ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ប្រកាស​ផ្តន្ទាទោស​វី​ល្លៀម គ័ង ដាក់​ពន្ធនាគារ​​៦​ឆ្នាំ​

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​មេ​បក្ស​ខ្មែរ​ក្រោក លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ William Guang ដែល​ជា​មេខ្លោង ដឹកនាំ​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​ល្បីឈ្មោះ…

រាជធានី​ភ្នំពេញ ៖ អតីត​មេ​បក្ស​ខ្មែរ​ក្រោក លោក​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ William Guang ដែល​ជា​មេខ្លោង ដឹកនាំ​ប្លន់​ផ្ទះ​អ្នកលក់​ឡេ​ល្បីឈ្មោះ ( ឧកញ៉ា​អ៊ា​ន សៀវ​ម៉ី ) កាលពី​អំឡុង​ចុងឆ្នាំ ២០២១ កន្លង​ទៅ​នោះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្ដន្ទាទោស កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ឆ្នាំ​២០២៤ នេះ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ស្ទាក់​ប្លន់​ម្ចាស់​បុរី​ម៉​ន​ដា​នី នៅ​ឯ​ខេត្តកំពង់ស្ពឺ មិន​បាន​សម្រេច ។

សាលក្រម​បាន​ធ្វើ​ឡើងជា​សាធារណៈ ដោយ​មាន​លោកស្រី​ឈុ​ន ដា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក​ចៅក្រម​ធា​ម ច័ន្ទ​ពិសិដ្ឋ និង​លោក​ចៅក្រម កេ​ត សុ​ជាតិ ជា​ចៅក្រម​ប្រឹក្សា និង​មាន​វត្តមាន​លោក សាន​សុភៈ ជា​តំណាង​អយ្យការ នៅ​ចំពោះ​មុខ​ជនជាប់ចោទ​៤​នាក់ ដែល​មាន​អតីត​មេ​បក្ស​ខ្មែរ​ក្រោក ឈ្មោះ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ជាប់ចោទ​ពី​បទ​.​ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កាន់កាប់​អាវុធ ដោយ​គ្មាន​ការ​អនុញ្ញាត ប្រព្រឹត្ត​នៅ​ផ្លូវជាតិ​លេខ​៣ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ ២០២១ ។

សាលក្រម​សម្រេច​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ ៖
១-​ឈ្មោះ សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ហៅ​សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុ​ង ហៅ​វី​ល្លៀម គ័ង ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ ។ ២-​ឈ្មោះ​គេច ម៉ាច ហៅ​អា​តឿ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៤​ឆ្នាំ ។ ៣-​ឈ្មោះ អោ​រ៉ា ម៉​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ ។ ៤-​ឈ្មោះ​សុវណ្ណ រ៉ា​នុ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២២ លោកស្រី ឈុ​ន ដា​វី ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​ខាងលើ​ម្តង​រួច​មក ហើយ​ក្នុង​សំណុំរឿង​ប្លន់​​ផ្ទះ​ឧកញ៉ាអ៊ា​ន សៀវ​ម៉ី ដែល​ជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ ។

សំណុំរឿង​នោះ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់ចោទ​មេខ្លោង និង​បក្សពួក​ក្រុម​ចោរប្លន់​ចំនួន​៧​នាក់ មានឈ្មោះ​សុខ សុវណ្ណ​វ​ឌ្ឍ នាសា​ប៊ុ​ង ហៅ​វិ​ល្លាម​គ័ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ( ជា​មេខ្លោង ) ដាក់​ពន្ធនាគារ​កំណត់​៩​ឆ្នាំ​បក្សពួក ជា​បុរស​ចំនួន​៤​នាក់ ម្នាក់​ៗ​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ និង​ស្ត្រី​២​នាក់ ម្នាក់​ៗ​ដាក់​ពន្ធនាគារ​កំណត់​៦​ឆ្នាំ ពី​បទ​សមគំនិត​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ពី​បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ។

ចំណែក​បុរស​ម្នាក់​ទៀត​ឈ្មោះ​ម៉ាច ដែល​បាន​រត់គេច​ខ្លួន​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​តាម​ចាប់ខ្លួន យក​មក​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​កំណត់​៦​ឆ្នាំ ។ សាលក្រម​ដដែល​បាន​សម្រេច​ឱ្យ​ក្រុម​នេះ រួម​គ្នា​សង ទៅ​ដើមបណ្តឹង​ចំនួន​៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​សង​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០​លាន​រៀល​ទៀត​ផង ។

សូម​រំលឹក​ទៀត​ថា ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ដោយ​កម្លាំង​សមត្ត​កិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ដឹកនាំ​បក្សពួក​ចូល​ផ្ទះ​អ្នកលក់​ឡេ​អន​ឡាញ​ដ៏​ល្បី​ម្នាក់ ( ឧកញ៉ា​អ៊ា​ន សៀវ ម៉ី ) ដោយ បន្លំ​ខ្លួន​ថា ជា​សមត្ថកិច្ច​ក្រសួង​ចុះ​មក​អនុវត្ត​ដីកា រួច​ក៏​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ប្រមូល​យក​ទ្រព្យសម្បត្តិ គ្រឿងអលង្ការ​មាន​តម្លៃ​ជា​ច្រើន កាលពី​វេលា​ម៉ោង​១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ ទី​១៩ ខែធ្នូ ឆ្នាំ ២០២១ នៅ ចំណុច​ផ្ទះ​វីឡា​លេខ​V01 ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​រួច​មក មេចោរ ប្លន់ William Guang បាន​សារភាព​ថា កន្លង​មក ពួក​ខ្លួន​បាន​ធ្វើ​សកម្មភាព​ប្លន់​ចំនួន​២​លើក ។

ក្នុងនោះ លើក​ទី ១-​នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ធ្វើ​សកម្មភាព​ប្លន់​ម្ចាស់​បុរី​ម៉​ន​ដា​នី នៅ​ស្រុក គងពិសី ខេត្តកំពង់ស្ពឺ តែ​មិន​បាន​សម្រេច ព្រោះ​នៅ​ថ្ងៃ​ធ្វើ​សកម្មភាព ស្រាប់តែ​ជន​រង​គ្រោះ​មិន​បាន​ជិះ​នៅ ក្នុង​រថយន្ត​ដែល​ពួក​ខ្លួន​បា​ស្ទាក់​ប្លន់ ហើយ​ពួក​គេ​ក៏​ក្លែង​ធ្វើ​ជា​សួរនាំ​ក្នុង​នាម សមត្ថកិច្ច​ខណៈ​ពេល​នោះ​ខ្លួន​មិន​បាន​ចូលរួម​ទេ គឺ​ឱ្យ​តែ​កូនចៅ​៥​នាក់​អាវុធ​វែង​១​ដើម អាវុធ​ខ្លី​២​ដើម និង​ក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច ចុះ​ទៅ​ធ្វើ​សកម្មភាព ។

លើក​ទី​២-​នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២១ ខ្លួន​បាន​ប្រើ​រូបភាព​ដូច​លើក​ទី​១​ដែរ គឺក្លែង​ឯកសណ្ឋាន​សមត្ថកិច្ច និង​ក្លែង​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​ចុះ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​យក​ទ្រព្យសម្បត្តិ​នៅផ្ទះ អ្នកលក់​ឡេ​អន​ឡាញ ឈ្មោះ​អ៊ា ន សៀវ ម៉ី បាន​សម្រេច​ហើយ​គេចខ្លួន​បាន​ត្រឹមតែ​មួយ​យប់ ក៏​ត្រូវ​បាន អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន
ស្រ៊ា ង មេបញ្ជាការ​រង អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប ៕

អត្ថបទសរសេរ ដោយ