ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី​ម្នាក់ ដែល​ប្រើ​កាំ​ង​ភ្លើង​ខ្យល់​បា.ញ់​សត្វ​កុក នៅ​បឹង​រំលា​ច

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ល្ងាច​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤​នេះ បានអោយ​ដឹង​ថា ជន​ម្នាក់ ដែល​បាញ់​សត្វ​ស្លាប​ដោយ​ខុសច្បាប់ ត្រូវ​គេ​ថត​បាន ហើយ​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ឃាត់ខ្លួន​ហើយ​នៅ​ថ្ងៃ​អង្គា​រ៍​នេះ ហើយ​ប្រគល់​ទៅ​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ ។

ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អោយ​ដឹង​បន្ត​ថា នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤ កងរាជអាវុធហត្ថ បានឃើញ​បណ្ដាញ​ប្រព័ន្ធ​ព័ត៌មាន​សង្គម បង្ហោះ​អំពី​សកម្មភាព​បាញ់​សត្វ (​សត្វ​កុក​) បុគ្គល​ដែល​បាញ់​សត្វ​កុក​នោះ ពាក់​អាវយឺត​ពណ៌​ត្រេ​អ៊ី ដែល​មាន​អក្សរ​ពី​ខាងក្រោយ “​អ​.​ហ​” ជិះ​រថយន្ដ​មួយ​គ្រឿង ម៉ាក កាម​រី​បា​ឡែ​ន ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-7290 និង​មាន​ស្លាក​សញ្ញា​សម្គាល់​រថយន្ត​ចេញចូល​ទីបញ្ជាការ “​អ​.​ហ​” ។

ឧត្តមសេនីយ៍ត្រី អេ​ង ហ៊ី អោយ​ដឹង​បន្ត​ទៀត​ថា ​«​បុគ្គល​នោះ​ឈ្មោះ កង សុ​ផា​ណា​រ័​ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារ​ជំនួយការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ចិត្រ​បុរី ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​» ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់​ថា អនុវត្ត​តាម​ការ​ដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជំនាញ​មន្ត្រី​នគរបាល​យុត្តិធម៌ បាន​ប្រគល់​ជូន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​បន្ត​កសាង​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​។

សូម​ជម្រាប​ថា យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Khmer Nature បាន​បង្ហោះ​សារ និង​រូបភាព នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤​នេះ​ថា «​តើ​អូន​ជាប់​ទោស​បទល្មើស​អ្វី ? មួយ​គ្រាប់រ​បស់បង​ប្រហារ​ស្លាប​អូន​ហើយ​! តើ​សង្សារ​អូន​បាន​អ្នក​ណា​មើល​ដែរ​បន្ត បាញ់​រួច ខ​ល​ហៅ​អ្នក​ចុះ​រើស ពិតជា​សហការ​គា្ន​បាន​ល្អ​ណាស់ ។ គ្រាន់តែ​ចែករំលែក​ទេ ហើយ​ក៏​គ្មាន​ស​ង្ឈឹ​ម​ថា នឹង​មាន​ចំណាត់ការ​ដែរ ។ ទីតាំង​៖ បឹង​រការ​កណ្តាល ទីរួមខេត្ត​ក្រចេះ​។ ម៉ោង​៖ ប្រហែល ៧​និង​៣០ នាទី​ព្រឹក​។ សុំ​លាក់​វី​ដេ​អូរ​សិន​។ សូម​រដ្ឋបាល​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ជួយ​ពិនិត្យ​ករណី​នេះ​ផង ។ អរគុណ​រដ្ឋបាល​ខេត្ដក្រចេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តក្រចេះ មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ