យន្តហោះធុនតូច១គ្រឿងជួបគ្រោះអកុសល ឆ.ក់យកជីវិតអ្នកដំណើរ៧នាក់
ប្រទេសប្រេស៊ីល ៖ អាជ្ញាធររាយការណ៍ថា មនុស្សយ៉ាងតិច៧នាក់បានស្លា.ប់កាលពីថ្ងៃទី២៨ មករា
ប្រទេសប្រេស៊ីល ៖ អាជ្ញាធររាយការណ៍ថា មនុស្សយ៉ាងតិច៧នាក់បានស្លា.ប់កាលពីថ្ងៃទី២៨ មករា
ប្រទេសប្រេស៊ីល ៖ អាជ្ញាធររាយការណ៍ថា មនុស្សយ៉ាងតិច៧នាក់បានស្លា.ប់កាលពីថ្ងៃទី២៨ មករា បន្ទាប់ពីយន្តហោះតូចមួយដែលពួកគេជិះបានធ្លាក់ ក្នុងតំបន់ជនបទមួយនៃរដ្ឋMINAS GERAIS ភាគអាគ្នេយ៍ប្រេស៊ីល។
យន្តហោះម៉ាស៊ីនមួយនោះដែលហោះចាកចេញពីក្រុងCAMPINAS ទៅសាវប៉ូឡូបានធ្លាក់បន្ទាប់ពីផ្ទុះពេលកំពុងហោះហើរ នាវេលាម៉ោង១០និង៣០នាទីម៉ោងក្នុងស្រុក នៅទីក្រុងITAPEVA។ ក្រោយការធ្លាក់យន្តហោះនេះមនុស្ស៧នាក់ត្រូវបានរកឃើញស្លាប់។
បណ្ដារូបភាពផ្សាយតាមបណ្ដាញសង្គមដោយប្រជាជន បង្ហាញបំណែកយន្តហោះ ក្រោយការធ្លាក់បន្តិច នៅលើកូនភ្នំមួយដែលគ្របដណ្ដប់ដោយស្មៅនិងដើមឈើ។ ភ្លៀងបានធ្លាក់ខ្លាំងនាពេលព្រឹកនៅតំបន់យន្តហោះធ្លាក់។ បណ្ដាអ្នកជំនាញការរបស់ប៉ូលិសរដ្ឋកំពុងធ្វើការនោទីនោះ ប៉ុនប៉ងកំណត់មូលហេតុនៃការធ្លាក់យន្តហោះនេះ ៕
ចែករំលែកព័តមាននេះ