ទាហានអាមេរិកស្លា.ប់ និងរបួសជិត៣០នាក់ ដោយសារដ្រូន
សហរដ្ឋអាមេរិក ៖ ទាហានអាមេរិក៣នាក់បានត្រូវស្លា.ប់និង២៥នាក់ទៀតរងរបួស ដោយសារការ
សហរដ្ឋអាមេរិក ៖ ទាហានអាមេរិក៣នាក់បានត្រូវស្លា.ប់និង២៥នាក់ទៀតរងរបួស ដោយសារការ
សហរដ្ឋអាមេរិក ៖ ទាហានអាមេរិក៣នាក់បានត្រូវស្លាប់និង២៥នាក់ទៀតរងរបួស ដោយសារការវាយប្រហារប្រើដ្រូននៅមជ្ឈឹមបូព៌ាកាលពីថ្ងៃទី២៨មករា។ ក្រុងវ៉ាស៊ីនតោនប្រកាសថា ការវាយប្រហារនោះកើតមាននៅប្រទេសហ្ស៊កដានី ដោយប្រធានាធិបតីលោកចូបៃដិនគំរាមសងសឹកចំពោះពួកវាយប្រហារហើយចោទថានោះជាស្នាដៃរបស់បណ្ដាក្រុមស្និទ្ធអីុរ៉ង់។
ទោះបីយ៉ាងណាបន្តិចក្រោយមក អ្នកនាំពាក្យរដ្ឋាភិបាលហ្ស៊កដានីអះអាងថា ការវាយប្រហារនេះមិនមែនកើតមានក្នុងទឹកដីខ្លួនឡើយ តែក្នុងមូលដ្ឋានយោធាមួយនៅសីុរី។ អ្នកនាំពាក្យរូបនេះអះអាងថា ការវាយប្រហារនោះ សំដៅលើកងទ័ពអាមេរិក មិនមែនកើតមាននៅហ្ស៊កដានីយទេ។ នោះជាការវាយប្រហារលើមូលដ្ឋានយោធាមួយនៅសីុរី។ វាជាមូលដ្ឋានAL TANFនៅសីុរី ទីតាំងយុទ្ធសាស្ត្ររបស់កងកម្លាំងចម្រុះប្រឆាំងជីហាដ ស្ថិតនៅជិតព្រំដែនហ្ស៊កដានីនិងអីុរ៉ាក់។
នេះជាលើកដំបូងដែលទាហានអាមេរិកស្លាប់នៅមជ្ឈឹមបូព៌៌ាតាំងពីចាប់ផ្ដើមសង្គ្រាមរវាងអីុស្រាអែលនិងក្រុមហាម៉ាស់នៅហ្គាហ្សា ដែលនាំឲ្យមានការភ័យខ្លាចដល់ការកើនកាន់តែខ្លាំងនៃភាពតានតឹងក្នុងតំបន់។ ទីបញ្ជាការដ្ឋានកណ្ដាលនៃកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌៌ាបញ្ជាក់ថា ក្រៅពីការស្លាប់ទាហានទាំង៣នាក់ទាហាន២៥នាក់ទៀតរងរបួស ក្នុងមូលដ្ឋាននេះ ស្ថិតនៅជិតព្រំដែនជាមួយសីុរី។ លោកចូបៃដិនបញ្ជាក់ថាមកដល់ដំណាក់កាលនេះយើងដឹងថាការវាយប្រហារនេាះ ជាស្នាដៃរបស់ក្រុមយុទ្ធជនរ៉ាឌីកាល់ស្និទ្ធអីុរ៉ង់ ដែលធ្វើប្រតិបត្តិការនៅសីុរីនិងនៅអីុរ៉ាក់។
ការស្លាប់ទាហានអាមេរិកទាំងនេះកើតមានក្នុងពេលកំពុងមានការពុះកញ្ជ្រោលមួយ។ ចាប់តាំងពីពាក់កណ្ដាលខែសីហាមក មានការវាយប្រហារដោយដ្រូន ឬការបាញ់គ្រាប់រ៉ុក្កែតជាង១៥០លើកសំដៅកងទាហានអាមេរិកនិងកងទាហាន របស់ក្រុមចម្រុះនៅអីុរ៉ាក់និងនៅសីុរី៕
ចែករំលែកព័តមាននេះ