Asian Cup ៖ គ្រូកូរ៉េខាងត្បូងនៅតែញញឹមស្រស់ ទោះមតិរិះគន់កើនឡើងដូចទឹកបាក់ទំនប់
កាតា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានឈានដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយពានរ
កាតា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានឈានដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយពានរ
កាតា ៖ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបានឈានដល់វគ្គជម្រុះ១៦ក្រុមចុងក្រោយពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup ឆ្នាំ ២០២៣ នៅប្រទេសកាតា ប៉ុន្តែគ្រូបង្វឹកក្រុមនេះគឺលោក Jurgen Klinsmann ទទួលរងការរិះគន់ដូចទឹកបាក់ទំនប់ ចំពោះអ្វីៗគ្រប់យ៉ាងរាប់ចាប់ពីយុទ្ធសាស្ត្រប្រកួតរហូតដល់ស្នាមញញឹមស្រស់របស់គាត់ ខណៈប្រធានក្រុម Son Heung-min បានអះអាងថា កីឡាករនៅក្នុងក្រុមបានប្រឈមមុខនឹងការរំលោភបំពានលើបណ្តាញទំនាក់ទំនងសង្គម។
បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ពូល E ខ្លាអាស៊ីកូរ៉េខាងត្បូងនឹងត្រូវជួបអារ៉ាប៊ីសាអូឌីតនៅវគ្គ១៦ក្រុម នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ជាមួយនឹងបរិយាកាសដ៏អាប់អួរដែលគម្រាមកំហែងដល់ក្រុមទាំងមូល បន្ទាប់ពីចាប់ផ្តើមរង្គោះរង្គើលើមតិរិះគន់ពីអ្នកគាំទ្រកូរ៉េខាងត្បូង។
បើកឆាកវគ្គចែកពូល កូរ៉េខាងត្បូងធ្វើបានយ៉ាងល្អ ដោយយកឈ្នះលើបារ៉ែនលទ្ធផល ៣-១ ប៉ុន្តែនៅប្រកួតបន្ទាប់ ពួកគេបានត្រឹមស្មើហ្ស៊កដានីលទ្ធផល ២-២ យ៉ាងលំបាក ដោយត្រូវអរគុណការភ្លាត់ចូលទីខ្លួនឯងរបស់ខ្សែការពារហ្ស៊កដានី Yazan Al-Arab នៅនាទី៩០+១ ដើម្បីសង្គ្រោះបាន១ពិន្ទុមកវិញ។ កាន់តែអាក្រក់ជាងនេះទៅទៀត នៅប្រកួតចុងក្រោយវគ្គចែកពូល កូរ៉េខាងត្បូងដែលស្ថិតនៅចំណាត់ថ្នាក់ទី២៣ពិភពលោក ក៏បានត្រឹមស្មើនឹងម៉ាឡេស៊ី ដែលស្ថិតនៅចំណាត់ថ្នាក់ទី១៣០ ដោយលទ្ធផល ៣-៣ យ៉ាងត្រដាបត្រដួសជាទីបំផុត ដើម្បីបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ពូល E តាមពីក្រោយបារ៉ែន។
ប្រធានក្រុម Son Heung-min ខ្សែប្រយុទ្ធឆ្នើមក្រុមមាន់ខ្នាយមាស Tottenham Hotspur បានលើកឡើងក្រោយបញ្ចប់ការប្រកួតថា «មតិរិះគន់លើសលួសយ៉ាងខ្លាំង គឺសំដៅលើមិត្តរួមក្រុមរបស់គេគឺខ្សែប្រយុទ្ធ Cho Gue-sung និងខ្សែការពារឆ្វេង Lee Ki-je។ Son បាននិយាយថា «វាពិតជាឈឺចាប់ណាស់ក្នុងនាមជាមិត្តរួមក្រុមដែលឃើញក្មេងប្រុសទាំងនោះរងការវាយប្រហារបែបនេះ។
ទាំង Cho Gue-sung និង Lee Ki-je ទទួលរងការរិះគន់ជាពិសេសតែម្តង ខណៈដែលខ្សែប្រយុទ្ធ Cho Gue-sung របស់ក្រុម Midtjylland នៅដាណឺម៉ាកបានបង្កកំហុសបាត់បង់ឱកាសជាច្រើន និងខកខានមិនអាចសម្រេចគ្រាប់បាល់បញ្ចូលទី៣គ្រាប់ឯណោះ។ កីឡាករស្រស់សង្ហារវ័យ២៦ឆ្នាំ ទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រនារីកូរ៉េខាងត្បូងបន្ទាប់ពីការប្រកួត World Cup 2022។ ប៉ុន្តែឥឡូវនេះ គេរងការចោទប្រកាន់ថាមិនផ្តោតលើបាល់ទាត់ ហើយគណនី Instagram របស់គេត្រូវបានជន់ពន្លិចដោយមតិរិះគន់។
យ៉ាងណាមិញ អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរក្សាការខឹងសម្បារយ៉ាងខ្លាំងរបស់ពួកគេចំពោះលោកគ្រូបង្វឹក Jürgen Klinsmann ដែលនៅតែញញឹមនៅលើកៅអីរបស់គាត់ បន្ទាប់ពីម៉ាឡេស៊ីបានស៊ុតបញ្ចូលទីតាមស្មើចុងម៉ោងនាទី៩០+១៥ ខណៈដែលកាសែតកូរ៉េ JoongAng Ilbo ហៅការប្រកួតនោះថា ជាថ្ងៃអាម៉ាស់សម្រាប់បាល់ទាត់កូរ៉េ។ តាមពិតទៅ លោក Klinsmann វីរបុរសបាល់ទាត់អាល្លឺម៉ង់ដែលឈ្នះពានរង្វាន់ World Cup ឆ្នាំ ១៩៩០ បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំង ចាប់តាំងពីចូលកាន់តំណែងកាលពីមួយឆ្នាំមុនមកម្ល៉េះ ជាមួយនឹងការបដិសេធមិនព្រមរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង បូករួមនឹងយុទ្ធសាស្ត្រ ការជ្រើសរើសកីឡាករ និងកំណត់ត្រាគ្រប់គ្រងពីមុនរបស់គាត់។
លោក Hong Jae-min អ្នកនិពន្ធបាល់ទាត់ឯករាជ្យ ដែលកំពុងគ្របដណ្តប់ក្រុមនៅក្នុងប្រទេសកាតាបាននិយាយថា អ្នកគាំទ្រកូរ៉េមួយចំនួនស្អប់លោក Klinsmann ខ្លាំងណាស់ ហើយមិនគាំទ្រគាត់នោះទេ ប៉ុន្តែលោកតែងតែញញឹម ដែលកាន់តែដុតកំហឹងអ្នករិះគន់ទាំងនោះថែមទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ អូស្ត្រាលី និង តាជីគីស្ថាន បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីអូស្ត្រាលីបានបំបាក់ឥណ្ឌូនេស៊ីលទ្ធផល ៤-០ ខណៈដែលតាជីគីស្ថានយកឈ្នះអារ៉ាប់រួមដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីលទ្ធផល ៥-៣ នៅវគ្គ១៦ក្រុម កាលពីថ្ងៃទី២៨ ខែមករា កន្លងទៅ៕
ចែករំលែកព័តមាននេះ