រាជធានីភ្នំពេញ ៖ គេឲ្យតម្លៃមនុស្ស ទៅលើទង្វើដ៏បរិសុទ្ធចេញពិសណ្តានចិត្តពិតប្រាកដ ។ ក្នុងលោកនេះគ្មានមនុស្សណាដែលល្អឥតខ្ចោះនោះទេ តិចច្រើន ធ្ងន់ស្រាល គង់មានខុស តែអ្វីដែលយើងគ្រប់គ្នាត្រូវចងចាំ គឺមិនត្រូវប្រមាទ ធ្វេសប្រហែសស្មារតីនៅក្នុងជីវិតប្រចាំថ្ងៃឡើយ ។ មនុស្សសម័យនេះ គេចូលចិត្តការសម្ដែង ស្គាល់មុខតែមិនស្គាល់ចិត្ត ។

ជាការពិតណាស់ ! ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ ព្រះតេជគុណ បានមានសង្ឃដីកានៅក្នុងវីដេអូ កាលពីកន្លងមកនេះ ៖ មនុស្សរាល់ថ្ងៃនេះចូលចិត្តតែសម្ដែង ! ញាតិញោមយល់ពាក្យសម្តែងទេ ? ពេលខ្លះចូលចិត្តតែសម្ដែង សម្ដែងធ្វើគោរព សម្ដែងនៅមុខគេ សម្ដែងនិយាយផ្អែមល្ហែម ខាងក្រោយខ្នងអត់ទេ ព្រោះសម្ដែង ។
ជាមួយគ្នានោះដែរ ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា មានសង្ឃដីកាបន្តថា ៖ យើងខ្លាចអ៊ីចឹង ខ្លាចមនុស្សសម្ដែង ចរិយានេះពេលខ្លះសម្តែង តែសម្តែង អត់យូរទេ មិនយូរនឹងឃើញនូវភាពពិត តើសម្តែង ឬមិនសម្តែង នៅពេលដែលយើងរស់នៅជាមួយនឹងគ្នាហើយ ។ បុរាណថា មិនមានទេអាថ៍កំបាំងនៅលើពិភពលោកយើងនេះ ។ អត់មានអាថ៍កំបាំងអីទេ លាក់បានឆ្នាំនេះ ឆ្នាំក្រោយអាចដឹង១០ឆ្នាំទៀតក៏អាចដឹង ២០ឆ្នាំទៀតក៏អាចដឹង ។ អ៊ីចឹងបើយើងវិភាគទៅលើរឿងនេះ ចរិយានេះសំខាន់ណាស់ រហូតមានទ្រព្យមានសម្បត្តិ ដល់ចរិយាអន់គេដៀលតែម្តង ។ ខ្លះមានឡានល្អជិះ មានពេជ្រពាក់សុទ្ធតែការ៉ាត់ ខោអាវសុទ្ធតែរាប់រយ ចរិយាមិនល្អ គេដៀលហ្មង អួយ! ឡានថ្លៃតែចរិតថោក គេថាអ៊ីចឹង ! អាត្មាធ្លាប់លឺតែញយ ជិះឡានថ្លៃទេ តែអ្នកបើកក៏ថោក ។
រូបតំណាងបន្ថែមពីនេះ ព្រះតេជគុណ ព្រះធម្មវិជ្ជា ជួន កក្កដា បានមានសង្ឃដីកា ៖ មួយទៀតគេថា រូបស្អាតណាស់ ប៉ុន្តែចរិតអន់ (ប្រុសៗមិនសូវថាទេ ភាគច្រើនតែស្រីៗ) យើងអត់ត្រូវការអ៊ីចឹងទេ ។ គ្មានទ្រព្យអីសោះ តែចរិតយើងល្អ អាហ្នឹងគួរសម តែបើមានទ្រព្យហើយចរិតអន់ទៀត យ៉ាប់បណ្តោយ ។ នែក៎! ចរិយាសម្បត្តិហ្នឹងទៅថ្ងៃមុខសំខាន់ណាស់ ។ ប្តីប្រពន្ធ២នាក់ហ្នឹង ព្រោះបន្តិចទៀតយើងមានឈាមជ័រជាមួយនឹងគ្នា (កូន) ប្តីត្រូវមានញាតិម្ចាងទៀត គឺញាតិប្រពន្ធ ហើយប្រពន្ធត្រូវមានញាតិម្ចាងទៀត គឺញាតិប្តី ។ បើចរិយាមិនស្រួលញាតិទាំងសងខាង ហ្នឹងអ្នកនិយាយដើម អត់មានអ្នកណានិយាយដើមទេ គឺញាតិទាំងសងខាង ទាំងសាច់ថ្លៃ ទាំងសាច់ថោក និយាយដើម ហើយគេមើលងាយយើងទៀត ។ អេ! ចុះប្តីនាងឯងអីក៏ពិបាកមើលមេស៎ ចរិតអីអ៊ីចឹង(យើងលឺចូលត្រចៀកប្លុកៗ) ញាតិយើងនិយាយដើមប្តី ដល់តែប្តីអ៊ីចឹងដែរ ងាប់ហើយមើលប្រពន្ធ ប្រពន្ធឯងខ្វះអ្នករើសទៅរើសមនុស្សអ៊ីចឹងអា៎ (វាលឺចូលយើងតែម្តងហ្នឹង) ។ អ៊ីចឹងយើងត្រូវត្រៀមឥរិយាបថហ្នឹងឲ្យហើយ គឺចរិយាសម្បត្តិរបស់យើង នៅពេលដែលគេនិយាយអ៊ីចឹង (ខឹងប្រពន្ធនៅពេលគេនិយាយអ៊ីចឹង ខឹងប្តីទេពេលគេនិយាយចឹង) អត់ទេ មកពីចរិយាយើងរៀបអត់ទាន់ត្រូវ ។ អ៊ីចឹងមុនចូលរោងការត្រូវរៀបចរិយាហ្នឹងឲ្យហើយ ពីថ្ងៃនេះរហូតដល់ថ្ងៃងា.ប់ បើមិនអ៊ីចឹងទេ ខុសរហូតទៅរៀបឲ្យហើយ ។ ពេលខ្លះការនិយាយ ភ្លាត់តែមួយស្នៀត គេនិយាយដើមយើងតែម្តង ជឿទេញាតិញោម ?

ព្រះធម្មវិជ្ជា ជួន កក្កដា មានសង្ឃដីកាបន្តថា ៖ ហើយដំបូងៗគេចាំមើលសាច់ថ្លៃ គ្រាន់តែដំណើរដើរមកក៏គេមើលដែរ ជាពិសេសចាស់ៗដើរមកគេដឹងទៀត អូរអ្នកដើរចង្អើរៗអ៊ីចឹងរត់លឿនណាស់ (ចាស់) ដើររៀងលោតៗអ៊ីចឹងកុំទុកចិត្ត មិនសូវស្រួលទេ។ ហើយមួយទៀត អូរ មើលស្បែកជើងមើល៎ តែសឹកអាមុខខ្លាំងជាអាក្រោយថ្ងៃមុខដំទីងហើយ (ចាស់ៗនិយាយ) ៕
រូបតំណាង
ចែករំលែកព័តមាននេះ