ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក ជាង​៣​ម៉ឺន​កន្លែង ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន​បី

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ផ្អែក​លើ​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ នៅ​ក្នុង​ទីផ្សារ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ ផ្អែក​លើ​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ នៅ​ក្នុង​ទីផ្សារ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល បាន​រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ចំនួន ៣៤,៧១៣​កន្លែង ក្នុង​វិស័យ​សំខាន់​ៗ ដូច​ជា​វិស័យ​ឧស្សាហកម្ម​, វិស័យ​កសិកម្ម និង​វិស័យ​សេវាកម្ម សម្រាប់​សាធារណជន ងាយស្រួល​ជ្រើសរើស​ចូល​បម្រើ​ការងារ​តាម​ជំនាញ​ដែល​ខ្លួន​មាន ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នា​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៤​នេះ បាន​ឲ្យ​ដឹង​ថា មូលធន​មនុស្ស គឺជា​អាទិភាព​គន្លឹះ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​របស់​កម្ពុជា នៅ​ឆ្នាំ​២០៣០ និង​ធ្វើ​ឱ្យ​កម្ពុជា ក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។ ផ្តោត​លើ​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​នេះ រាជរដ្ឋាភិបាល នីតិកាល​ទី​៦ ដែល​ដឹកនាំ​ដោយ សម្តេច​តេ​ជោ អតីត​នាយក​រដ្ឋមន្ត្រី បាន​ផ្តួចផ្តើម​រៀបចំ នូវ​ការ​បណ្តុះបណ្តាល កម្លាំង​ពលកម្ម​ជំនាញ​ដល់​យុវជន មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ចំនួន ១​លាន ៥​សែន​នាក់ ដែល​គោលនយោបាយ​នេះ ត្រូវ​បាន​ប្រកាស ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នីតិកាល​ទី​៧ កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០២៣ ដោយ​មើលឃើញ​នូវ​តម្រូវការ​ទីផ្សារ​នា ពេល​បច្ចុប្បន្ន ក៏​ដូច​ជា​ផ្តល់​ឱកាស ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុង​ការ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​គ្រួសារ ឱ្យ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​រួម​គ្នា​ជាមួយ​រដ្ឋាភិបាល សម្រេច​ឱ្យ​បាន​នូវ​ម​ហិ​ច្ច​តា ជា​ប្រទេស​អ្នកមាន​របស់​កម្ពុជា នៅ​ឆ្នាំ​២០៥០ ។

ផ្អែក​លើ​តម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ នៅ​ក្នុង​ទីផ្សារ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ឱកាស​ការងារ​ក្នុងស្រុក​ចំនួន ៣៤ ៧១៣ កន្លែង ក្នុង​វិស័យ​សំខាន់​ៗ​ចំនួន​បី ក្នុង​រាជធានី​-​ខេត្ត​ចំនួន ១០ សម្រាប់​សាធារណជន​ងាយស្រួល​ជ្រើសរើស ចូល​បម្រើ​ការងារ តាម​ជំនាញ​ដែល​ខ្លួន​មាន ដូច​ជា​៖

  • វិស័យ​ឧស្សាហកម្ម ចំនួន ១៩ ៧៧១​កន្លែង
  • វិស័យ​កសិកម្ម ចំនួន ១០ ៨៨៦​កន្លែង
  • វិស័យ​សេវាកម្ម ចំនួន ៤ ០៥៦​កន្លែង ។

យុវជន សិស្ស និស្សិត ពិសេស សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ TVET 1.5M សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាម​រយៈ​ទូរស័ព្ទ 077 23 23 78 ឬ 1297 សម្រាប់​ព័ត៌មាន​បន្ថែម ជា​ពិសេស អាច​មានឱកាស​ក្នុង​ការ​ចាប់​យក ចំណេះ​ជំនាញ​ការងារ ដែល​ជា​សេចក្តី​ត្រូវការ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ដើម្បី​សម្រួច​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ និង​ជា​កាតាលីករ​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម តាម​រយៈ​សេចក្តីជូនដំណឹង របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ នៃ​រាជរដ្ឋាភិបាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ