បន្ថយជំនួយអាមេរិកដល់អ៊ុយក្រែនជាសញ្ញាអាក្រក់មួយ
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមានកាលពីថ្ងៃទី
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមានកាលពីថ្ងៃទី
សង្គ្រាមអ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្សេឡេនស្គី បានព្រមានកាលពីថ្ងៃទី២៨មករាថា ការចុះថយនៃជំនួយអាមេរិកដល់អ៊ុយក្រែន ក្នុងការប្រឈមមុខជាមួយកងទ័ពរុស្ស៊ីនឹងជាសញ្ញាអាក្រក់មួយ ខណៈកញ្ចប់ជំនួយថ្មីរបស់អាមេរិកពេលនេះកំពុងជាប់គាំងក្នុងសភា។ លោកគូសបញ្ជាក់ថាសហរដ្ឋអាមេរិកជាដៃគួធំទីមួយរបស់យើង។
បន្ទាប់ពីផ្ដល់ជំនួយអាវុធតម្លៃច្រើនសិបពាន់លានដុល្លារដល់អ៊ុយក្រែន តាំងពីរុស្ស៊ីចាប់ផ្ដើមលុកលុយចូលប្រទេសនេះមក ប្រធានាធិបតីអាមេរិក លោកចូបៃដិនបានស្នើដល់សភាឲ្យអនុម័តទឹកប្រាក់ជំនួយ៦១ពាន់លានដុលា្លរថែមទៀតជួយអ៊ុយក្រែន តែការចរចាជាមួយពួកអ្នកសាធារណរដ្ឋនៅតែជាប់គាំង។
ប្រឈមមុខនឹងបញ្ហាជំនួយនេះ លោកហ្សេឡេនស្គី បានអំពាវនាវដល់អាល្លឺម៉ង់ឲ្យប្រើប្រាស់ទម្ងន់សេដ្ឋកិច្ចរបស់ ដើម្បីប្រមែប្រមូល បណ្ដាដៃគូអឹរ៉ុបឲ្យជួយបំពេញជំនួយ។ ពេលនេះប្លុកសហភាពអឹរ៉ុបកំពុងជំរុញការចរចាជាមួយហុងគ្រីឲ្យឈប់រារាំងជំនួយប្រមាណជា៥០ពាន់លានអឺរ៉ូជួយដល់អ៊ុយក្រែនសម្រាប់រយៈពេល៤ឆ្នាំខាងមុខ៕
ចែករំលែកព័តមាននេះ