​ជន​រងគ្រោះ​ជិះ​ម៉ូតូមួយគ្រឿង​​ធុនសេ១២៥ ស៊េរី២០១០ ពណ៌​ខ្មៅ ​មាន​គ្នាពីរ​នាក់ធ្វើដំណើរលើកំណាត់​វិថី​ព្រះ​ស៊ីសុវត្ថិ​មក​ពីទិស​ខាងជើង លុះមកដល់​មុខ​សាលា​បឋម​សិក្សា​កូលាបទីមួយ ស្រាប់តែមាន​ម៉ូតូ​ម៉ាកឃ្លីកបើក​បញ្រ្ចាស​ទិស​គ្នា ហើយ​ប៉ះ​ដៃ​ចង្កូតម៉ូតូជនរង​គ្រោះ បណ្តាលឲ្យម៉ូតូដួល​កណ្តាល​ថ្នល់។ ស្រប​ពេលនោះ មានរថយន្ត​​កូរ៉េ​មួយគ្រឿងដែល​បើក​មក​ពីក្រោយបានកិនចំ​ក្បាល​បុរសរងគ្រោះ​ បណ្តាលឲ្យស្លាប់ភ្លាមៗនៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម។ ក្រោយពីដឹង​ថារថយន្តកិន​មនុស្សស្លាប់​ អ្នកបើករថយន្តកូរ៉េ​មិន​​បាន​ឈប់​ទេ គឺបន្ថែមល្បឿនបើកគេច​ទៅ​បាត់នៅ​សល់​តែ​ម៉ូតូពីរគ្រឿងនៅកន្លែងកើត​ហេតុ និងសព​ជន​រង​គ្រោះ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែល​រថយន្ត​កិនធ្លាយខួរមើលទៅគួរឲ្យស្រៀវ​សាច់​នេះ ត្រូវគេស្គាល់​ថា ឈ្មោះ​យ៉េត សំអាង ភេទ​ប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត​នៅ​ខេត្ត​កំពង់​ចាម ជាបុគ្គលិកក្រុមហ៊ុនអាយ ស៊ី អឹម ស្នាក់​នៅ​សង្កាត់​គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ នៅ​កន្លែង​កើត​ហេតុ បន្សល់ទុកម៉ូតូពីរគ្រឿង​ដែល​មួយគ្រឿង​ធុនសេ១២៥ ស៊េរី២០១០ ពណ៌​ខ្មៅ ពាក់ស្លាក​លេខ​កំពត 1AM-1927 និង​មួយគ្រឿងទៀត​ម៉ាកឃ្លីកពាក់ស្លាកលេខភ្នំពេញ 1AC-5633 ។ ម៉ូតូ​ទាំង​​២​គ្រឿង ត្រូវបាន​យក​ទៅ​រក្សាទុកនៅការិយាល័យ​នគរបាលចរាចរ​ផ្លូវ​គោក​ដើម្បី​ធ្វើ​​ការ​ដោះ​ស្រាយ ៕